ម្ដាយយំឈឺចិត្តស្អិតទ្រូង បន្ទាប់ពីដឹងថា​កូនស្រីដែលទើបពេញក្រមុំរបស់ខ្លួន បែរជាមកលង់ស្នេហ៍ប្តីគេ ដល់ថ្នាក់ហ៊ានសុំដេកគ្រែ ១បីនាក់ ដើម្បីធ្វើរឿងនេះជាមួយគ្នា…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

BIZKH/បរទេស៖ នារីក្រមុំម្នាក់ បានលង់ស្នេហ៍លើបុរសម្នាក់ដែលមានប្រពន្ធរួចទៅហើយ និង ថែមទាំងស្ម័គ្រចិត្តរួមរស់គ្រែ១បីនាក់ទៀតផង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយទោះជាម្តាយខំហាមប្រាម អូសទាញឱ្យ កូនស្រីកាត់ចិត្តយ៉ាងណា ក៏មិនព្រម ទើបម្តាយ ខឹង ប្តឹងប៉ូលិសឱ្យចាប់ទាំង៣នាក់ (ប្តី ប្រពន្ធ ដើម ប្រពន្ធចុង)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយចោទប្រកាន់ពីបទបង្ខាំង ទុក និងជួញដូរមនុស្ស បង្កឱ្យមានការភ្ញាក់ផ្អើល ឡើង កាលពីល្ងាចមិញនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទាំង៣នាក់ ប្តី ប្រពន្ធដើម និងប្រពន្ធចុង ដែលត្រូវសមត្ថកិច្ចចុះចាប់ឃាត់ខ្លួន រួមមាន បុរសជាប្តីមានឈ្មោះ ហ៊ីវ អាយុ ២៨ឆ្នាំ ចំណែកស្ត្រីជាប្រពន្ធដើម មានឈ្មោះ ជុំ អាយុ២៨ឆ្នាំ ដោយឡែកនារីជាប្រពន្ធចុង មាន ឈ្មោះ លន់ អាយុ ១៩ឆ្នាំ។ អ្នកទាំង៣ កំពុងរួមរស់ជាមួយគ្នា នៅចំណុចកើតហេតុ ខាងលើ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកស្រី ឧត្តមសេនីយ៍ត្រី ស្នងការរងទទួលបន្ទុកផែនប្រឆាំងការជួញដូរមនុស្ស នៃស្នងការដ្ឋាននគរបាលខេត្ត បានបញ្ជាក់ឱ្យដឹងថា សមត្ថកិច្ចបានទទួលព័ត៌មានពីលោកDung អគ្គព្រះរាជអាជ្ញារង នៃសាលាឧទ្ធរណ៍ បានឱ្យដឹងថា មានករណីនាំចេញមនុស្សមិនស្របច្បាប់ និងចាប់បង្ខាំងក្មេងស្រីអាយុ១៦ឆ្នាំ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកស្រីស្នងការរងបន្តថា បន្ទាប់មក ក្រោយពីទទួលបានបញ្ជាដោយផ្ទាល់ពីលោក ឧត្តមសេនីយ៍ត្រី Nalia ស្នងការនគរ- បាលខេត្ត លោកស្រីបានដឹកនាំកម្លាំង ជំនាញចុះដល់លំនៅឋានសង្ស័យខាងលើ លុះ ទៅដល់ ក៏ប្រទះឃើញមនុស្ស៣នាក់ (ប្រុស១ ស្រី២) កំពុងរស់នៅក្នុងផ្ទះនោះ និងបានអះ- អាងថា ពួកគេទាំង៣នាក់ ត្រូវជាប្តីប្រពន្ធនឹង គ្នា ពោលគឺប្តី ប្រពន្ធដើម និងប្រពន្ធចុង ដែល ស្ម័គ្រចិត្តរួមរស់ជាមួយគ្នា ដោយគ្មានការបង្ខិត បង្ខំអ្វីនោះទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅចំពោះមុខសមត្ថកិច្ច នារីឈ្មោះលន់ ដែលត្រូវម្តាយប្តឹងថា បានរងគ្រោះ ព្រោះ ត្រូវប្តីប្រពន្ធ២នាក់ចាប់បង្ខាំងទុក និងជួញដូរ មនុស្សនោះ បានរៀបរាប់ប្រាប់ថា មិនមានរឿង ដូចអ្វីដែលម្តាយប្តឹងចោទប្រកាន់នោះទេ តាម ពិត នាងបានស្រលាញ់គ្នាជាមួយបុរសឈ្មោះ ហ៊ីវ អស់រយៈពេល៥ឆ្នាំមំកហើយ ហើយ នាងក៏ដឹងច្បាស់ថា បុរសនេះមានប្រពន្ធរួចទៅ ហើយដែរ តែនាងមិនអាចដកចិត្តបាន ទើបស្ម័គ្រ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចិត្តរួមរស់ជាប្រពន្ធចុងរហូតមក លុះក្រោយ ពីប្រពន្ធដើមចិត្តទូលាយ ព្រមបើកភ្លើងខៀវ ទីបំផុត ប្តីក៏នាំនាងដែលជាប្រពន្ធចុងទៅរួមរស់ ក្រោមដំបូលតែ១ គឺគ្រែ១ដេក៣នាក់ (ប្តី ប្រពន្ធដើម និងប្រពន្ធចុង) ដោយពុំមានអ្នក ណាម្នាក់ បង្ខំចិត្តនាង និងចាប់បង្ខាំងនាងទុក នោះទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នារីឈ្មោះលន់ បានអះអាងថា មូលហេតុដែលម្តាយនាងដាក់ពាក្យបណ្តឹងថា មានគេចាប់បង្ខាំងនាងទុក និងជួញដូរនាងនេះ គឺដោយសារតែម្តាយ បានព្យាយាមហាមប្រាម មិនឱ្យនាងទាក់ទងជាមួយបុរសឈ្មោះហ៊ីវ តទៅទៀត និងធ្លាប់ហៅនាងឱ្យត្រឡប់ទៅផ្ទះ វិញជាច្រើនលើកច្រើនសារមកហើយ តែនាង មិនព្រមទៅ ទីបំផុត ម្តាយនាងខឹងសម្បា ក៏ ទៅដាក់ពាក្យបណ្តឹងតែម្តង ទាំងដែលការពិត នាងកំពុងរួមរស់ជាមួយប្តី និងប្រពន្ធដើមយ៉ាង សុខសាន្ត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពីសាកសួរដឹងដំណើររឿងរួចមក សមត្ថកិច្ចបានបញ្ជាក់ថា ពុំមានករណី ដូចដែល ស្ត្រីជាម្តាយនារីឈ្មោះលន់ បានប្តឹងទៅ លោកអគ្គព្រះរាជអាជ្ញា អមសាលាឧទ្ធរណ៍នោះ ទេ តាមពិតរវាងនារីឈ្មោះលន់ និង បុរសខាងលើ បានស្រលាញ់គ្នា និងព្រមរួមរស់ ដោយស្ម័គ្រចិត្ត ព្រមទាំងមានការយល់ព្រមពី ស្ត្រីជាប្រពន្ធដើមថែមទៀតផង ពោលគឺមិនមែនជាករណី បង្ខាំមនុស្សដោយខុសច្បាប់ ដូចការប្តឹងចោទប្រកាន់នោះទេ៕

Related posts