Connect with us

ហោរាសាស្រ្ត

ចូលអាន ឲ្យដឹងពីដូងជតារាសីរបស់អ្នកប្រចាំឆ្នាំ ២០២១នេះឲ្យហើយទៅ ព្រោះមានឆ្នាំខ្លះដែលត្រូវបានផ្លាស់ប្ដូរជោគវាសនាក្លាយជាសេដ្ឋីក្នុងឆ្នាំនេះហើយ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហោរាសាស្រ្ត៖ យោងតាម ការបកស្រាយរបស់គេហទំព័រហោរាសាស្រ្តចិនដ៏ល្បីមួយ បានធ្វើការទស្សទាយជោគជតារាសីរបស់ឆ្នាំទាំង១២ សម្រាប់់ឆ្នាំ២០២១នេះ ដោយលោកគ្រូចិនសែបានប្រាប់អោយដឹងថា រាសីរបស់ឆ្នាំខ្លះក៏មានរាសីខ្ពស់ដាច់គេលើសអស់ឆ្នាំដទៃទៀតទាំងពួង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


ហើយក៏មានរាសីឆ្នាំខ្លះក៏ធ្លាក់ចុះខ្លាំងណាស់ដែរ តែមិនជាបញ្ហានោះទេ ឲ្យតែអ្នកបានដឹងខ្លួនមុនហើយ ស្រួលក្នុងការគិតគូររាល់កិច្ចការងារធំដុំបែងចែកបានច្បាស់លាស់ មិនធ្វើដោយប្រថុយប្រថាន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមលោកអ្នកដែលកើតឆ្នាំទាំង១២នេះ ធ្វើការស៊ែរចែករំលែកដោយសេចក្ដីមេត្តាករុណាចំពោះមនុស្សនិងសត្វលោកដែលកើតមកនៅរួមផែនដីជាមួយគ្នាតែមានវេសនាខុសគ្នានោះ ក៏សូមបួងសួងឲ្យអ្នកទាំងនោះបានរួចចាកពីទុកទាំងឡាយទាំងពួក!

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


ដោយធ្វើបែបនេះវា នឹងជួយឲ្យអស់លោកអ្នកបានទទួលនូវអ្វី ដែលជាក្ដីប៉ងប្រាថ្នារបស់អស់លោកអ្នក ហើយក៏ជួយលើករាសី ដួងតារារបស់ឆ្នាំកំណើតរបស់អស់លោកអ្នកផងដែរ សូមឲ្យឆ្នាំថ្មីនេះ លោកអ្នកទទួលបានសិរីមង្គល ចូលមកក្នុងគ្រួសាររបស់អស់លោកអ្នកគ្រប់ៗគ្នា សូមឲ្យអស់លោកអ្នកប្រាថ្នា នូវសម្បិត្តណា ពរណា សូមឲ្យបានសម្រេចដូចសេចក្ដីប្រាថ្នា…សាធុ សាធុ សាធុ!!

លោកអ្នកកើតឆ្នាំជូត
បើជាមនុស្សប្រុសទំនាយថា ៖

ឆ្នាំនេះជាឆ្នាំដែលអ្នកត្រូវឃ្លាតពីទីកន្លែង បើសិនជាមិនដូច្នោះទេ អ្នកមុខជាត្រូវនឿយណាយ ធុញទ្រាន់នឹងកន្លែងចាស់ ឬត្រូវផ្លាស់ប្តូរទីលំនៅផងក៏មាន ពុំនោះសោតនាទីការពាររបស់អ្នកនឹងត្រូវរុះរើជាថ្មី ។ បើមានការលក់ដូរជំនួញជួញប្រែជាអាជីព ការនេះនឹងបណ្តាលជាហេតុឱ្យមានសេចក្តីតឹងចង្អៀតខ្លះៗ ។ តំណទៅពេលខាងមុខ ក្នុងឆ្នាំនេះអ្នកនឹងមានការស្កៀបរមាស់ រង្គោះរង្គើដល់ក្រុមហ៊ុន បើមានជើងឈ្នួលក្នុងបន្ទុកវានឹងធ្វើមោះមិនគាប់ឱ្យអ្នកមានសេចក្តីហ្មងមួជារឿយៗ មួយវិញទៀតញាតិពន្ធ ឬមិត្តភក្តិនឹងកើតជារង្គាសឫស្សាដល់អ្នកដោយបំពានលើផលល្អនិងសេចក្តីចម្រើនរបស់អ្នក ហេតុការណ៍ទាំងអស់នេះចូរកុំភ្លេចស្មារតីឱ្យសោះ ។ បើយ៉ាងហោចណាស់ នៅក្នុងឆ្នាំនេះអ្នកនឹងមានវិបត្តិឈឺថ្កាត់មិនខានឡើយ ។

បើជាមនុស្សស្រីទំនាយថា ៖
ក្នុងឆ្នាំនេះ ជាឆ្នាំសម្រេចលាភផលជូនដល់កណ្តាប់ដៃយើង ហើយខ្លួនអ្នកត្រូវបានជោគជ័យគ្រប់ប្រការ ហើយនឹងបានទទួលការលើកតម្កើងពីមនុស្សទូទៅថា បើអ្នកបានរៀបមង្គលការក្នុងឆ្នាំនេះរាប់ថាល្អផ្តាច់ហើយ ទោះបីជាសត្រូវកាចប៉ុនប៉ងប្រទូស្តរ៉ាយយ៉ាងដូចម្តេចក៏ដោយ ក៏អ្នកអាចគេចផុតបានទាំងអស់ ប៉ុន្តែឧបសគ្គរបស់អ្នកក៏មិនសោះសូន្យដែរ ចំពោះក្រុមញាតិពន្ធនឹងផ្តល់នូវសេចក្តីរំខានដល់អ្នកមួយចំនួននៅក្នុងរយៈឆ្នាំនេះ ។

លោកអ្នកកើតឆ្នាំឆ្លូវ
បើជាមនុស្សប្រុសទំនាយថា ៖ ឆ្នាំនេះជាឆ្នាំដែលជោគរាសីរបស់អ្នកល្អជាទីបំផុត លោកអ្នកមានសេចក្តីសុខសម្រាន្តយ៉ាងលើសលប់ ហើយបានគាប់ចិត្តគ្រប់យ៉ាង នៅមានគេនាំបំណាច់រង្វាន់មកឱ្យដល់ទីកន្លែង ។ នៅក្នុងបន្ទុកក្រុមគ្រួសារមានសេចក្តីសុខយ៉ាងក្រៃលែង ។

ក្នុងឆ្នាំនេះ បើលោកអ្នកមានបំណងធ្វើការងារអ្វី ឬបើកមុខជំនួញជួញដូរមុខជាបានសម្រេចផលយ៉ាងពិតប្រាកដ ប៉ុន្តែថាអ្នកកុំផ្តេកផ្តួលនឹងការជួយឈឺឆ្អាលពីអ្នកដទៃទៀតខ្លាំងពេក ចំពោះរឿងនៃការរាប់អានស្រឡាញ់ទុកចិត្ត គួរតែប្រយ័ត្នឱ្យមែនទែន ហើយខំស្ទាបស្ទង់នូវ
ទឹកចិត្តគេបន្តិចផង ។

បើជាមនុស្សស្រីទំនាយថា ៖
ក្នុងឆ្នាំនេះ ជាឆ្នាំដែលជោគជតារាសីលោកអ្នកមិនសូវជាល្អ លោកអ្នកនឹងមានចិត្តខ្វល់ខ្វាយច្រើនអនេក មិត្តភក្តិជាទីស្រឡាញ់ ឬញាតិសន្តានដែលមានគុណបំណាច់លើរូបអ្នកនឹងត្រូវនិរាសគ្នា មិនតែប៉ុណ្ណោះអ្នកត្រូវខូចខាតផលប្រយោជន៍ខ្លះទៀតផង តាមការពិតអ្នកមិនត្រូវរងទុក្ខក្តៅណាស់ណាទេ បើទុកជាមានឧបសគ្គក្នុងការងាររបស់អ្នកខ្លះ ក៏គង់នឹងសាបរលាបទៅវិញបាន ដោយសារពេលនេះមានគេជួយឈឺឆ្អាលឱ្យអ្នកបានសុខសាន្ត រីឯភឿនរបស់អ្នកក៏បានតទល់ជួយយ៉ាងស្វិតស្វាញ ជួនកាលឆ្នាំនេះអ្នកត្រូវរុះរើផ្ទះសម្បែងជួសជុល ឬធ្វើថ្មីផងក៏អាចថាបាន ។

លោកអ្នកកើតឆ្នាំខាល
បើជាមនុស្សប្រុសទំនាយថា ៖ ក្នុងឆ្នាំនេះ ជាឆ្នាំដែលអ្នកនឹងបានការងារធ្វើជាក់ជាប្រាកដ បើសិនជាការរៀបចំមង្គលផ្ទាល់ខ្លួនមុខជាបានសម្រេចដូចសេចក្តីប្រាថ្នា

ហើយជួបលាភផលយ៉ាងបន្ទាន់ តែបើទោះទៅជាយ៉ាងនោះក៏ដោយ ក៏គង់តែនៅមានមនុស្សច្រណែនឫស្យាចំពោះផលរបស់អ្នកជានិច្ច នៅក្នុងរឿងនេះ ចូរអ្នកកុំគប្បីខ្លាចឱ្យសោះ ព្រោះមានគេរង់ចាំជួយឈឺឆ្អាលអ្នកពេញទំហឹង ខាងមុខនៃហេតុការណ៍ដូចពោលនេះ អ្នកត្រូវប្រយ័ត្នចំពោះមនុស្សមានទុក្ខទោសគ្របសង្កត់ណាមួយមកបញ្ចុះបញ្ចូលបញ្ជោរលើកជើង អ្នកឱ្យចូលរួមការងារជាមួយគេទោះការងារនោះមានសភាពបែបណាក៏ដោយចុះ សុទ្ធតែមិនបរិសុទ្ធទាំងអស់។ ហើយមិនគួរលីសែងរែកពុនលើកដាក់របស់ធ្ងន់ៗហួសពេកទេ ព្រោះអាចមានការថ្លោះចង្កេះ ឬគ្រេចឆ្អឹងខ្នង ឬមានការឈឺថ្កាត់បានដោយងាយ ។

បើជាមនុស្សស្រីទំនាយថា ៖ ក្នុងឆ្នាំនេះ ជាឆ្នាំដែលជោគជតារាសីរបស់អ្នកមិនសូវល្អ លោកអ្នកមិនសូវបានរីករាយសោះឡើយ មិត្តភក្តិឬមនុស្សធ្វើការជាមួយអ្នក
គេជាមនុស្សអាប់ជោគ ថោករាសី ដឹកនាំអ្នកឱ្យខូចខាតទុន ក្នុងរយៈឆ្នាំនេះអ្នកមិនគួរធ្វើដំណើរផ្លូវឆ្ងាយពេកទេ សូម្បីតែបើកហាងលក់ដូរអីវ៉ាន់ថ្មី ឬប្រកបកិច្ចការយ៉ាងណាក៏ដោយអ្នកកុំធ្វេសប្រហែសឱ្យសោះ ហើយមិនគួរពឹងរកឱ្យគេជួយទុក្ខធុរៈខ្លួនជាដាច់ខាត ។ តែទោះបីជាយ៉ាងនេះក៏ដោយ អ្នកគង់នឹងបានសម្រេចក្នុងការងារ ដែលអ្នកបានតាំងចិត្តទុកដោយសេចក្តីមានះព្យាយាមយ៉ាងប្តូរផ្តាច់ ។

លោកអ្នកកើតឆ្នាំថោះ
បើជាមនុស្សប្រុសទំនាយថា ៖ ក្នុងឆ្នាំនេះ ជាឆ្នាំដែលជតារាសីរបស់អ្នកពុំប្រសើរទេ ជាគ្រោះកម្មកាចសាហាវណាស់លោកអ្នកតោងកែកុនប្រើសេចក្តីពិនិត្យពិច័យឱ្យល្អិតល្អន់បន្តិច

សូម្បីតែអ្នកដែលធ្លាប់រាប់រកអ្នកយ៉ាងណាឬ អ្នកធ្វើការងាររួមនឹងគេ អ្នកកុំសង្ឃឹមឡើយថា នឹងបានកម្រៃផលពីវង់ការបែបនោះឱ្យសោះ ពុំនោះនឹងបណ្តាលហេតុពីក្នុងក្រុមគ្រួសារ មានភ័យព្រួយឈឺថ្កាត់ ឬក៏មានរឿងទំនាស់ពីមនុស្សបម្រើការក្នុងលំនៅឋាន ។ ការងារប្រចាំជីវិតរបស់អ្នក ឬសេចក្តីសិ្នទ្ធស្នាលរបស់អ្នក នឹងផ្តល់ផលជាអសារឥតការដល់អ្នកវិញ បើអ្នកចង់បន្ធូរបន្ថយការអាប់បែបនេះអ្នកត្រូវខំខ្នះខ្នែងដោយប្រើសេចក្តីឆ្លៀវឆ្លាតនិងសេចក្តីអង់អាចឱ្យគ្រប់កម្លាំង ទើបអ្នកបានប្រាសចាកផុតពីវិបត្តិទាំងនេះទៅខ្លះៗ ។

បើជាមនុស្សស្រីទំនាយថា ៖
ក្នុងឆ្នាំនេះរាសីរបស់លោកអ្នកមិនសូវបានស្រួលបួលទេ គឺថាអ្នកត្រូវតែជួបប្រទះនឹងឧបសគ្គជាញឹកញយក្នុងដំណើរជីវិតរបស់អ្នក ។ ប៉ុន្តែអ្នកត្រូវខំតាំងចិត្តពុះពារ និងប្រឹងរម្ងាប់ចិត្តទប់ទល់នឹងអធិករណ៍នេះឱ្យមែនទែន ហើយគួរតាំងចិត្តធ្វើការងារ ឬកិច្ចការយ៉ាងណានោះដោយសេចក្តីឧស្សាហ៍និងស្វាហាប់ ខំបំពេញឱ្យបានអង់អាចជានិច្ច ។ បើអ្នកធ្វើយ៉ាងនេះបាននោះ ទើបអ្នកបានជោគជ័យគ្រាន់បើឡើងវិញបន្តិចក្នុងរវាងដែលលោកអ្នកមានអាយុប៉ុណ្ណោះ។


លោកអ្នកកើតឆ្នាំរោង
បើជាមនុស្សប្រុសទំនាយថា ៖ ក្នុងឆ្នាំនេះជាឆ្នាំដែលការរៀបមង្គលការរបស់អ្នកនឹងបានផលសម្រេចបំណងយ៉ាងពិតប្រាកដ ប្រកបទៅដោយសេចក្តីសុខ

ប៉ុន្តែអ្នកនៅមានទំនាស់នឹងមេបារបស់អ្នកបន្តិចបន្តួចរួចពីហេតុការណ៍បែបនេះទៅនឹងបានល្អប្រសើរឡើងវិញ បើអ្នកធ្វើការងារកាន់មុខតំណែងមានមុខនាទីទទួលខុសត្រូវ អ្នកត្រូវបានឡើងតំណែងនាទីបន្ថែមជាមិនខាន ការដែលអ្នកត្រូវប្រុងប្រយ័ត្នជាទីបំផុតនោះគឺចោរកម្មនិងអគ្គិភ័យបំផ្លាញ បើសិនជាមានជំងឺច្រើនតែផ្តាសាយ ។

បើជាមនុស្សស្រីទំនាយថា ៖
ក្នុងឆ្នាំនេះ ជាឆ្នាំដែលជោគជតារាសីរបស់លោកអ្នកបានល្អប្រសើរ នឹងបានលាភធំ តែមុននឹងកើតលាភលោកអ្នកត្រូវបាត់បង់ទ្រព្យរបស់ជាមុនសិន ហេតុនេះត្រូវប្រុងប្រយ័ត្នខ្លួនបន្តិចព្រោះត្រូវចោរកម្មវាមានបំណងទុក បន្ទាប់ពីនោះទៅអ្នកនឹងត្រូវបានទទួលមុខតំណែងថ្មីមាននាទីទទួលខុសត្រូវជាន់ខ្ពស់ ឯជោគលាភដែលអ្នកត្រូវបាននោះនឹងបានមកពីទីឆ្ងាយ ហើយលោកអ្នកត្រូវខំរក្សាសុខភាពឱ្យបានល្អ ព្រោះអាចមានជំងឺតម្កាត់ខ្លះផងនៅក្នុងឆ្នាំនេះ ។


លោកអ្នកកើតឆ្នាំម្សាញ់
បើជាមនុស្សប្រុសទំនាយថា ៖ ក្នុងឆ្នាំនេះ ជាឆ្នាំដែលអ្នកនឹងមានគ្រោះអាសន្នអាក្រក់ណាស់ ដួងជតាត្រូវខាតបង់ ត្រូវមានធុរៈជំងឺឈឺថ្កាត់មិនខានឡើយ

បើអ្នកចង់ធ្វើអ្វីត្រូវពិចារណាគិតមុខ គិតក្រោយឱ្យល្អិតល្អន់មែនទែន បើកាលណាភ្លាត់អ្នកមុខជាត្រូវរងអំពើសង្កត់សង្កិនយ៉ាងគួរឱ្យធរមានចិត្ត ។ ចូរកុំគប្បីបញ្ចេញឈ្មោះបោះសំឡេងជាត្លុកកំប្លែងលេងជាមួយគេញយពេក ចូរខំបំពេញខ្លួនឱ្យគេឃើញថា យើងជាមនុស្សមានរបៀបនិងសុភាពរៀបរយ ចូរធ្វើសេចក្តីល្អតបតជាមួយសត្រូវទើបគ្រោះរបស់អ្នកនឹងត្រូវបន្ធូរបន្ថយទៅបានខ្លះ ប៉ុន្តែអ្នកត្រូវបានមិត្តជិតស្និទ្ធជួយឈឺឆ្អាលយ៉ាងពេញទំហឹង ហើយពេលក្រោយមានគេជួយឱ្យបានទ្រព្យនឹងបានស្តុកស្តម្ភ ។

បើជាមនុស្សស្រីទំនាយថា ៖
ឆ្នាំនេះជាឆ្នាំដែលអ្នកត្រូវឃ្លាតពីទីកន្លែង បើសិនជាមិនដូច្នោះទេ អ្នកមុខជាត្រូវនឿយណាយធុញទ្រាន់នឹងកន្លែងចាស់ ឬត្រូវផ្លាស់ប្តូរទីលំនៅផងក៏មាន ពុំនោះសោតនាទីការពាររបស់អ្នកនឹងត្រូវរុះរើជាថ្មី ។ បើមានការលក់ដូរជំនួញជួញប្រែជាអាជីព ការនេះនឹងបណ្តាលជាហេតុឱ្យមានសេចក្តីតឹងចង្អៀតខ្លះៗ ។ តំណទៅពេលខាងមុខក្នុងឆ្នាំនេះ អ្នកនឹងមានការស្កៀបរមាស់រង្គោះរង្គើដល់ក្រុមហ៊ុន បើមានជើងឈ្នួលក្នុងបន្ទុកវានឹងធ្វើមោះមិនគាប់ ឱ្យអ្នកមានសេចក្តីហ្មងមួជារឿយៗ មួយវិញទៀតញាតិពន្ធ ឬមិត្តភក្តិនឹងកើតជាក្តីរង្គាសឫស្យាដល់អ្នកដោយបំពានលើផលល្អ និងសេចក្តីចម្រើនរបស់អ្នកហេតុការណ៍ទាំងអស់នេះ ចូរកុំភ្លេចស្មារតីឱ្យសោះ បើយ៉ាងហោចណាស់នៅក្នុងឆ្នាំនេះអ្នកនឹងមានវិបត្តិឈឺថ្កាត់មិនខានឡើយ ។


លោកអ្នកកើតឆ្នាំមមី
បើជាមនុស្សប្រុសទំនាយថា ៖ ក្នុងឆ្នាំនេះ ជាឆ្នាំដែលជោគលាភមុខជានឹងមានមកដល់លោកអ្នកហើយ បើលោកអ្នកចង់ធ្វើអ្វីនឹងបានសម្រេចជាដរាប មិត្តភក្តិ

ឬនាយចៅហ្វាយជាធំប្រុងទំនុកបម្រុងដល់អ្នក តែថារឿងដែលអ្នកត្រូវប្រិតប្រៀបខ្លួនជានិច្ច គឺកុំបេះបួយនាំរឿងពីឯនេះទៅនិន្ទាឱ្យអ្នកឯនោះឮឬដឹង បើអ្នកបានតមប្រាកដក្នុងហេតុភេទបែបនេះ បានឈ្មោះថាខ្លួនអ្នកបានដោះស្រាយពីការបែកបាក់រវាងមេត្រីភាព ។

បើជាមនុស្សស្រីទំនាយថា ៖
ឆ្នាំនេះជាឆ្នាំដែលជោគរាសីរបស់អ្នកល្អជាទីបំផុត លោកអ្នកមានសេចក្តីសុខសម្រាន្តយ៉ាងលើសលប់ ហើយបានគាប់ចិត្តគ្រប់យ៉ាង នៅមានគេនាំបំណាច់រង្វាន់មកឱ្យដល់ទីកន្លែង ។
នៅក្នុងបន្ទុកក្រុមគ្រួសារមានសេចក្តីសុខយ៉ាងក្រៃលែង ។ ក្នុងឆ្នាំនេះ បើលោកអ្នកមានបំណងធ្វើការងារ ឬបើកមុខជំនួញជួញដូរមុខជាបានសម្រេចផលយ៉ាងពិតប្រាកដ


ប៉ុន្តែថាអ្នកកុំផ្តេកផ្តួលនឹងការជួយឈឺឆ្អាលពីអ្នកដទៃឯទៀតខ្លាំងពេក ចំពោះរឿងនៃការរាប់អានស្រឡាញ់ទុកចិត្តគួរតែប្រយ័ត្នឱ្យមែនទែន ហើយខំស្ទាបស្ទង់នូវទឹកចិត្តគេបន្តិចផង ៕

Trending