Connect with us

កម្សាន្ត

ក្តុកក្តួលណាស់! ទិនហ្វី បានមកគោរពវិញ្ញាណក្ខន្ធលោក Ng Man Tat ជាលើកចុងក្រោយហើយក៏… (មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហុងកុង៖ ពិធីដង្ហែសពសម្រាប់តារាសម្តែងហុងកុងលោក Ng Man Tat បានធ្វើឡើងកាលពីម្សិលមិញ (ថ្ងៃទី ៧ ខែមីនា ឆ្នាំ ២០២១) នៅឯមហោស្រព Hung Hom Universal Funeral និងមានតារាល្បីៗជាច្រើនចូលរួម មានទាំង លោក Stephen Chow (ទិនហ្វី) ក៏បានមកជួបផ្ទាល់ដែរ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដើម្បីគោរពវិញ្ញាណក្ខន្ធមិត្តរួមអាជីពជាលើកចុងក្រោយ។សូមបញ្ជាក់ថា លោក Stephen (ទិនហ្វី) អាយុ ៥៨ ឆ្នាំ និងប្អូនស្រីរបស់គាត់បានបង្ហាញខ្លួននៅសាលបុណ្យស ពនាម៉ោងប្រហែល ៤ រសៀល ហើយបានចាកចេញទៅវិញ បន្ទាប់ពី ៩ នាទីក្រោយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​




ដោយលោកបានគ្រវីដៃតិចៗលាមិត្តចាស់នៅមុខប្រព័ន្ធផ្សព្វផ្សាយមួយចំនួន ដែលតម្រង់ជួរនៅខាងក្រៅ ប៉ុន្តែគាត់មិនបានបរិយាយអ្វីច្រើនទេ។យ៉ាងណាម៉ិញ មានពាក្យចចាមអារាមប៉ុន្មានឆ្នាំថ្មីៗនេះថា លោក Man Tat និងលោក ស្ទេហ្វិន (ទិនហ្វី) បានបែកបាក់គ្នា ហើយមិនមានសម្ពន្ធភាពល្អនោះទេ។




តាមពិតទៅអ្នកទាំងពីរទទួលបានភាពល្បីល្បាញជាអន្តរជាតិជាមួយគ្នា ជាក្រុមកំប្លែង និងបានសម្តែងនៅក្នុងខ្សែភាពយន្តជាច្រើនជាមួយគ្នា ប៉ុន្តែពួកគេលែងសម្ដែងរួមគ្នាចាប់តាំងពីរឿង បាល់ទាត់សាវលីង ក្នុងឆ្នាំ ២០០១ ។នៅពេលដែល Man Tat ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីព្យាបាលជំងឺ ម ហា រី ក កាលពីខែកុម្ភៈ លោក ស្ទេហ្វិន បានរាយការណ៍ទៅមិត្តភក្តិរបស់ពួកគាត់ ដែលជាតារាសម្តែងឈ្មោះលោក Tenky Tin ដើម្បីឲ្យទៅសួរនាំអំពីស្ថានភាពជម្ងឺរបស់គាត់ ហើយបាននិយាយថា ប្រសិនបើគាត់ចង់ជួយ តើត្រូវជួយតាមវិធីណា។






ក្រោយមកលោក Man Tat បានស្លាប់នៅក្នុងមន្ទីរពេទ្យកាលពីថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២១ នេះ។មុនចាកចេញពីពិធីលោក ស្ទេហ្វិន (ទិនហ្វី) បានប្រាប់បណ្តាញសារព័ត៌មានថា “ជំងឺរបស់លោក Ng Man Tat បានកើតឡើងភ្លាមៗពេក គាត់ចាកចេញពីយើងឆាប់រហ័សពេកទៀត។ គាត់គឺជាដៃគូដ៏ល្អរបស់ខ្ញុំអស់រយៈពេលជាច្រើនឆ្នាំកន្លងមក ហើយក៏ជាមិត្តចាស់កំសត់កម្ររបស់ខ្ញុំដែរ។ ខ្ញុំនៅតែមិនអាចទទួលយកការស្លាប់របស់គាត់បានទេ មកដល់ខណៈនេះ” ។




ក្រោយពីលោក ស្ទេហ្វិន ចេញទៅបាត់ បងប្រុសរបស់លោក Man Tat ក៏បាននិយាយជាមួយប្រព័ន្ធផ្សព្វផ្សាយកាលពីម្សិលមិញនេះដែរ ដោយលោកបាននិយាយថា Man Tat និង Stephen នៅតែជាមិត្តដ៏ល្អនឹងគ្នាជាធម្មតាទេ។នៅក្នុងពិធីបុណ្យនេះក៏មានតារាហុងកុង Andy Lau , Sandra Ng និង Tenky

មកចូលរួមគោរពវិញ្ញាណក្ខន្ធកាលពីម្សិលមិញផងដែរ ហើយតារាល្បីៗជាច្រើនទៀតបានទុកកម្រងផ្កានៅក្នុងពិធីបុណ្យសពនេះយ៉ាងច្រើនសន្ធឹកសន្ធាប់ដើម្បីទុកជាការលាគ្នាជាលើកចុងក្រោយ៕ ប្រភពពី៖ Asianone
សូមទស្សនាវីដេអូខាងក្រោម ៖

Trending