ត្រឹមតែមួយពព្រិចភ្នែកសោះ អ្នកនេសាទក្រីក្រទំាង ៣៥នាក់ បានក្លាយទៅជាអ្នកមានភ្លាមៗ បន្ទាប់ពីពួកគេបានប្រទះឃើញរបស់មួយនេះ…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

BIZKH/បរទេស៖ អ្នកនេសាទចំនួន ៣៥ នាក់ នៅក្នុងប្រទេស Yemen បានរួចផុតពីភាពក្រីក្រ បន្ទាប់ពីបានរកឃើញសារធាតុម្យ៉ាងដែលមានតម្លៃ ១,១ លានផោន (តម្លៃប្រហែលជាង ១,៥លានដុល្លារ) នៅក្នុងគ្រោងឆ្អឹងនៃត្រីបាឡែន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ករណីមួយនេះ គឺបានកើតឡើងនៅខែកុម្ភៈកន្លងទៅនេះ បន្ទាប់ពីក្រុមអ្នកនេសាទមួយក្រុមបានទទួលដំណឹងថា គ្រោងឆ្អឹងត្រីបាឡែនបានអណ្តែតទឹកនៅលើឈូងសមុទ្រអាឌែន ដែលត្រូវបានរកឃើញដោយអ្នកនេសាទម្នាក់មកពី Seriah។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នានេះ បុរសម្នាក់ដែលមកពី al-Khaisah ត្រូវបានពួកគេប្រាប់ថាគ្រោងឆ្អឹងនេះ គឺអាចមានផ្ទុកនូវសារធាតុ Ambergris ឬហៅម្យ៉ាងទៀតថា “កម្អួតមាស” ដែលសារធាតុមួយនេះ គឺត្រូវបានប្រើក្នុងការផលិតទឹកអប់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរបញ្ជាក់ផងដែរថា Ambergris គឺជាសាធាតុម្យ៉ាងដែលមានតម្លៃទីផ្សារប្រហាក់ប្រហែលនឹងតម្លៃរបស់មាស ពោលគឺវាមានតម្លៃរហូតដល់ទៅ ៣៥,០០០ ផោន (ប្រហែល ៥ម៉ឺនដុល្លារ) ក្នុងមួយគីឡូក្រាមឯណោះ។ជាទូទៅ វាគឺឋិតនៅក្នុងពោះវៀនរបស់ត្រីបាឡែនឈ្មោល

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដែលមានអាយុកាលច្រើនឆ្នាំ ហើយវាត្រូវបានគេជឿថាសារធាតុដ៏កម្រមួយនេះគឺមានតួនាទីការពារសរីរាង្គខាងក្នុងរបស់ត្រីបាឡែនពីចំពុះមឹកផងដែរ។ ដោយឡែកក្រោយពីបានឃើញនូវគ្រោងត្រីនោះហើយ ក្រុមអ្នកនេសាទខាងលើក៏បានអូសយកវាទៅច្រាំង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

និងបានធ្វើការ កា ត់ វាជាបំណែកៗ ដើម្បីមើលថាមានអ្វីនៅក្នុងពោះរបស់វា។ បន្ទាប់ពីពួកគេបាន កា ត់ វាជាបំណែកៗរួចហើយ ពួកគេរកឃើញនូវសារធាតុម្យ៉ាងដែលហៅថាជាកម្អួតត្រីបាឡែន ហើយពួកគេគ៏បានធ្វើការលក់វាក្នុងតម្លៃមួយដ៏ខ្ពស់ និងអាចទទួលបានប្រាក់យ៉ាងច្រើនរហូតដល់ទៅ ១,១ លានផោន (តម្លៃប្រហែលជាង ១,៥លានដុល្លារ)។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្លាមៗនោះពួកគេពិតជាមានអារម្មណ៍ភ្ញាក់ផ្អើល និងរំភើបជាខ្លាំងពីប្រាក់ដែលពួកគេទទួលបាន។ ដោយឡែក មានអ្នកនេសាទម្នាក់បានប្រាប់ទៅកាន់ BBC ថា នៅពេលដែលពួកគេចូលទៅជិតត្រីបាឡែននោះ ពួកគេបានឃើញសាធាតុរាវម្យ៉ាងចេញពីត្រីបាឡែន

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដែលវាបានជះក្លិនស្អុយយ៉ាងខ្លាំង ហើយពួកគេក៏បានប្រាកដណាស់ថាវាមានអ្វីម្យ៉ាងដែលខុសពីធម្មតាសម្រាប់ត្រីមួយក្បាលនេះ។ហេតុដែលធ្វើឱ្យពួកគេសន្និដ្ឋានដូចនេះ គឺដោយសារតែសារធាតុរាវនោះមានក្លិនអាក្រក់ខ្លំាងណាស់ នៅពេលមិនទាន់ស្ងួត ហើយវាបែរជាមានក្លិនក្រអូបជាប់ល្អ នៅពេលវាស្ងួត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកឯ អ្នកនេសាទម្នាក់ទៀតបានបន្ថែមទៀតថា នៅពេលដែលពួកគេបានរកឃើញ Ambergris គាត់ពិតមានអារម្មណ៍សប្បាយរីករាយណាស់ ព្រោះវាមានតម្លៃថ្លៃដែលមិនអាចនឹកស្មានដល់។ ទោះជាយ៉ាងណាក៏ដោយ ក្រោយពីទទួលបានប្រាក់ចំនួន ១,១ លានផោនពីការលក់ Ambergris ពួកគេគឺបានបែងចែកនូវប្រាក់ទាំងនោះទៅឱ្យក្រុមរបស់ពួកគេទៅតាមចំណែករៀងៗខ្លួន ដោយអ្នកខ្លះបានយកប្រាក់នោះទៅប្រើប្រាស់ដើម្បីធ្វើការសាងសង់ផ្ទះថ្មី ទិញឡាន និងអ្នកខ្លះទៀតត្រៀមរៀបចំពីធីអាពាហ៍ពិពាហ៍។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ព្រមជាមួយគ្នានេះពួកគេក៏មិនបានភ្លេចក្នុងការបែងចែកនូវប្រាក់មួយចំនួនឱ្យទៅអ្នកដែលមានជីវភាពខ្វះខាតនៅក្នុងភូមិរបស់ពួកគេផងដែរ។ ទោះបីជាពួកគេមានសំណាងបែបនេះក្ដី ក៏ពួកគេទំាងអស់គ្នាមិនបានឈប់នេសាទដែរ។ ពួកគេនៅតែបន្តនេសាទដូចធម្មតា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅលើទឹកដីដែលពួកគេស្រលាញ់មួយនេះ។គួររំលឹកបន្តិចថា ប្រទេស Yemen ជាប្រទេសក្រីក្រជាងគេមួយនៅលើពិភពលោក ដែលភាគច្រើននៃប្រជាជនក្នុងប្រទេសនេះគឺពឹងផ្អែកលើប្រាក់ចំណូលបានមកពីការនេសាទ។ ប៉ុន្តែជីវិតក្នុងនាមជាអ្នកនេសាទ កាន់តែមានការលំបាកជាងមុនមួយកម្រិតបន្ថែមទៀត ចាប់តាំងពីការ ផ្ទុះ ស ង្គ្រា ម ស៊ីវិលរវាងរដ្ឋាភិបាល Yemen ជាមួយនឹង ច ល នា ប្រ ដា ប់ អា វុ. ធ ហ៊ូទីកាលពីឆ្នាំ ២០១៤៕

Related posts