Connect with us

កម្សាន្ត

ល្បីរឿងទុំទាវពេក! ស្រាប់តែតួឯកពិតប្រាកដចេញមុខ ទម្លាយអារម្មណ៏ពិតបែបនេះ…..

មួយរយៈចុងក្រោយនេះទាក់ទងនឹងរឿងទុំទាវ ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយ ក្រោយក្រុមអាជីយកមកសម្តែងម្តងទៀត ឃើញថាផ្ទុះពេញបណ្តាញសង្គម។ ជាក់ស្តែងងាកមកតួអង្គពិតប្រាកដវិញគឺលោកស៊ុក សុភា នោះ ដែលជា

តួឯកប្រុស ក្នុងរឿង «ទុំទាវ» ស្រាប់តែម្សិលមិញនេះ នាថ្ងៃទី ០៧ ខែកុម្ភៈ ឆ្នាំ ២០២១ រូបលោកនឹកឃើញរឿងមួយ ដែលធ្លាប់សម្តែងជាតួឯកក្នុងរឿង “ទុំទាវ” ហើយក៏សួរមួយសំនួរ ថា ៖ “ទុំទាវជំនាន់ឆ្នាំ2000 បងប្អូនណាបានមេីលខ្លះប្រាប់ផង មេីលហេីយ មានអារម្មណ៍បែបណា”។

ក្រោយឃើញបែបនេះ ហ្វេនៗជាច្រើន បានចូល comment ព្រាតថា ៖ ល្អមើលណាស់ បងសម្លាញ់, ចុងបញ្ចប់ ចូលតួ យំឡើងប៉ោងភ្នែក, ស្គាល់បងដោយសាររឿងហ្នឹង, ចងចាំបានល្អណាស់ បងអើយ, យំរហូត,

មើលហើយយំរហូត អាណិតបងទាវ និងបងទុំ ស្រលាញ់ស្មោះមួយនិងមួយ ដែលគ្មាននរណាប្រៀបបាន នឹកពួកបងណាស់ ចង់អោយពួកបង ថតរឿងហ្នឹងម្ដងទៀតណាស់៕

Trending