ស្លុតចិត្តណាស់ បន្ទាប់ពីដឹងការពិតថាព្រោះតែទម្លាប់គេងប៉ុន្មានបែបនេះសោះ ដែលធ្វើឲ្យយើងឆាប់ចាស់ត្រឹមតែមួយរំពេចភ្នែក ជាពិសេសអាចឲ្យយើងអាយុខ្លីថែមទៀតផង…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការសម្រាកបានគ្រប់គ្រាន់ ជាពិសេសការគេងលក់ស្កប់ស្កល់គឺជាកត្តាចាំបាច់ណាស់សម្រាប់រាងកាយរបស់មនុស្ស។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក៏ប៉ុន្តែ ទម្លាប់ខាងក្រោមនេះអាចនឹងធ្វើឲ្យអ្នកគេងមិនបានស្កប់ស្កល់ ហើយជាលទ្ធផលគឺបង្កើតភាពតានតឹង និងហត់នឿយដែលប៉ះពាល់ដល់សុខភាព និងសម្រស់របស់អ្នកថែមទៀតផង។ ទម្លាប់ទាំងនោះមានដូចជា៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

១) បើកភ្លើងពេលគេង៖ មនុស្សមួយចំនួនខ្លាចភាពងងឹត ហើយមានអារម្មណ៍ថាមិនមានសុវត្ថិភាពពេលពួកគេគេងលក់ក្នុងទីងងឹត។ ដូច្នេះជារឿយៗ ពួកគេត្រូវបើកភ្លើងពេលយប់។ ទោះជាយ៉ាងណា ទម្លាប់ដែលហាក់ដូចជាធម្មតានេះ ពិតជាមានហានិភ័យជាច្រើនចំពោះសុខភាព។ មូលហេតុនោះគឺថា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅពេលដែលមនុស្សគេងក្នុងបរិយាកាសភ្លឺនៅពេលយប់ ក្រពេញ pineal នៃខួរក្បាលរបស់មនុស្ស នឹងមិនអាចលាក់បាំងជាតិ Melatonin បានគ្រប់គ្រាន់នោះទេ។ Melatonin ធ្វើការដើម្បីបង្កើនអារម្មណ៍នៃការគេង រក្សាសីតុណ្ហភាពក្នុងរាងកាយ និង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បង្កើនភាពស៊ាំ ធ្វើឲ្យអ្នកពិបាកគេងយ៉ាងខ្លាំង ដែលបណ្តាលឲ្យអស់កម្លាំងប្រសិនបើស្ថានភាពនេះអូសបន្លាយយូរ។ លើសពីនេះទៅទៀត ការបើកភ្លើងនៅលើគ្រែ អាចបណ្តាលឲ្យកុមារបង្កើនហានិភ័យនៃភាពឆាប់ពេញវ័យ និង ក្រិន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

២) គ្របក្បាលរបស់អ្នកពេលគេង៖ ទម្លាប់គេងយកភួយគ្របក្បាលយ៉ាងតឹងខណៈពេលគេង ពិតជានឹងផ្តល់នូវអារម្មណ៍កក់ក្តៅ និងសុវត្ថិភាពសម្រាប់មនុស្សជាច្រើន ជាពិសេសក្នុងរដូវរងារ។ ប៉ុន្តែការសិក្សាបានបង្ហាញថា សូម្បីតែមនុស្សដែលមានសុខភាពល្អក៏អាចកម្ចាត់បាក់តេរី និងវីរុស រាប់ពាន់លានពេលគេងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដូច្នេះទម្លាប់នៃការគេងនៅក្រោមភួយអស់រយៈពេលជាយូរមកហើយនោះ អ្នកងាយនឹងមានសារធាតុពុល និងបាក់តេរីបង្កជំងឺ ដែលធ្វើឲ្យអ្នកងាយឆ្លងជំងឺផ្លូវដង្ហើម ឈឺក្បាល និងចង្អោរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៣) ទម្លាប់ចូលគេងទាំងស្រវឹង៖ យោងតាមវេជ្ជបណ្ឌិត Zhang Yingqi នៃមន្ទីរពេទ្យ Hebei Medical University’s No. 1 Hospital បានឲ្យដឹងថា មនុស្សជាច្រើនតែងតែគេងពេលស្រវឹង។ ប៉ុន្តែប្រសិនបើអ្នកធ្វើបែបនេះជាប្រចាំ វានឹងងាយស្រួលសម្រាប់បាក់តេរីចូលផ្លូវដង្ហើម។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មិនតែប៉ុណ្ណោះ ផលវិបាកគឺធ្ងន់ធ្ងរខ្លាំងណាស់ ដូចជាបណ្តាលឲ្យកើតជំងឺហឺត និង ស្ទះដង្ហើម ដែលបង្កឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតទៀតផង។ លើសពីនេះទៅទៀត ការពិតដែលថាអ្នកតែងតែផឹកស្រា និងចូលគេងជាប្រចាំ នឹងធ្វើឲ្យមុខអ្នកឆាប់ចាស់ និងអាក្រក់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៤) ទម្លាប់ចូលគេងភ្លាមៗបន្ទាប់ពីទទួលទានអាហាររួច៖ មនុស្សជាច្រើនមានអារម្មណ៍ងងុយគេងបន្ទាប់ពីញ៉ាំ។ ប្រសិនបើអ្នកចូលគេងភ្លាមៗនោះ សុខភាពរបស់អ្នកនឹងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។ បន្ទាប់ពីញ៉ាំរួច ប្រព័ន្ធរំលាយអាហារនៅតែបន្តដំណើរការ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រសិនបើអ្នកចូលគេង ភ្លាមៗចលនាពោះវៀននឹងថយចុះ អាហារមិនត្រូវបានរំលាយបានល្អ ហើយយូរ ៗ ទៅជំងឺដែលទាក់ទងនឹងក្រពះនឹងកើតឡើង។ គួរញ៉ាំអាហារពេលល្ងាចក្នុងរយៈពេលយ៉ាងតិច ៤ម៉ោងមុនចូលគេង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៥) គេងទាំងសក់សើម៖ មនុស្សជាច្រើនតែងតែងូតទឹកយឺត ហើយបន្ទាប់មក ពួកគេមិនសម្ងួតសក់ឡើយ ដោយចូលគេងយកតែម្តង។ ប៉ុន្តែនៅពេលដែលអ្នកគេងជាមួយសក់សើមបែបនេះ សំណើមនៅលើស្បែកក្បាលរបស់អ្នកកើនឡើង និងផ្លាស់ប្តូរ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សីតុណ្ហភាពរាងកាយរបស់អ្នកយ៉ាងងាយ ហើយធ្វើឲ្យអ្នកឈឺក្បាល។ លើសពីនេះទៅទៀត ប្រសិនបើអ្នកគេងជាមួយសក់សើម វានឹងបណ្តាលឲ្យជ្រុះសក់ និងឆ្លងមេរោគ។ ការឆ្លងមេរោគលើស្បែកធ្វើឲ្យប្រព័ន្ធភាពស៊ាំចុះខ្សោយទៀតផង៕ អត្ថបទបកប្រែដោយ៖ យ៉ាយ៉ា (ផ្ទះស្នេហ៍)

Related posts