សល់តែ ១២ថ្ងៃទៀតដល់ថ្ងៃរៀបការ តែបែរជាបាត់កូនក្រមុំទៅវិញ បណ្ដាលឲ្យកូនកំលោះដ៏កំសត់កាន់រូបថតដើររកនាង ប៉ុន្តែចុងក្រោយស្រាប់តែ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បុរសម្នាក់ដែលត្រៀមធ្វើជាកូនកំលោះ ចូលរោងការនាពេលដ៏ខ្លីខាងមុខនេះ ស្រាប់តែនៅពេលល្ងាចឡើងគេបានកាន់រូបថតកូនក្រមុំ ជាច្រើនសន្លឹក

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មកឱ្យអ្នកសារព័ត៌មានចុះផ្សាយជួយរក ព្រោះនាងបានបាត់ពីផ្ទះជាច្រើនថ្ងៃ និងនៅសល់តែជាង១០ថ្ងៃទៀតនឹងចូលរោងការហើយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យុវជនដែលត្រៀមខ្លួនជាកូនកំលោះ ឈ្មោះ S.S.T បានឱ្យដឹងថា គាត់បានចូលស្តីដណ្តឹងកូនក្រមុំ ឈ្មោះ H.S.T.R អាយុ២១ឆ្នាំ ដោយបានព្រមព្រៀងនឹងចូលរោងការនៅថ្ងៃទី២៩ ខែ០៩ឆ្នាំ២០២១ ខាងមុខនេះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ុន្តែកាលពីវេលាម៉ោង៥និង៥៥នាទីល្ងាចនាងបានបាត់ចេញពីផ្ទះ ខណៈពេលនាងយកសំរាមមួយថង់ទៅបោះចោលនៅក្រៅផ្ទះ ។ យុវជនជាកូនកំលោះមានការព្រួយបារម្ភអំពីវាសនាគូដណ្តឹងខ្លួនខ្លាំងណាស់ ព្រោះគាត់និងនាងជិតដល់ថ្ងៃចូលរោងការទៅហើយ

ស្រាប់តែបាត់ខ្លួនដោយគ្មានមូលហេតុបែបនេះ ហើយការបាត់ខ្លូនរបស់នាង លោកជឿជាក់ថា នាងមិនមានប្រុសផ្សេងឯណានោះទេ ព្រោះនាងស្រឡាញ់ខ្លួនខ្លាំងណាស់ ។

យុវជនជាកូនកំលោះ បានបញ្ជាក់ថា គាត់សង្ស័យលើស្ត្រីមា្នក់ អាយុប្រមាណ៣០ឆ្នាំ ដែលជាមិត្តភក្តិគូដណ្តឹងរបស់គាត់ ហើយស្ត្រីរូបនោះ បានលួចស្រឡាញ់គាត់ លុះពេលដឹងថា គាត់ជិតរៀបការជាមួយគូដណ្តឹងដែលបាត់ខ្លួននេះ ស្ត្រីរូបនោះបានបោះពាក្យសម្តីដៀមដាមជាច្រើនលើក ច្រើនសារ

ប្រាប់អ្នកជិតខាងថា រូបគេនឹងធ្វើយ៉ាងណាមិនឱ្យ២នាក់នេះបានរៀបការជាដាច់ខាត មិនត្រឹមប៉ុណ្ណឹងស្ត្រីរូបនោះ បានប្រាប់ប្រធានភូមិនៅស្រុកកំណើតរបស់គូដណ្តឹងឱ្យលោកប្រធានភូមិ ផ្អាកពិធីរៀបមង្គលការនេះទៀតផង ។ ទោះបីជាយ៉ាងណាក្តី នេះជាការសង្ស័យរបស់លោកនោះទេ ។

យុវជនខាងលើ ក៏ដូចជាក្រុមគ្រួសារ សូមអំពាវនាវដល់គ្រប់ស្ថាប័ន និងសមត្ថកិច្ចគ្រប់ទីកន្លែង សូមមេត្តាជួយរកនាងជាកូនក្រមុំ ដែលមានដូចក្នុងរូបថតជាប់មកជាមួយនេះ ។

សូមអំពាវនាវដល់កូនក្រមុំដែលបាត់ខ្លួន បើបានដឹងហើយសូមមេត្តប្រញាប់មកផ្ទះវិញផង ព្រោះក្រុមគ្រួសារកំពុងតែទន្ទឹងរង់ចាំ ហើយបើមិនបានមកទេ ក៏គួរតែទូរស័ព្ទមកប្រាប់ផង កុំឱ្យក្រុមគ្រួសារទន្ទឹងរង់ចាំ ៕

Related posts