ទៅលេងសមុទ្រទាំងគ្រួសារ តែពេលត្រឡប់មកដល់ផ្ទះវិញ ក៏ស្រាប់តែនាំគ្នាស្រែកយំផ្អើលផ្ទះ ព្រោះបាត់មិនឃើញកូនស្រីអាយុ ៧ឆ្នាំម្នាក់ទៀត ចុងក្រោយទើបដឹងថា…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថៃ៖ យោងតាមសេចក្ដីរាយការណ៍ពីសារព័ត៌មាន Thai Residents បានឱ្យដឹងថា ស្ត្រីជាម្ដាយមួយរូបបានជួបជុំមួយគ្រួសារ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយជិះឡានពីរគ្រឿងទៅលេងឆ្នេរសមុទ្រ Bang Saen ក្នុងខេត្តឈុនបុរី តែនៅពេលដែលពួកគេបានធ្វើដំណើរមកដល់ផ្ទះវិញនៅទីក្រុងបាងកក
ស្រាប់តែពួកគេទើបតែនឹកឃើញថាបាត់កូនស្រីអាយុ ៧ ឆ្នាំមិនដឹងទៅណា។ចុងក្រោយមក ពួកគេស្រាប់តែបាននឹកឃើញថាកូនស្រីនោះពួកគេមិនបានយកមកទេ ដោយទុកនាងចោលនៅឯសមុទ្រឯណោះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយម្ដាយគិតថាកូនស្រីរបស់ខ្លួនបានជិះរថយន្តមួយគ្រឿងទៀតរបស់គ្រួសារពួកគេ។ ទន្ទឹមនឹងនេះនៅឯឆ្នេរសមុទ្រវិញ អ្នកស្រុកនៅទីនោះពិតជាមានការព្រួយបារម្ភយ៉ាងខ្លាំង នៅពេលដែលពួកគេបានប្រទះឃើញក្មេងស្រីរូបនោះនៅម្នាក់ឯងទាំង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កណ្តាលយប់លើឆ្នេរខ្សាច់។ គ្រួសាររបស់ក្មេងស្រីតូចបានបើកឡានចេញពីបាងកកត្រឡប់មកឆ្នេរសមុទ្រវិញទាំងយប់ ដោយចិត្តបារម្ភនឹងកូនខ្លាំងពេក ព្រោះការធ្វេសប្រហែសរបស់ខ្លួន។ក្មេងស្រីតូចរូបនេះបានប្រាប់អ្នកស្រុកក្បែរឆ្នេរសមុទ្រថា នាងបានវង្វេងម្តាយរបស់នាង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តែដោយបុណ្យកុសល ក្មេងស្រីនេះបានជួបសុទ្ធតែមនុស្សល្អនៅតំបន់នោះ តែពួកគេមិនយល់ថាក្មេងស្រីនេះមានរឿងអ្វីទេបានជាភ័យខ្លាចយ៉ាងនេះ។ ក្មេងស្រីរូបនេះថែមទាំងបានបញ្ជាក់ថា នាងបានមកទីនេះដើម្បីដើរលេងជាមួយគ្រួសាររបស់នាង។ ប៉ូលីស និងក្រុមជួយសង្គ្រោះក្នុងតំបន់

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថែមទាំងមន្រ្តីពាក់ព័ន្ធដទៃទៀតនៅឆ្នេរ Bang Saen បានព្យាយាមជួយរកម្តាយឱ្យក្មេងស្រីតូចរូបនោះ ថែមទាំងបានបង្ហោះស្វែងរកនៅលើបណ្ដញសង្គមហ្វេសប៊ុកទៀតផង។ ដើម្បីបន្លប់នូវភាពភ័យខ្លាចរបស់ក្មេងស្រីខាងលើ មន្ត្រីប៉ូលីស និងអ្នកស្រុកចិត្តល្អទាំងនោះ បានព្យាយាមនាំនាងទៅហែលទឹកលេង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខណៈអ្នកផ្សេងតាមស្វែងរកម្តាយ។ បន្ទាប់ពីអធ្រាត្រផុតទៅចូលថ្ងៃថ្មី ស្រាប់តែប៉ុស្តិ៍នគរបាលនៅតំបន់ឆ្នេរនោះ បានទទួលការទាក់ទងពីក្រុមគ្រួសាររបស់ក្មេងស្រីតូចនោះ ដោយពួកគេកំពុងបើកបរពីទីក្រុងបាងកកមកឆ្នេរនោះវិញ។ នៅទីបំផុត ម្ដាយនិងលោកយាយម្នាក់ទៀតបានមកដល់

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយមនុស្សគ្រប់គ្នានៅឆ្នេរនោះក៏មានអារម្មណ៍ធូរស្បើយវិញ។ លោកយាយរបស់ក្មេងស្រីខាងលើបានបញ្ជាក់ថា ក្រុមគ្រួសារបាននាំគ្នាទៅលេងឆ្នេរ Bang Saen ដោយជិះរថយន្តចំនួន ២ គ្រឿង។ ម្តាយ និងឪពុកចុង រួមទាំងក្មេងស្រីខាងលើគឺបានជិះនៅក្នុងឡានតែមួយ ខណៈលោកយាយជិះនៅរថយន្តមួយផ្សេងទៀត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅតាមផ្លូវទៅឆ្នេរ ពួកគេបានចតនៅព្រះវិហារមួយ ដែលក្មេងស្រីរូបនោះបានផ្លាស់ប្តូររថយន្តទៅជិះជាមួយលោកយាយវិញ។ ពួកគេក៏បានមកដល់ឆ្នេរសមុទ្រ និងកម្សាន្តសប្បាយធម្មតា។ នៅពេលយប់ពួកគេបានត្រៀមបើកឡានត្រឡប់ទៅទីក្រុងបាងកកវិញ ម៉ាក់របស់ក្មេងស្រី

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

និងប៉ាចុងគិតថាកូនស្រីប្រហែលទៅជិះជាមួយយាយរបស់គេនៅឡានផ្សេងហើយ ទើបមិនបានចាប់អារម្មណ៍។ តែអ្វីៗគ្រប់យ៉ាងគឺផ្ទុយស្រឡះ ហើយរឿងនេះបានធ្វើឱ្យពួកគេចងចាំមិនភ្លេច ព្រោះវាជាបទពិសោធដែលនឹកស្មានមិនដល់៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមទស្សនាវីដេអូខាងក្រោម៖

Related posts