មនុស្សពេញដីមិនយកធ្វើមិត្ត បែរជាទៅយកសត្វក្រពើធ្វើមិត្ត ប៉ុន្តែវាសនាចុងក្រោយគាត់ក៏ត្រូវជួបរឿងមួយនេះ…(វីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សត្វក្រពើ គឺជាពេជ្ឈឃាតជាប់លំដាប់កំពូល ក្នុងចំណោមសត្វសាហាវផ្សេងៗទៀត ហើយមនុស្សគ្រប់គ្នា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មិនមាននរណាម្នាក់ដែលថា មិនខ្លាចវានោះទេ ជាពិសេសនៅឥណ្ឌូណេស៊ីឧស្សា.មានព័ត៌មានអំពីករណីសត្វក្រពើស៊ីមនុស្សណាស់

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយសារតែលេចឮព័ត៌មានបែបនេះញឹកញាប់ពក អ្នកភូមិដែលរស់ទៅតាមដងទន្លេ Lam Klong តែងតែមានការប្រុងប្រយ័ត្នខ្ពស់បំផុត

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ព្រោះខ្លាចក្រែងចៃដន្យ មិនបានប្រយ័ត្នអាចត្រូវសត្វក្រពើប្រមាញ់ជាចំណីក៏ថាបាន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ុន្តែពេលខ្លះ សត្វក្រពើដែលប្រៀបដូចជា អ្នកប្រមាញ់ឈាមត្រជាក់ទាំងនោះ អាចក្លាយជាមិត្តនឹងមនុស្សក៏មាន ដូចជាករណីរបស់បុរសជនជាតិឥណ្ឌូនេស៊ីម្នាក់នេះអញ្ចឹង គាត់ជាមួយនឹងក្រពើយក្សរបស់គាត់

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គឺបានបង្កើត ការភ្ញាក់ផ្អើលពាសពេញបណ្តាញសង្គម ទូទាំងពិភពលោក។ទោះបីវាជាសត្វព្រៃ កាចសាហាវប៉ុណ្ណាក៏ដោយ ប៉ុន្តែRiska មិនដែលវាយប្រហារពូ Ambo សូម្បីតែម្តង វានឹងលោកពូ Ambo ស្គាល់គ្នាអស់រយៈពេលច្រើនឆ្នាំមកហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជារៀងរាល់ថ្ងៃ Riska តែងតែហែលមកលេងពូ Ambo មិនមានថ្ងៃណាដែលគេមិនមកជួប ពូ Ambo ទេ។ នៅពេលដែលគាត់បានឃើញ Riska ហែលមកពេលខ្លះពូ Ambo ក៏បានយកចំណីទៅឲ្យវាស៊ី ឬនៅពេលដែលគាត់ចេញទៅរកត្រី ឬធ្វើកិច្ចការអ្វីមួយវានឹងមកហែលក្បែរៗទូករបស់គាត់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រឿងរ៉ាវរបស់ពូ Ambo និង Riska ត្រូវបានផ្សាយតាមបណ្តាញយូធូប Nyanman CHANNEL ដែលឥឡូវនេះវីដេអូនោះ មានចំនួនអ្នកចុចមើលជាង ៥,៤៧លានដងហើយ។ វីដេអូនោះ បានចាក់បង្ហាញអំពីក្រពើយក្សដ៏ធំមួយកំពុងតែហែលទឹកនៅក្បែរទូក ខណៈពេលដែលលោកពូ Ambo ដាក់មាន់ឲ្យវាស៊ី។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពូ Ambo បាននិយាយថា Riska ចូលចិត្តពន្លឺព្រះអាទិត្យណាស់ ដូច្នេះសូមបកត្រឡប់ទៅនិយាយពី ដើមកំណើតនៃទំនាក់ទំនងនេះវិញ។ កាលពីច្រើនឆ្នាំមកហើយ ខណៈដែលពូ Ambo កំពុងចែវទូកត្រឡប់ទៅផ្ទះវិញពេលនោះមានកូនក្រពើប្រវែងប្រហែល ១ម៉ែត្រ បានហែលចុះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហែលឡើងនៅក្បែរទូករបស់គាត់ ដោយសារតែវានៅតូច លោកពូ Ambo គិតថា វាមិនអាចបង្កភាពគ្រោះថ្នាក់អ្វីចំពោះគាត់ទេ ដូច្នេះគាត់ក៏បន្តតំណើរធម្មតា និងមិនបានដេញវានោះទេ ដោយទុកឲ្យវាហែលតាមទូករបស់គាត់រហូតទាល់តែដល់ផ្ទះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចាប់ពីថ្ងៃនោះមក កូនក្រពើតូចតែងតែមកបង្ហាញខ្លួនឲ្យគាត់ឃើញជារៀងរាល់ថ្ងៃ រហូតដល់វាធំពេញវ័យ ហើយមានមនោសញ្ចេតនាជាមួយលោកពូ Ambo ដូចសព្វថ្ងៃនេះ។ ពូ Ambo បាននិយាយថាគាត់អាណិត នឹងស្រលាញ់ Riska

ដូចជាកូនរបស់គាត់អញ្ចឹង គាត់អាចប៉ះពាល់អាចត្រដុសអង្អែលខ្នងរបស់វាបាន ដោយមិនបារម្ភថាវានឹងធ្វើបាបគាត់នោះទ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

«ខ្ញុំមិនដែលគិតថានៅក្នុងជីវិតនេះ ខ្ញុំនឹងមានមិត្តជាសត្វក្រពើទេ! វាពិតជាចម្លែកណាស់! ប៉ុន្តែខ្ញុំគិតថា ប្រហែលជានិស្ស័យហើយ ព្រោះវាដូចជាមានវិចារណញ្ញាណថាស្គាល់យូរណាស់មកហើយ សម្រាប់ Riska មិនថាខ្ញុំទៅទីណាទេ វាតែងតែទៅតាមខ្ញុំជានិច្ច » នេះជាសម្តីរបស់ពូ Ambo ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកភូមិនៅតំបន់នោះ នរណាៗក៏ដឹងច្បាស់ពីទំនាក់ទំនងរវាងពូ Ambo និង Riska ដែរ។ ពូ Ambo បានស្នើសុំឱ្យអ្នកភូមិទាំងអស់កុំធ្វើបាប Riska ប្រសិនឃើញវាងើបចេញពីទឹក ហើយមកជិតទូកនោះបានន័យថា វាឃ្លានហើយ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដូច្នេះគ្រាន់តែបោះចំណីអាហារឲ្យវាស៊ីទៅបានហើយ។ ពេលខ្លះនៅពេលដែល Riska បានឃើញអ្នកនេសាទត្រឡប់មកពីនេសាទវិញ វានឹងមកជិតទូក ហើយសុំត្រីដើម្បីធ្វើជាអាហារ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពូ Ambo បានបន្ថែមទៀតថា បើ Riska វាមកសុំចំណី សូមឲ្យអ្នកភូមិបោះឲ្យវាស៊ីទៅបានហើយ កុំទៅជិត និងលេងជាមួយវាអី ព្រោះថាទោះវាវាជាមិត្តនឹងមនុស្សយ៉ាងណាក៏ដោយ វាក៏នៅតែជាសត្វក្រពើដែរ ដូច្នេះយើងត្រូវតែប្រយ័ត្នខ្លួនគ្រប់ពេលវេលា៕

Related posts