Connect with us

ព័ត៌មាន

រំជួលចិត្តណាស់! កូនស្រី ចាន់ កែវនិមល ហាក់កំពុងនឹកផ្ទះខ្លាំង ដល់ថ្នាក់ ប៉ាៗ រំជួលចិត្តពេក ក៏ពោលពាក្យ ទំាងអួលដើម ក ប្រាប់កូនស្រី ថា…(មានវីដេអូ)

កាលពី ថ្ងៃទី ០៨ ខែមីនា ឆ្នាំ ២០២១ កន្លងផុតទៅប៉ុន្មានថ្ងៃនេះ អ្នកប្រើប្រាស់នៅក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន ផ្ទុះការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយឃើញ លោកវរសេនីយ៍ឯក​ ម៉េង​ វិមានតារា​ អធិការនគរបាលខណ្ឌមានជ័យ​ បានប្រាប់ឲ្យដឹងថា ៖
“សេចក្ដីរាយការណ៍ បឋម
08/03/2021 គោលដៅបុរី អូរគីដេរ សែនសុខ ផ្លូវ2004 (បីនាក់) ! ធ្លាយដល់ពិធីការិនីល្បីម្នាក់ផង!


តាមការបញ្ចាក់ ឈ្មោះ កែវច័ន្ទនិមល (ពិធីករហង្សមាស) ថាខ្លួនគាត់ + ប្តី និងកូនស្រីរបស់គាត់អាយុ ១០ ឆ្នាំ ដែលបានធ្វើតេស្តរកកូវីដ១៩ កាលពីថ្ងៃមិញនេះ គឺលទ្ធផលចេញមកមានកូវីដ១៩ ទាំងគ្រួសារ (៣ នាក់)។


ហើយគាត់បានប្រាប់ថា គាត់បានឆ្លងកូវីដ១៩ ពីអ្នកដឹកនាំថតស្ពត ឈ្មោះទីតូ ព្រោះកាលអំឡុងថ្ងៃទី ២៧-២៨ ខែកុម្ភៈ ឆ្នាំ២០២១ គាត់បានទៅជួយថតវីដីអូដើម្បីចូលរួមផ្សព្វផ្សាយអំពីការពារកូវីដ១៩ ហើយម្សិលមិញទើបគាត់ទទួលដំណឹងថា អ្នកដឹកនាំថតស្ពត ឈ្មោះទីតូ មានវិជ្ជមានកូវីដ១៩ (ឈ្មោះទីតូ ធ្លាប់ជួបជុំផឹកជាមួយប៉ូលីសចរាចរណ៍) ។រហូតមកដល់ពេលនេះកំពូលតារាល្បីៗជាពិសេសនៅហង្សមាស អាចមានជាប់ពាក់ព័ន្ធជាមួយឈ្មោះទីតូ ច្រើននាក់ ជាក់ស្តែងដូចជា ៖ ឱក សុគន្ធកញ្ញា ក៏មានអាការៈក្តៅខ្លួន និងកំពុងស្ថិតក្នុងការតាមដាន , សុគន្ធ និសា មានអាការៈផ្តាសាយ តែមិនក្តៅខ្លួនទេ និងមានតារាផ្សេងៗទៀតកំពុងទៅធ្វើតេស្តរកកូវីដ១៩ ។

ដោយឡែកបង កែវ ច័ន្ទនិមល និងគ្រួសារ ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅអតីតអាំងទែរកុងទីណង់តាល់ (The Great Duke) និងត្រូវបានអនុញ្ញាតឱ្យស្នាក់នៅរួមក្នុង ១ បន្ទប់ ជុំប្តី និងកូន។”។

រឹតតែច្បាស់ថែមទៀត មកដល់ ថ្ងៃទី ០៩ ខែមីនា ឆ្នាំ ២០២១ ចាន់ កែវនិមល បានបង្ហោះរូបភាពមួយសន្លឹក និងប្រាប់ពីស្ថានភាពរបស់ខ្លួននៅពេលនេះថា ៖


“អរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការព្រួយបារម្ភ និងសួរសុខទុក្ខ ស្ថានភាពគ្រួសារខ្ញុំពេលនេះ មិនមានជាបញ្ហាចោទធំទេ គ្រប់យ៉ាងគឺ ត្រូវបានមើលថែ ពីក្រុមគ្រូពេទ្យជំនាញ យ៉ាងណាក៏ស្នើ សុំបងប្អូនមានការប្រុងប្រយ័ត្នខ្ពស់ ហើយក៏សូមអធ្យាស្រ័យដល់មិត្តភក្កិ ក្រុមការងារទាំងអស់ផងដែរ”។មួយវិញទៀត នៅមុននេះបន្តិច នាថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០២១ មេឃចាប់ផ្តើមងងឹតបន្តិចម្តងៗ គេឃើញ កូនស្រី ចាន់ កែវនិមល កំពុងញុំាបាយក្បែរមាត់បង្គួច ហាក់ដូចកំពុងនឹកផ្ទះ ឃើញបែបនេះ ស្វាមី ចាន់ កែវនិមល មិនអាចទប់អារម្មណ៍ជាប់ ក៏បានពោលពាក្យទៅកាន់កូនស្រីខ្លួន ថា “អូន ok នៅ, ok, អត់អីណាកូន ប៉ុន្មានថ្ងៃទៀត យើងទៅផ្ទះវិញហើយ”។
ស្វាមី ចាន់ កែវនិមល បានភ្ជាប់សារខ្លីមួយទៀត ក្នុងផុសរបស់ខ្លួនថា ៖

“អ្នកនិពន្ធម្នាក់ មិនមែនមានថ្វីដៃគ្រប់ផ្នែកអក្សរសិល្ប៍ទាំងអស់ទេ
ជាកសិករម្នាក់ មិនមែនចេះដាំដុះគ្រប់មុខដំណាំនោះទេ
អ្នកទេសចរម្នាក់ មិនមែនស្គាល់គ្រប់ប្រទេសទាំងអស់ក្នុងពិភពលោកនោះទេ

ហេតុនេះមនុស្សម្នាក់ៗត្រូវតែសំរេចចិត្តបោះបង់ចោលនូវសេចក្តីប្រាថ្នាដែលហួសពីសមត្ថភាពរបស់ខ្លួន ហើយត្រូវតែខំធ្វើអ្វី1ដែលខ្លួនស្រឡាញ់ នឹងដឹងថាខ្លួនមានសមត្ថភាពអាចធ្វើបាន
(ប្រភពៈ Andre Maurois)
copy from Sokchheng Chan

ឆ្លងកាត់ពេលវេលាដ៏តឹងតែងនេះ អ្វីៗត្រូវបានបកស្រាយចម្ងល់ក្នុងចិត្ត ស៊ូស៊ូ យើងនឹងឆ្លងកាត់គ្រាលំបាកនេះជាមួយគ្នា សូមជម្រាបថាមកដល់ពេលសុខភាពរបស់ពួកយើងមិនមានបញ្ហាអ្វីទេ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះប្រមុខរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំ ជាពិសេសក្រុមគ្រូពេទ្យដែលបានមើលថែពួកយើងយ៉ាងយកចិត្តទុកដាក់ជាទីបំផុត”៕

Trending