ដល់ថ្ងៃរៀបការពេញច្បាប់ជាមួយគូដណ្តឹងទៅហើយ បែរជាទៅលួចជួបធ្វើរឿងនេះជាមួយប្រុសស្នេហ៍ឲ្យរូចម្ដងទៀតសិន​ ស្រាប់តែត្រូវបែកការណ៍ព្រោះតែ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

BIZKH/ហ្វេសបុក ពីប្រទេសវៀតណាម ៖ មានការភ្ញាក់ផ្អើលមួយគួរឱ្យអាម៉ាសដែរ កាលពីព្រលប់ថ្ងៃទី១៦ ដោយសារតែគូស្វាមីភរិយាថ្មីថ្មោងមួយគូ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដែលទើបបញ្ជប់ពិធីជប់លៀងមង្គលការ ដែលស្វាមីពេញច្បាប់នេះសង្ឃឹមញញឹមទុកថា បន្ទាប់មកនឹងបានក្រេបរសជាតិ រាត្រីទឹកឃ្មុំនោះ តែអ្វីៗបានប្រែក្លាយទៅជារាត្រីទឹកខ្មេះទៅវិញ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅរាត្រីផ្សំដំណេកបែរជាបាត់មុខកូនក្រមុំដោយមិនដឹងពីមូលហេតុ ហើយត្រូវបានក្រុមគ្រួសារ និងកូនកម្លោះភ្ញាក់ផ្អើលតាមស្វែងរកឃើញ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កូនក្រមុំកំពុងផ្សំដំណេកជាមួយប្រុសស្នេហ៍នៅក្នុងបន្ទប់ផ្ទះសំណាក់ទៅវិញ ដែលធ្វើឲ្យពួកគេហូសចិត្តកប់យោបល់ឈឹងតែម្ដង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រឿងរ៉ាវនេះត្រូវបានកម្លាំងនគរបាលនៃការិយាល័យប្រឆាំងការជួញដូរមនុស្សនៃ ប្រទេសវៀតណាម និងការពារអនីតិជនខេត្ត បានចេញអន្តរាគមន៍ភ្លាមៗ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពីមានបណ្ដឹងពីក្រុមគ្រួសារខាងកូនកម្លោះនៅពេលដែលពួកគេបានរកឃើញកូនក្រមុំកំពុងសម្ងំផ្សំដំណេកជាមួយប្រុសស្នេហ៍នៅក្នុងបន្ទប់ផ្ទះសំណាក់មួយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រុមសមត្ថកិច្ចបាននិយាយថា កូនក្រមុំដែលក្បត់អនាគតស្វាមីទៅលួចផ្សំដំណេកជាមួយប្រុសស្នេហ៍នោះ ឈ្មោះនាង ធីវិញ អាយុ២៣ឆ្នាំ ។ រីឯបុរសដែលដាច់ដាបឆក់ឱកាសលួចយកអនាគត់ភរិយាគេទៅផ្សំដំណេកនៅផ្ទះសំណាក់នោះ ឈ្មោះ ថាន់ប៊ិន អាយុ៣០ឆ្នាំ មានមុខរបរទិញ-លក់មាន់ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែកកូនកម្លោះដែលរងគ្រោះដោយសារចោរលួចឆក់បេះដូងក្ដៅៗពីដើមទ្រូងនោះឈ្មោះ កឹងវៀត អាយុ២៤ឆ្នាំ ។ សមត្ថកិច្ចបានបញ្ជាក់ថា សាច់ញាតិ និងកូនកម្លោះបានរកឃើញគូស្នេហ៍កញ្ឆក់កណ្ដៀតនេះកំពុងគៀងទាឡើងឋានសួគា៌នៅក្នុងបន្ទប់លេខ២១០ ផ្ទះសំណាក់យីហោ«សុំមិនបង្ហាញ» នៅកណ្តាលក្រុងហ៊ូជីមិញ នៅម៉ោង៨ និង៣០នាទីយប់ថ្ងៃទី១៥ ពោលគឺនៅយប់ដែលកូនកម្លោះ និងកូនក្រមុំត្រូវចូលបន្ទប់ផ្សំដំណេកក្រោយពីពិធីជប់លៀងមង្គលការរបស់ពួកគេត្រូវបានបញ្ចប់ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅស្នងការដ្ឋាននគរបាលខេត្តព្រឹកថ្ងៃទី១៦ កូនកម្លោះឈ្មោះ វនបាននិយាយថា អនាគតភរិយាខ្លួនបានបាត់នៅម៉ោងប្រហែលជាង៦ប្រលប់ថ្ងៃទី១៥ បន្ទាប់ពីពិធីមង្គលការត្រូវបានបញ្ចប់ ។ កូនកម្លោះអភ័ព្វស្នេហ៍រូបនេះ បានបន្តថា ដោយសារតែមានគេប្រទះឃើញនាងជិះម៉ូតូចេញទៅ ក្រោយពីនិយាយទូរស័ព្ទចប់ទើបមាន

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការសង្ស័យ ហើយសាច់ញាតិរបស់នាងក៏បានទូរស័ព្ទទៅបុរសម្នាក់ដែលធ្លាប់ពាក់ព័ន្ធស្នេហាជាមួយនាង តែជននេះមិនតបតច្រើនទេដូចជាមានការលាក់លៀមហើយបានបិទទូរសព្ទ័តែម្ដង ។ ក្រោយពីជននេះបិទទូរស័ព្ទក្រុមគ្រួសារក៏បាននាំគ្នាស្រាវជ្រាវតាមផ្ទះសំណាក់ក៏ប្រទះឃើញម៉ូតូរបស់ប្រុសស្នេហ៍នៅក្នុងផ្ទះសំណាក់រួចក៏ប្ដឹងមកប៉ូលិសឲ្យជួយចាត់ការតែម្ដងទៅ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅពេលនាំខ្លួនពួកគេទាំងពីរនាក់មកកាន់ស្នងការដ្ឋានខេត្ត នាង ធីវិញ បាននិយាយថា មូលហេតុដែលនាងធ្វើដូច្នេះព្រោះនាងមិនស្រឡាញ់បុរសឈ្មោះ កឹងវៀត នោះទេ ហើយនាងបានបន្ទោសរឿងនេះទៅលើអាណាព្យាបាលរបស់នាងថា ជាអ្នកបង្ខំនាងឲ្យរៀបការជាមួយបុរសឈ្មោះ កឹងវៀត ។ នាង បាននិយាយថា នាងបានស្រឡាញ់បុរសលក់មាន់បានប្រហែល ២ខែមុនពេលដែលឈ្មោះកឹងវៀត ចូលស្ដីដណ្ដឹងនាង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកបុរសលក់មាន់ឈ្មោះ ថាន់ប៊ិន បាននិយាយដែរថា ខ្លួនពិតជាស្រឡាញ់នាងសារឹម មែនដោយមិនបានដឹងថា នាងមានគូដណ្ដឹងរហូតឈានដល់ចូលរោងការនោះទេ ព្រោះនាងមិនប្រាប់ ហើយរូបគេនិងនាងតែងណាត់ជួបគ្នាតាមផ្ទះសំណាក់ជាញឹកញាប់ ។ លុះនៅពេលនាងរៀបការរួចនាងបានទូរស័ព្ទហៅខ្លួនឲ្យទៅឌុបចេញពីផ្ទះ ខ្លួនក៏ឌុបយកមកដាក់ក្នុងផ្ទះសំណាក់ខាងលើនេះតែម្ដងទៅ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅក្នុងចម្លើយនាងសារឹមបានប្រាប់សមត្ថកិច្ចថា នាងគ្រាន់តែមករួមមេត្រីជាលើកចុងក្រោយ ជាមួយបុរសលក់មាន់មួយភ្លេតប៉ុណ្ណោះទេហើយនាងនឹងត្រឡប់ទៅផ្សំដំណេកជាមួយស្វាមីថ្មីថ្មោងរបស់នាងវិញនាយប់នោះ ។ នាងបានអះអាងប្រាប់សមត្ថកិច្ចទៀតថា ក្រោយពីនាងភ្ជាប់ពាក្យរួចនាងបានណាត់រួមមេត្រីជាមួយសង្សារលក់មាន់នេះស្ទើរាល់សប្ដាហ៍ព្រោះនាងស្រឡាញ់គេខ្លាំងពេក ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះជាបែបណា នៅក្នុងការិយាល័យនគរបាលជំនាញ នាង និងបុរសលក់មាន់ថ្លើមធំនោះបានប្ដេជ្ញានៅចំពោះមុខសមត្ថកិច្ចថា ពួកគេសុខចិត្តយកគ្នាជាប្ដីប្រពន្ធ បើរឿងដល់ដំណាក់កាលនេះទៅហើយ ។ លោកដង្ខៅមាន់កំប៉េកកំប៉ុករូបនេះបាននិយាយយ៉ាងមុឺងម៉ាត់ថា ខ្លួនសុខចិត្តចេញសំណងបណ្ដាការទាំងស្រុងជួនទៅភាគី គូដណ្ដឹងសង្សារខ្លួន ដើម្បីបញ្ចប់រឿង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែកកូនកម្លោះអភ័ព្វស្នេហ៍ ហាក់ដូចជាមិនមានប្រតិកម្មអ្វីទៅ នឹងការសម្រេចចិត្តរបស់គូស្នេហ៍កញ្ឆក់កណ្ដៀតខាងលើនេះទេ ដោយនិយាយក្នុងទឹកមុខញញឹមតិចៗថា «ខ្ញុំគ្មានស្ដាយស្រណោះនាង នោះប៉ុនក្រចកទេ តែខ្ញុំអាណិតឪពុកម្ដាយនាង ដែលពួកគាត់ស្រឡាញ់ខ្ញុំបំផុត ហើយពួកគាត់គ្មានកំហុសក្នុងរឿងនេះទេ» ។ យុវជននេះ បានបញ្ជាក់ថា «ខ្ញុំចង់ឃើញនាងនិងបុរសលក់មាន់នោះមានសេចក្ដីសុខ តែខ្ញុំគ្រាន់តែសុំឲ្យមានការសងសំណងបណ្ដាការមកខ្ញុំវិញតែប៉ុណ្ណោះ» ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងសំណុំរឿងនេះ ភាគីទាំង៣បានសម្របសម្រួលគ្នាហើយ ។ លោកបានប្រាប់ថា ភាគីខាងស្រី និងភាគីខាងបុរសលក់មាន់យល់ព្រមសងសំណងបណ្ដាការជួនដល់ភាគីកូនកម្លោះអភ័ព្វ ។ រីឯបុរសលក់មាន់ និងនាង ក៏បានសម្រេចយកគ្នាជាប្ដីប្រពន្ធ តែយើងមិនអាចទាយទុកមុនថា តើអនាគតពួកគេអាចមានរស្មីចែងចាំងកម្រិតណានោះទេ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះជាបែបនេះក្តីបើតាមប្រភពព័ត៌មានថា ភាគីខាងស្រីសុខចិត្តចេញសំណង៣.០០០ដុល្លារជួនទៅខាងប្រុ ស ដើម្បីបញ្ចប់រឿង«ស្នេហ៍ដូចសុបិន្ត» នេះ ៕

Related posts