អាណិតគ្នាដែរ!! ត្រូវម៉ែឪផ្សំផ្គុំឲ្យគ្នារៀបការតាំងពីអាយុ ១១ឆ្នាំទាំងមិនដឹងថាដេកជាមួយត្រូវធ្វើអីខ្លះផង ដោយអៀនពេករហូតដល់ថ្នាក់ធ្វើរឿងនេះពេញ ១ឆ្នាំទៅវិញ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

វៀតណាម ៖ រឿងរ៉ាវប្តីប្រពន្ធវ័យក្មេងមួយគូនៅក្នុងប្រទេសវៀតណាមថ្មីៗនេះ បានធ្វើឲ្យអ្នកលេងអ៊ីនធឺណិត ផ្ទុះការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះតែពុំនឹកស្មានថា ពួកគេបានក្លាយជាឪពុកម្តាយគេទាំងក្មេងខ្ចីបំផុត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើតាមសារព័ត៌មាន baomoi បានចុះផ្សាយឲ្យដឹងថា ប្តីប្រពន្ធវ័យក្មេងនេះ ដែលប្តីមានឈ្មោះ Dang Ton Chuong ឆ្នាំនេះមានអាយុ ១៤ ឆ្នាំ ។ ចំណែកប្រពន្ធរបស់គេឈ្មោះ Dang Mui Kieu អាយុ ១៩ ឆ្នាំ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពួកគេបានរៀបការនៅក្នុងឆ្នាំ២០១៧ ដែលនៅពេលនោះ Chuong អាយុទើបតែ១១ឆ្នាំ រីឯ Kieu អាយុ ១៦ ឆ្នាំ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នាង Kieu បានប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា កាលនៅរៀនសាលាជាមួយគ្នា គឺនាងរៀនថ្នាក់ទី៥ ខណៈប្តីរបស់នាងរៀនថ្នាក់ទី៣។ ពួកនាងតែងជួបគ្នាជាធម្មតា ហើយប្តីរបស់នាងហៅនាងថាបងស្រីៗ ប៉ុន្តែ មិនដែលចែករំលែកនំចំណីឲ្យគ្នាម្តងណានោះទេ ហើយក៏មិនធ្លាប់ចាប់អារម្មណ៍លើរឿងស្នេហាអីនោះដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ងាកមករឿងឈានដល់ត្រូវបានចាស់ទំផ្សំផ្គុំរៀបការនឹងគ្នាវិញ នាង Mui Kieu បានប្រាប់ឲ្យដឹងថា នៅពេលនោះ ម្តាយរបស់នាងបានធ្លាក់ខ្លួនឈឺ ហើយបងស្រី៤នាក់របស់នាង ក៏ចាស់ៗអស់ដែរហើយ ដូច្នេះ នៅពេលគ្រួសារសួរនាំឲ្យយកប្តី នាងក៏ទទួលយកតែម្តងទៅ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នាងក៏បានប្រាប់ការពិតត្រង់ៗទាំងអៀនខ្មាសថា រៀបការបានពេញមួយឆ្នាំដំបូង នាង និងប្ដីមិនដែលដេកគ្រែជាមួយគ្នាឡើយ ពោលគឺនាងដេកផ្សេង ប្តីដេកផ្សេង។ ប៉ុន្តែ បន្ទាប់មក ម្តាយបានហៅប្តីរបស់នាង Ton Chuong មកពន្យល់ថា ពេលនេះ រូបគេមានប្រពន្ធហើយ ដូច្នេះត្រូវតែចូលដេកជាមួយគ្នា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់បានដេកនៅជាមួយគ្នាបានកន្លះឆ្នាំ Kieu ក៏បានមានផ្ទៃពោះ និងសម្រាលបានកូនស្រីម្នាក់នៅក្នុងឆ្នាំ២០១៩។ កូនស្រីរបស់ពួកគេដាក់ឈ្មោះថា Dang Mui Khe ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះយ៉ាងណា ដោយសារតែកម្រិតវប្បធម៌នៅទាប បច្ចុប្បន្ននេះ Chuong នៅតែទៅសាលារៀនធម្មតា ដើម្បីក្រេបយកចំណេះវិជ្ជាបន្ត ដោយក្រោកឡើងពីព្រឹកម៉ោង ៥ ទៅច្រូតស្មៅគោ ខណៈប្រពន្ធរបស់គេឡើងដាំបាយ និងធ្វើការងារផ្សេង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

និយាយពី Chuong វិញ ត្បិតតែមានវ័យក្មេងខ្ចីក៏ពិតមែន តែគេជាមនុស្សឧស្សាហ៍ព្យាយាមជាមួយការងារធ្ងន់ស្រាល ពុំដែលរអ៊ូរទាំឡើយ ហើយអ្នកភូមិជិតខាង តែងតែអាណិតស្រឡាញ់ដល់រូបគេគ្រប់ៗគ្នាផងដែរ៕

Related posts