Connect with us

ប្លែកៗ

ពេលដឹងថាខាងប្រុសអ្នកក្រ ឪពុកម្ដាយខាងស្រីក៏ជួលគ្រូទាយ ឲ្យនិយាយថាពួកគេមិនអាចយកគ្នាបានទេ ៧ឆ្នាំក្រោយ ពេលដឹងការពិតថាខាងប្រុសគឺជា…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មុនរៀបអាពាហ៍ពិពាហ៍ ចាស់ទុំតែងរកគ្រូពិនិត្យមើក្រែងខុសខែឆ្នាំ ដែលជាប្រពៃណីទំនៀមទម្លាប់យូរមកហើយ។ មិនខុសគ្នា គ្រួសារមានទ្រព្យស្ដុកស្ដម្ភម្នាក់ បានរកគ្រូឲ្យមើលដែរ ប៉ុន្តែបែរជាផ្ដល់លុយកាក់ជាថ្នូរនឹងការនិយាយកុហកប្រាប់កូនស្រី

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

និងសង្សាររបស់កូនស្រីថា ខែឆ្នាំមិនត្រូវគ្នា បើជម្នះរៀបការអាចជួប-គ្រោះ-ធំ-ដ-ល់-ជី-វិ-ត ធ្វើឲ្យអ្នកទាំង២ បែ-ក-គ្នាទាំងនៅស្រលាញ់។ ចំណែកមូលហេតុ ដែលម្ដាយឲ្យគ្រូទាយបោកប្រាស់បែបនេះ ព្រោះមិនចង់ឲ្យកូនស្រី ភ្ជាប់-សា-ច់-ឈា-មខាងប្រុស ដែលមានគ្រួសារក្រ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដំណាលរឿងដំបូង គឺខាងប្រុសជាកូនអ្នកស្រែចម្ការ ប៉ុន្តែតស៊ូរៀនសូត្រណាស់ រហូតរសាត់មកដល់ទីក្រុង។ រូបគេបានរៀនបរិញ្ញាបត្រដោយសារអាហារូបករណ៍ ហើយអំឡុងពេលនោះក៏បានចូលធ្វើការឲ្យក្រុមហ៊ុននាំចូលសម្ភារៈសំណង់មួយកន្លែងដោយទទួលបានប្រាក់ខែមធ្យមគ្រាន់ទប់ទល់ការចំណាយថ្លៃរៀនសូត្រ។ ពេលធ្វើការ គេជាមនុស្សឆ្លាត រៀនសូត្រតិកនិកបានលឿន និងលួចគំនិតរកស៊ីបានយ៉ាងច្រើនពីអ្នកជំនួញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយសារជាមនុស្សស្លូតបូត ឧស្សាហ៍ព្យាយាម គេបានទទួលការស្រលាញ់ពីមនុស្សជុំវិញខ្លួន ជាពិសេសកូនស្រីតែម្នាក់គត់ របស់អ្នកនាំចូលសម្ភារៈសំណង់នោះតែម្ដង។ ចេញចូលក្នុងហាង ភ្នែកសម្លឹងគ្នាមិនដាក់ ការស្រលាញ់មានកាន់តែខ្លាំងឡើង ឯឪពុក-ម្ដាយ សង្ស័យដែរ តែមិនទាន់និយាយ ត្បិតអីស្ដាយបុគ្គលិកដ៏ចំណាននេះ។ ប៉ុន្តែថ្ងៃមួយ កូនស្រីក៏បានសារភាពប្រាប់ឪពុកម្ដាយដោយត្រង់ ថាស្រលាញ់គ្នាជាមួយបុគ្គលិកនោះតែម្ដង ដោយបញ្ជាក់ថាគេជាមនុស្សអាចទុកចិត្តបាន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឪពុក ម្ដាយ ដែលជាម្ចាស់ជំនួញ មានទ្រព្យស្ដុកស្ដម្ភ មិនហ៊ានប្រកែក នឹងកូនភ្លាមទេ គ្រាន់តែប្រាប់ថាចាំមើលថ្ងៃខែ ប៉ុន្តែតាមពិតគឺដឹងថាគ្រួសារខាងប្រុស ជាអ្នកស្រែចម្ការកូនខ្មែរសុទ្ធសាធ ទើបរកវិធីបំបែកបែបត្រជាក់។ ថ្ងៃមួយ ឪពុក ម្ដាយបាននាំគូសង្សារនេះ ទៅទាយមើលគ្រូដ៏ល្បីឈ្មោះម្នាក់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គ្រូទាយនោះ មើលភ្លាម ក៏និយាយភ្លែត ថាកូនប្រុសឆ្នាំមមែ និងកូនស្រីឆ្នាំរកា បើរៀបការរួមរស់ជាមួយគ្នា នឹងមានគ្រោះធំដល់ជីវិត។ អ្នកទាំង២ រន្ធត់ចិត្តយ៉ាងខ្លាំង ហើយម្ដាយខាងស្រីក៏បានលួងលោមតាមពាក្យគ្រូទាយ មិនឲ្យរៀបការឡើយ។ ចំណែកខាងប្រុស ទោះបីមានចិត្តស្រលាញ់ ក៏មិនហ៊ាន-បំ-ពា-ន -បានត្រឹមដកខ្លួនទាំងសោកស្ដាយ បន្ទាប់ពីឪពុក-ម្ដាយខាងស្រី លួ -ង-លោ-ម-រួ-ច។តាមពិត ថ្ងៃខែ អ្នកទាំង២ មិនមានបញ្ហាអ្វីឡើយ ហើយបើតាមជើងលេខ គឺអាចរកស៊ីធូរធារទៀតផង។ ប៉ុន្តែដោយសារម្ដាយ-ឪពុកខាងស្រី រើសអើងគ្រួសារខាងប្រុសជាអ្នកស្រែចម្ការ ហើយចង់ផ្សារ-សា-ច់-ឈា-ម-ជាមួយអ្នកមានមុខមាត់ សែស្រឡាយចិន ផងនោះ ក៏បានដាក់លុយមួយចំនួនឲ្យគ្រូទាយ និយាយផ្ទុយការពិត ដើម្បីបំបែកអ្នកទាំង២ ដោយវិធីត្រជាក់ និងផ្សំផ្គុំជាមួយកូនអ្នកធ្វើការធំដំម្នាក់ទៀត ដែលមានមុខមាត់ក្នុងសង្គម។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខាងស្រី បានរៀបការ កន្លះឆ្នាំក្រោយបែកពីខាងប្រុស តាមពាក្យគ្រូទាយ ដែលម្ដាយជួលឲ្យនិយាយកុហក។ ចំណែកប្ដីរបស់នាង ពិតណាស់ជាកូនអ្នកមាន ហ៊ឺហា សព្វគ្រប់ ប៉ុន្តែដើរលេងគ្មានគិតការរកស៊ី ព្រោះធ្លាប់តែពឹងលុយឪពុកម្ដាយ។ ច្រើនថ្ងៃ ច្រើនខែ រៀបការរួច នៅតែមិនកែខ្លួន ធ្វើឲ្យប្រពន្ធទឹកភ្នែករាល់ថ្ងៃ និយាយប្រាប់ឪពុកម្ដាយ ឈឺចាប់ស្អិតទ្រូងតាម តែមិនហ៊ានមាត់ ខ្លា-ច-ខ្មា-ស-គេ មានតែប្រាប់ឲ្យកូនទ្រាំ។

ចំណែកខាងប្រុសជាកូនអ្នកក្រវិញ បានលាឈប់ពីកន្លែងការងារក្រោយ ពេលបែកគ្នាជាមួយកូនស្រីរបស់ថៅកែ។ បុគ្គលិកដែលចូលក្រោយមក សុទ្ធតែអ្នកមិនស្មោះត្រង់ បន្លំស៊ីតាំងពីអ្នកកាន់លុយ រហូតដល់អ្នកដឹក ធ្វើឲ្យចំណូលធ្លាក់ចុះយ៉ាងខ្លាំង។ ជួនក្រោយមក មានគូប្រជែងច្រើន ធ្វើឲ្យជំនួញគ្រឿងសំណង់ស្ទើរ-ដួ-ល-ម្ដងៗ ដោយយកលុយធ្លាប់រកបានពីមុន មកទប់ទល់ចំណាយសម្រាប់បុគ្គលិកប៉ុណ្ណោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កូនអ្នកស្រែចម្ការនោះ បានទៅរៀបការជាមួយនារីឆ្នាំរកាម្នាក់ ដែលជាអ្នកមានជីវភាពមធ្យម ក្រោយនារីជាសង្សារមួយឆ្នាំ។ ដោយសារធ្លាប់មានបទពិសោធន៍ ដឹងពីការនាំចូលគ្រឿងសំណង់ រូបគេបានយកប្រាក់សន្សំពេលធ្វើការ និងលុយឪពុកម្ដាយខាងស្រីជួយខ្លះ មកបើកនាំចូលគ្រឿងសំណង់ដែរ ហើយមានអតិថិជនកុម្ម៉ង់បន្តបន្ទាប់ ព្រោះចេះតិកនិកច្រើន និងរួសរាយដាក់អ្នកទិញ។ ក្រោយមក គេបាននាំចូលគ្រឿងអគ្គិសនីទៀត រហូតរកលុយទិញបានផ្ទះ និងឡានស៊េរីទំនើបជិះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រយៈពេល ៥ឆ្នាំក្រោយ ជំនួញកាន់តែជោគជ័យ គេបានបើកជាក្រុមហ៊ុននាំចូលសម្ភារៈសំណង់តែម្ដង ដោយនាំចូលច្រើនជាង ហាងដែលថៅកែខ្លួនធ្លាប់នាំចូលទៅទៀត។ ថ្ងៃមួយ ក្រុមហ៊ុនចាស់ដែលគេធ្លាប់ធ្វើការឲ្យ មានបំណងចង់ភ្ជាប់ទំនាក់ទំនងជាមួយក្រុមហ៊ុនថ្មីនេះ គ្រាន់បានដោះដូរទំនិញគ្នាខ្លះដោយមិនដឹងថាថៅកែជាអតីតបុគ្គលិករបស់ខ្លួនឡើយ។ គ្រាន់តែណាត់ជួប ឃើញមុខថៅកែភ្លាម ទាំងប្ដី-ប្រពន្ធ ដែលធ្លាប់រើសអើងបុគ្គលិកថាមកពីស្រែ បានប្រែជាកោតស្ញប់ស្ញែង ព្រោះមិននឹកស្មានថា គេជាមនុស្សឆ្លាត រកស៊ីឡើងលឿនយ៉ាងនេះ។ មិនត្រឹមតែភ្ជាប់ទំនាក់ទំនងគ្នាជាបណ្ដាញ កូនអ្នកស្រែចម្ការមានភព្វឡើងជាថៅកែ ក៏បានជំរុញឲ្យថៅកែចាស់របស់ខ្លួន យកគ្រឿងអគ្គិសនីលក់បន្ថែមទៀត។

ទៅដល់ផ្ទះវិញ ទាំងប្ដី-ប្រពន្ធ នាំគ្នានឹកស្ដាយក្រោយ ដែលយកកូនទៅឲ្យរងទុក្ខលំបាកជាមួយកូនអ្នកមាន តែគ្មានកំណើត គ្មានគំនិតរកស៊ី។ ចំណែកអ្នកដែលធ្វើឲ្យខ្លួនចម្រុងចម្រើន ជាមនុស្សឧស្សាហ៍ព្យាយាម បែរជារើសអើងថាក្រ ទាំងមិនដឹងអនាគតច្បាស់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រឹតតែស្ដាយក្រោយ គឺជួលគ្រូទាយនិយាយកុហក ទាំងកូនស្រីស្រលាញ់ខ្លាំង។ ចំណែកកូនស្រី ដែលមើលថ្ងៃខែ ជាមួយកូនអ្នកមានថាល្អនោះ រៀបការបានត្រឹម ៤ឆ្នាំ ក៏លែងលះគ្នាវិញទាំង-ឈឺ-ចា-ប់ ព្រោះមិនអាចទ្រាំបានតទៅទៀត។

តម្លៃអប់រំនៃរឿង ៖ អ្នកអាចមើលឃើញអតីតកាល និងបច្ចុប្បន្នកាលរបស់មនុស្សម្នាក់ តែមិនអាចមើលឃើញពីអនាគតរបស់គេឡើយ។ តើមានលុយច្រើនដើម្បីអ្វី បើគ្មានសុភមង្គលក្នុងជីវិត។ អ្នកខ្លះ-ប-ង្ខំ-កូនស្រីរៀបការជាមួយកូនអ្នកមាន ពេលជួបទុក្ខលំបាក ទើបភ្ញាក់ខ្លួនស្ដាយក្រោយ អាណិតស្រណោះកូនស្រីខ្លួនឯង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កូនអ្នកក្រ មិនមែនសុទ្ធតែគ្មានគំនិតនោះទេ អ្នកខ្លះងើបពីក្រ ទើបប្រឹងតស៊ូពុះពារគ្រប់ឧបសគ្គ ដើម្បីឆ្លងឲ្យផុតពីការលំបាកទាំងនោះ។ បើឃើញចរិតគេល្អ គួរផ្ដល់ឱកាស ឬគិតពីសុភមង្គល និងការស្រលាញ់របស់កូន។ បច្ចុប្បន្នឪពុក-ម្ដាយច្រើនតែនិយាយថា “ផ្ដល់ឱកាសឲ្យកូនជ្រើសរើស” ព្រោះមិនចង់សម្រេចខុសនេះឯង៕

Trending