Connect with us

ប្លែកៗ

ធ្វើចឹងធ្វើអីលោក! ស្ដែងៗណាស់បា#ញ់#សម្លា#ប់ប្រពន្ធហើយ បែរជារត់បីនាងទៅមន្ទីរពេទ្យ ដើម្បីឲ្យពេទ្យជួយសង្គ្រោះទៅវិញ ហើយថែមទាំង…. (មានវីដេអូ)

ពិតជារឿងដ៏គួរឲ្យភ្ញាក់ផ្អើល នឹកស្មានមិនដល់ ដែលបុរសជាប្តីវ័យក្មេងសញ្ជាតិប្រេស៊ីលម្នាក់ បានបា#ញ់ សម្លា#ប់#ប្រពន្ធខ្លួនឯង ហើយបែរជារត់បីនាងទៅកាន់មន្ទីរពេទ្យ ដើម្បីឲ្យក្រុមគ្រូពេទ្យជួយសង្គ្រោះ។


បុរសជាប្តីត្រូវបានគេស្គាល់ឈ្មោះថា លោក Nathan Chaves Martins មានអាយុ២១ឆ្នាំ។ ចំ ណែក ឯ នារី រង គ្រោះ ជា ប្រពន្ធ មាន ឈ្មោះ Gabriella Custodio Silva អាយុ ២០ ឆ្នាំ ។


លោក Martins ត្រូវបានរងការចោទប្រកាន់ពីបទបា#ញ់ប្រពន្ធរបស់ខ្លួន ដោយសារតែលោកគឺជាមនុស្សតែម្នាក់គត់ដែលគ្រប់គ្រងនូវរឿងមួយនេះ។


ជាក់ស្ដែង ផ្អែកតាមរយៈរូបភាពពីកាមេរ៉ាសុវត្ថិភាពនៅក្នុងមន្ទីរពេទ្យ Bethesda Hospital គេឃើញថាដំបូងឡើយលោក Martins បានរត់ចូលមន្ទីរពេទ្យទាំងស្លន់ស្លោ ដើម្បីប្រាប់ផ្នែកបុគ្គលិកទទួលភ្ញៀវនៅតុមុខ ពីហេតុការណ៍របស់លោក។


ក្រោយមកភ្លាមៗនោះលោក Martins ក៏បានរត់ចេញទៅក្រៅវិញ ដើម្បីទៅបីយកប្រពន្ធរបស់ខ្លួន ចេញពីគូទឡាន ហើយបន្តរត់ឆ្ពោះទៅកាន់បន្ទប់សង្គ្រោះបន្ទាន់ ក្នុងមន្ទីរពេទ្យតែម្តង។ ខណៈដែលរូបលោកក៏បានព្យាយាមធ្វើធម្មតាដោយមិនឲ្យគេដឹងថាខ្លួនគឺជាអ្នកបា#ញ់#ប្រពន្ធនោះឡើយ។ ព្រោះថាលោកថែមទាំងបានធ្វើឯកសារពេទ្យយ៉ាងត្រឹមត្រូវ ប៉ុន្តែអ្វីដែលគួរឲ្យកត់សម្គាល់ និងសង្ស័យនោះ លោក Martins បានចាចេញ និងពុំបានត្រលប់មកកាន់មន្ទីរពេទ្យវិញឡើយ។
នាង Silva ដែលត្រូវជាប្រពន្ធ ត្រូវបានគេរាយការណ៍ថា ទទួលរងនូវស្នាមរបួ -ស ដោយគ្រា-ប់-កាំ-ភ្លើ-ង-ចំ-ដើ-ម-ទ្រូង ទាំងស្ថិតក្នុងសភាពធ្ង​ ន់ ធ្ង របំផុត។ បើទោះបីជាយ៉ាងណាក្តី ជាអកុសលនាងបានបា#ត់បង់ ជីវិត ក្រោយក្រុមគ្រូពេទ្យបានចំណាយពេលអស់ជាង ២០នាទីដើម្បីជួយសង្គ្រោះជីវិតនាង។


ប្រភពបានឲ្យដឹងទៀតថា ក្រុមអ្នកស៊ើបអង្កេត(ប៉ូលិស)លើករណីមួយនេះ គឺបានដាក់ការសង្ស័យយ៉ាងខ្ពស់បំផុតទៅលើលោក Martins ថាជា=ឃា =ត =ក=រ ដែលបាន-បា-ញ់-ប្រពន្ធរបស់ខ្លួន នៅក្នុងផ្ទះម្តាយរបស់លោក កាលពីថ្ងៃអង្គារកន្លងទៅនេះ បន្ទាប់មកលោកបានដឹកយកនាងទៅទុ-ក-ចោ-ល-នៅមន្ទីរពេទ្យ។


ព្រោះជាក់ស្ដែង ក្រោយឆ្លងកាត់តាមរយៈការស្រាវជ្រាវ ស្រ្តីជាម្តាយរបស់លោក Martins បានប្រាប់ប៉ូលិសថា នៅក្នុងថ្ងៃកើតហេតុនោះ រូបគាត់បានឮស្នូរបា#ញ់#កាំ#ភ្លើ#ង#នៅក្នុងផ្ទះ។ ប៉ុន្តែនៅពេលដែលគាត់ដើររកមើល ដូចជាមិនឃើញមានអ្វីកើតឡើងនោះទេ ព្រោះថាក្រោយឮស្នូរកាំ#ភ្លើ#ង#កូនប្រុសនិងប្រពន្ធរបស់គេក៏បានបាត់ស្រមោលឈឹងដូចគ្នា៕

Trending