សន្យាឡើងសុទ្ធតែមានឫក្រក៏មិនចោលប្រពន្ធដែរ តែនេះមានឯណា គ្រាន់តែឮថានាងត្រូវឆ្នោតជាង២សែនដុល្លារ ប្ដីក៏លួចយកសន្លឹកឆ្នោតរត់បាត់ស្រមោលព្រោះតែ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថៃ៖ ក្រោយរៀបការហើយ លុយប្រពន្ធក៏ដូចជាលុយប្ដី លុយប្ដីក៏ដូចលុយប្រពន្ធ ប៉ុន្តែថ្មីៗនេះ បុរសម្នាក់ជនជាតិថៃម្នាក់

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្វាក់ដោយសារអំណាចទឹកប្រាក់ ហ៊ានដាច់ចិត្តរត់ ចោលប្រពន្ធ ក្រោយពីឈ្នះឆ្នោតរង្វាន់ទឹកប្រាក់ជាង៦លានបាត នេះពិតជារឿងដ៏គួរអោយអាម៉ាស់ណាស់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា បុរសជាប្ដីមានឈ្មោះថា Wijak Wannaprasit អាយុ ៣៤ឆ្នាំ និងប្រពន្ធឈ្មោះ Pornthida Chamnanwet អាយុ ២៣ឆ្នាំ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដើមហេតុដំបូងស្ត្រីជាប្រពន្ធបានទិញសន្លឹកឆ្នោត ហើយស្រាប់តែឈ្នះត្រូវរង្វាន់ទីមួយ។ដែលជាទឹកប្រាក់រហូតដល់៦លានបាត (ប្រមាណ១៩៨,៧៨១ដុល្លារអាមេរិក) ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយត្រូវឆ្នោតពួកគេទាំងពីរ បានគិតគូហើយដើម្បីការពារសុវត្ថិភាព ទាំងពីរនាក់ប្តីប្រពន្ធ ពួកគេក៏បានរាយការណ៍អំពីការឈ្នះឆ្នោតទៅកាន់ប៉ុស្ដិ៍ប៉ូលិសមួយកន្លែងនៅទីក្រុងបាងកក ហើយបានចុះហត្ថលេខាលើសន្លឹកឆ្នោត

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

និងថតរូបជាមួយសន្លឹកឆ្នោតទៀតផង។ប្រភពបានបន្ដថា មុននឹងទៅបើករង្វាន់ទឹកប្រាក់ ពួកគេទាំងពីរបានយល់ស្របចែកទឹកប្រាក់ស្មើៗគ្នា។ នៅថ្ងៃបន្ទាប់ បុរសជាប្ដីបានផ្លាស់ប្ដូរគំនិត នឹងព្រមចែកឲ្យប្រពន្ធចំនួនទឹកប្រាក់ត្រឹមតែ ២លានបាតប៉ុណ្ណោះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

(ប្រមាណ៦៦,២៦៩ដុល្លារអាមេរិក) ដែលបង្កឲ្យពួកគេទាំងពីរមាន ជ ម្លោះ យ៉ាងខ្លាំង។ក្រោយពីឈ្លោះប្រកែកគ្នារួចមក បុរសជាប្ដីបានចាកចេញពីផ្ទះ ជាមួយនឹងសន្លឹកឆ្នោត។ ភ្លាមៗនោះ ស្ត្រីជាប្រពន្ធបានដាក់ពាក្យបណ្ដឹងទៅកាន់ប៉ូលិស ដើម្បីប្រាកដចិត្តថា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្ដីរបស់នាងនឹងមិនអាចបើករង្វាន់បាន។យោងតាមមេធាវីថៃ ក្នុងករណីបុរសជាប្ដីលួចយកសន្លឹកឆ្នោត នោះនឹងត្រូវជាប់ពន្ធនាគាររហូតដល់៣ឆ្នាំ។ យ៉ាងណាមិញ បុរសជាប្ដីបានវិលត្រលប់ទៅរកប្រពន្ធវិញ ហើយពួកគេទាំងពីរនឹងទៅបើករង្វាន់ជាមួយគ្នានៅក្រុមហ៊ុនឆ្នោតផងដែរ៕

Related posts