ចម្លែកណាស់! ស. ពដឹកដាក់មឈូលយកទៅបូជាហើយ ស្រាប់តែលឺសម្លេងយំចេញពីមឈូស មិនអស់ចិត្តយកទៅពេទ្យពិនិត្យពិច័យរួចរាល់ ស្រាប់តែពេទ្យប្រាប់ថា…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បរទេស៖ នេះបើយោងតាមប្រភពក្បួននៃពិធីដង្ហែសពមួយត្រូវបានបង្អាក់ ក្រោយបងប្អូនសាច់ញាតិ បានឮសំឡេងចម្លែក នៃសាកសពអ្នកស្លាប់តម្អូញយំចេញពីមឈូស បង្កឲ្យមាន

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការភ្ញាក់ផ្អើល រហូតសម្រេចដឹកយកទៅមន្ទីរពេទ្យវិញដើម្បីធ្វើការពិនិត្យ។ ដោយឡែកអ្វីដែលចម្លែក និងភ្ញាក់ផ្អើលនោះ ខណៈពេលក្នុងក្បួនដង្ហែសាកសពយកទៅបញ្ចុះ ស្រាប់តែសមាជិកក្រុមគ្រួសារនៃសព និង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកបើកឡាន បានឮសូរសំឡេងហាក់តម្អូញយំល្វើយៗ និងក្ដុងក្ដាំងចេញពីមឈូស យ៉ាងចម្លែកតែម្តង។ ដោយមិនអស់ចិត្ត ក្រោយមានរឿងហាក់ចម្លែកបែបនេះ ទាំងចង់ព្រឺក្បាលផងនោះ សាច់ញាតិនៃសពក៏

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បានប្រាប់ឲ្យតៃកុង និងខាងក្រុមរៀបចំបុណ្យសព ដឹកមឈូសផ្ទុកសពនោះ យកទៅមន្ទីរពេទ្យ Hospital Blas L. Dubarry ដែលនៅក្បែរនោះ ដើម្បីឲ្យក្រុមគ្រូពេទ្យធ្វើការពិនិត្យមើលជាថ្មី។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅក្នុងថ្ងៃកើតហេតុដដែលនោះ ក្រោយធ្វើការពិនិត្យពិច័យរួចរាល់ ក្រុមគ្រូពេទ្យជំនាញក៏បានប្រកាសអះអាងថា សាកសពរបស់ស្រ្តីរូបនេះ គឺពិតជាបានស្លាប់យ៉ាងពិតប្រាកដ យ៉ាងហោចណាស់រយៈពេលជាង ២៤ម៉ោងមកហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ ជុំវិញនឹងករណីខាងលើនេះ វាត្រូវបានគេជឿជាក់ថា គឺជាកំហុសឆ្គងរបស់ក្រុមការងាររៀបចំសព ចំពោះការទុកដាក់សាកសពពុំបានត្រឹមត្រូវ (ឧទា៖ សាកសពបិទមាត់មិនជិត អាច

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បង្កើតបានជាសំឡេងខ្យល់ចេញចូលណាមួយជាដើម) ឬសាកសពត្រូវសរសៃទាញ ដែលអាចធ្វើឲ្យប៉ះទង្គិចនឹងក្តារមឈូស បង្កបានជាសំឡេងរំខានទាំងអស់នោះកើតមានក៏ថាបាន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរឲ្យដឹងផងដែរថា ក្រោយកើតហេតុ សាកសពខាងលើនេះ ក៏ត្រូវបានក្រុមគ្រួសារសាច់ញាតិ បន្តយកទៅធ្វើបុណ្យតាមប្រពៃណីវិញផងដែរ ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Leave a Reply

Your email address will not be published. Required fields are marked *