Connect with us

ប្លែកៗ

នារីរោងចក្រ ទិញបាយកញ្ចប់ឲ្យបុរសអាមេរិកត្រូវប្រពន្ធដេញចេញពីផ្ទះ បែរជាជួបរឿងនឹកស្មានមិនដល់បែបនេះទៅវិញ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

វាជារឿងមួយដែលគួរឱ្យចែករំលែកសម្រាប់មនុស្សគ្រប់រូបដើម្បីបង្ហាញថា នារីខ្មែរ ឬ ជនជាតិខ្មែរពិតជាមានទឹកចិត្ត និង មេត្តាធម៌ណាស់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាំងពីបានជួបពួកនាងមក ខ្ញុំចាប់ផ្ដើមជឿថា មនុស្សល្អដោយស្មោះពិតជាមាន ឯអ្នកធ្វើល្អគង់នឹងបានទទួលផលល្អ។ម៉ោង ១ រសៀលកាលពីបួនឆ្នាំមុន ខ្ញុំរៀបនឹងជិះម៉ូតូទៅធ្វើការ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជិះហួសផ្ទះខ្ញុំបន្តិច មានផ្ទះសំណាក់មួយ ខ្ញុំបានឃើញជនបរទេសម្នាក់អង្គុយលើសាក់កាដូ ក្បែររបងផ្ទះសំណាក់នោះ។ ដៃជើងគេស្លេកស្លាំង អង្គុយជ្រប់មុខចុះដូចជាមនុស្សអស់សង្ឃឹមក្នុងជីវិត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្ញុំក៏បានចុះពីម៉ូតូហើយសួរនាំគេ គេប្រាប់ថាគេជាជនជាតិអាមេរិក គេមានប្រពន្ធខ្មែរ និងមានកូនជាមួយគ្នា កូនគេអាយុពីរខែហើយ តែប្រពន្ធរបស់គេក្បត់ចិត្តគេ ហើយដេញគេចេញពីផ្ទះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

និង យកទ្រព្យសម្បត្តិដែលគេខំរកទាំងប៉ុន្មានពីគេអស់។ គេមានប្រាក់បន្តិចបន្តួចជាប់ខ្លួន ហើយបានទៅស្នាក់នៅផ្ទះសំណាក់ដែលនៅជិតផ្ទះខ្ញុំ។ មូលហេតុដែលគេអង្គុយយ៉ាងកម្សត់កៀករបងផ្ទះដូច្នេះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ព្រោះតែគេអស់លុយសម្រាប់បន្តការស្នាក់នៅទៀតហើយ។ ខ្ញុំក៏បានចូលទៅសួរអ្នកមើលការខុសត្រូវ ផ្ទះសំណាក់នោះហើយគេប្រាប់ថា បុរសនេះគ្មាន លិខិតឆ្លងដែនទេ គេឱ្យស្នាក់នៅបីថ្ងៃចាត់ទុកថា សំណាងហើយ តែឥឡូវគេអស់លុយ គ្មានអ្នកណាឱ្យគេ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្នាក់នៅបន្តទេ។ ខ្ញុំក៏ចេញទៅសួរបុរសនោះវិញគេប្រាប់ថា ប្រពន្ធគេ-គំ-រា-ម-ស-ម្លា-ប់ គេរត់ចេញមកជាមួយតែកាតាបខោអាវ ហើយអត់បាយ៣ថ្ងៃមកហើយ។ គេនិយាយផងយំផង និង ទន្ទេញថា គេចង់-ស-ម្លា-ប់-ខ្លួន។ ខ្ញុំមិនដឹងធ្វើយ៉ាងម៉េចទេ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ណាមួយដល់ម៉ោងធ្វើការផង ណាមួយភាសាអង់គ្លេសខ្ញុំមិនសូវពូកែផង ខ្ញុំបានត្រឹមតែនិយាយលួងលោមគេនូវពាក្យដែលខ្ញុំចេះប៉ុណ្ណោះ ឯផ្លូវក៏ស្ងាត់គ្មានអ្នកដំណើរណាឆ្លងកាត់ទេ ព្រោះជាផ្លូវលំក្នុងភូមិ។ រំពេចនោះ មាននារីពីរនាក់ទំនងជាកម្មការិនីរោង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចក្រ ព្រោះមានពាក់កាតនិងកន្សែង ជិះម៉ូតូមកឈប់ក្បែរខ្ញុំ ហើយសួរនាំខ្ញុំថាមានរឿងអី ខ្ញុំក៏ប្រាប់តាមដំណើររឿង។ ពួកនាងនិយាយមកកាន់ខ្ញុំថា «បង! បងឯងសួរគាត់មើលថាគាត់ចង់ហូបអី ចាំខ្ញុំទិញឱ្យ!»។ ខ្ញុំក៏តបថា « អីក៏បានដែរទៅទិញឱ្

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គាត់ឱ្យលឿនម៉ោ!»។ បានដូចចិត្ត! នារីពីរនាក់នោះឡើងម៉ូតូទៅវឹង ប្រាំនាទីក្រោយក៏ត្រឡប់មកវិញជាមួយនឹងបាយមួយប្រអប់ ទឹកសុទ្ធមួយដប និងកូកាមួយកំប៉ុង។ បុរសជនជាតិអាមេរិកនោះ ទទួលយកវាមកហូប ដោយត្រេកអរពន់ពេក។ បន្ទាប់ពី

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បរិភោគហើយ នារីពីរនាក់នោះក៏សួរមកខ្ញុំទៀត «បង! ធ្វើម៉េចទើបជួយគាត់បាន?»។ ភ្លាមៗខ្ញុំក៏នឹកមិនឃើញដែរ តែបន្តិចក្រោយមកក៏នឹកឃើញដល់ទូតអាមេរិក បើនាំគេទៅទីនោះ គេនឹងរួចផុតទុក្ខ ព្រោះខាងស្ថានទូតមិនឱ្យជនជាតិរបស់គេរងទុក្ខនោះទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់មកខ្ញុំក៏ ហៅរ៉ឺម៉កកង់បី ឱ្យជូនបុរសនោះ ទៅទូតអាមេរិក ឯនារីពីរនាក់នោះក៏យកម៉ូតូទៅផ្ញើផ្ទះជាងកាត់ដេរម្នាក់ រួចឡើងកង់បីជាមួយបុរសនោះ ដោយធានាថានឹងជួយគេឱ្យចប់ចុងចប់ដើម ហើយពួកនាងប្រាប់ឱ្យខ្ញុំទៅធ្វើការចុះ។ ដោយមើល

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទៅនារីរោងចក្រទាំងពីរ មាននិស្ស័យល្អគួរឱ្យទុកចិត្តបាន ខ្ញុំក៏យល់ព្រមហើយទៅធ្វើការ ដោយក្នុងចិត្តគិតពីរឿងនេះមិនព្រមឈប់។ ល្ងាចឡើងពេលត្រឡប់មកពីធ្វើការវិញខ្ញុំក៏បានទៅផ្ទះជាងកាត់ដេរ ដែលនារីពីរនាក់នោះផ្ញើម៉ូតូ និង បានសួរនាំថាតើគេមកពីទូតវិញថ្មើរណា?

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើតាមសម្ដីបងស្រីដែលជាជាងកាត់ដេរ ខ្ញុំបានដឹងថានារីពីរនាក់នោះជាបងប្អូននឹងគ្នា ហើយត្រឡប់ពីទូតអាមេរិកវិញ នៅម៉ោងបី។ ពេលទៅដល់ទូតអាមេរិក ខាងទូតក៏បានទាក់ទងទៅគ្រួសារបុរសនោះនៅឯទឹកដីអាមេរិក។ ហើយសាច់ញាតិបុរសនោះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បានប្រាប់ទៅខាងទូតថា ឱ្យយកប្រាក់ ៥០០ ដុល្លារឱ្យនារីពីរនាក់បងប្អូននោះ ជាសគុណដែលនាងបានជួយកូនប្រុសរបស់គេ។ ខ្ញុំដឹងហើយពិតជារំភើប កុំថាឡើយតែសាច់ញាតិរបស់បុរសនោះ សូម្បីតែខ្ញុំដែលជាអ្នកដទៃក៏អត់នឹងរំភើបនូវទឹកចិត្តដ៏ល្អរបស់

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នារីពីរនាក់បងប្អូននោះមិនបានដែរ។ ពួកនាងក្រ ធ្វើការមួយខែមិនដឹងចាយគ្រាន់ឬអត់ តែស្ទុះស្ទាទៅទិញបាយឱ្យបុរសនោះ ហ៊ានចេញលុយថ្លៃកង់បី ដឹកសាសន៍គេទៅដល់ស្ថានទូត ទាំងខ្លួនឯងអត់ចេះអង់គ្លេសអីមួយម៉ាត់។ នេះជាការចងចាំដ៏ល្អ ហើយមានតម្លៃមួយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

វាជាអំពើល្អរបស់នារីខ្មែរពីរនាក់បងប្អូន មានចំពោះអ្នកដទៃដោយមិនរើសអើងជាតិសាសន៍ ហើយវាក៏ជាគំរូសម្រាប់ខ្ញុំដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រាល់ពេលដែលខ្ញុំបានធ្វើអំពើល្អចំពោះអ្នកណាម្នាក់ ខ្ញុំតែងតែនឹកឃើញដល់នារីពីរនាក់បងប្អូននោះជានិច្ច៕ នេះជារឿងពិតរបស់បងប្អូនខ្មែរយើងម្នាក់ ដែលបានចែកចាយរឿងរ៉ាវធ្លាប់ជួបប្រទះចែកជូនប្រិយមិត្តអ្នកអានទុកជាការពិចារណា៕

Trending