ព្រោះតែភាពភាពស្មោះត្រង់អ្នកបំរើម្នាក់ត្រូវបានម្ចាស់ផ្ទះ ជូនកាដូដ៏អស្ចារ្យមួយ គ្រាន់តែឃើញភ្លាមគាត់រំភើបឡើងយំផងអរផង សូម្បីតែចៅហ្វាយក៏ទប់ទឹកមិនបានដែរ…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហ្វីលីពីន៖ តារាសម្ដែងស្រី ជនជាតិហ្វីលពីនម្នាក់មានឈ្មោះ Dimples Romana បានធ្វើវីដេអូថត Vlog មួយ ធ្វើឲ្យមហាជនមានការចាប់អារម្មណ៍

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អមដោយក្តីរំភើបជាខ្លាំង ក្រោយពីតារារូបនេះបានផ្លាស់ប្តូរជីវិតមនុស្សម្នាក់ ដែលមានភាពស្មោះត្រង់នឹងខ្លួនកន្លងមក។SURPRISE!!! HOUSE TOUR ng New House ni ATE V!!!! (WARNING:you may need tissue, just in case)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ផ្ទុយស្រឡះពីការដើរតួសម្ដែងក្នុងភាពយន្ត ដែលជាស្ត្រីចិត្តអាក្រក់ និងលោភលន់។ អ្វីដែលនាង និងស្វាមី លោក Boyet Ahmee បានធ្វើ គឺជាទង្វើសប្បុរសប្រកបដោយសេចក្តីស្រឡាញ់ពិត មិនអាចកាត់ថ្លៃបាន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្តីប្រពន្ធមួយគូនេះ បានបង្ហាញក្តីភ្ញាក់ផ្អើលយ៉ាងខ្លាំង ដល់អ្នកមើលថែផ្ទះខ្លួនឈ្មោះ Vilma ក្រោយពីធ្វើការងារក្នុងផ្ទះពួកគេអស់រយៈពេលជាង ១៧ឆ្នាំ ដោយពួកគេជូនអំណោយជាផ្ទះថ្ម ២ជាន់ ដែលពេលនេះស្ត្រីនោះអាចហៅខ្លួនឯងថា ជាម្ចាស់ផ្ទះបានហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការចាប់ផ្តើមនៃវីដេអូដែល Romana បានបង្ហោះចូលក្នុងឆានែលយូធូបកាលពីពេលកន្លងទៅ នាង និងស្វាមីបានជជែកគ្នាពីរបៀបដែល Vilma ចូលមកក្នុងជីវិតរបស់ពួកគេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់មកទៀត ពួកគេបានរៀបផែនការដោយអញ្ជើញ Vilma ឲ្យចូលមកក្នុងវីដេអូ។ ពួកគេបានស្នើសុំឱ្យគាត់ បង្ហាញអារម្មណ៍ក្នុងចិត្ត ចំពោះផ្ទះដែលទើបនឹងសាងសង់ហើយនេះ តែគាត់មិនទាន់ដឹងថាជារបស់អ្នកណាទេ ដើម្បីឲ្យអ្នកទស្សនាបានដឹង។
ក្រោយមក Vilma បានណែនាំខ្លួននៅចំពោះមុខកាំមេរ៉ា ហើយបន្តនិយាយពីរបៀបដែលប្ដីប្រពន្ធនោះមានចិត្តល្អចំពោះខ្លួនយ៉ាងម៉េចខ្លះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះ គាត់ថា គាត់មិនដែលនិយាយអាក្រក់ពីពួកគេនោះទេ គាត់ធ្វើការដើម្បីគ្រួសារ ហើយចាត់ទុកកន្លែងការងារ ដូចជាគ្រួសាររបស់ខ្លួនអ៊ីចឹង។ បន្ទាប់មកនៅក្នុងវីដេអូ គាត់បានចែករំលែកក្តីសុបិនរបស់ខ្លួនមួយថា ថ្ងៃណាមួយនឹងមានផ្ទះផ្ទាល់ខ្លួនដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់មកទៀត ពួកគេបានចូលទៅលេងផ្នែកនីមួយៗមាន បន្ទប់ទទួលភ្ញៀវ ផ្ទះបាយ និងបន្ទប់ទឹក។ ពួកគេបានឡើងជណ្តើរ ហើយបានពិនិត្យមើលបន្ទប់នៅជាន់ទី២។ នៅពេលពួកគេទៅដល់ បន្ទប់គេង អ្នកស្រី Vilma មានការភ្ញាក់ផ្អើលជាខ្លាំង ចំពោះអ្វីដែលគាត់បានឃើញ។ ប្ដីប្រពន្ធទាំង២ បានឆ្លើយថា “បាទ/ចាស ផ្ទះនេះ គឺជាកាដូសម្រាប់មីងហើយ”!

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងបន្ទប់នោះ មានចងប៉េងប៉ោងពណ៌មាស សរសេរជាអក្សរជាប់ជញ្ជាំង អមជាមួយរូប Vilma យ៉ាងធំមួយ បង្ហាញពីចេតនាល្អពិតរបស់ប្តីប្រពន្ធខាងលើ។ Vilma ស្រាប់តែស្រក់ទឹកភ្នែកហើយសួរថា “ហេតុអ្វីជាខ្ញុំ?” មិនយូរប៉ុន្មាន ពួកគេទាំងអស់បានស្រក់ទឹកភ្នែក នៅពេល Vilma បានសម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះពួកគេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Romana និងស្វាមី Ahmee បានបង្ហាញពីអំណរគុណ ដែលពួកគេមានចំពោះគាត់ ដែលបានស្នាក់នៅជាមួយពួកគេអស់ជាច្រើនឆ្នាំ ទោះបីជាមានការលំបាកខ្លះ ពួកគេមិនបានបើកប្រាក់ខែទាន់ពេលវេលាក៏ដោយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដើម្បីបង្ហាញសេចក្តីស្រឡាញ់ និងការដឹងគុណដល់គាត់ ពួកគេទាំង ២នាក់ប្តីប្រពន្ធ បានផ្តល់អំណោយដល់ Vilma ព្រោះគាត់បានក្លាយជាអ្នកថែរក្សាផ្ទះជាយូរមកហើយ អាចនិយាយបានថា គាត់គឺជាបងស្រី ដែលជាផ្នែកមួយនៃគ្រួសាររបស់ពួកគេផងដែរ៕ប្រភពពីភូមរ៉ារាត្រី

Related posts