Connect with us

ប្លែកៗ

ពុទ្ធោអើយ!! ខ្មោចកប៉ាល់ដ៏សែនធំមួយគ្រឿង ត្រូវបានគេប្រទះឃើញរសាត់អណ្ដែតមកបុកនឹងច្រាំងឆ្នេរសមុទ្រ ប៉ុន្តែឮគេថាវាជា…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អៀរឡង់៖ តាមការចុះផ្សាយរបស់ សារព័ត៌មាន Mirror បានឱ្យដឹងថា ខ្មោ ចកប៉ាល់ ដ៏អាថ៌កំបាំងមួយគ្រឿង ត្រូវបានគេប្រទះឃើញ រសាត់អណ្ដែត មកបុ កទង្គិច នឹងច្រាំងឆ្នេរសមុទ្រប្រទេសអៀរឡង់ បន្ទាប់ពីវាត្រូវគេបោះបង់ចោល កាលពីជាង ២ឆ្នាំមុន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភពព័ត៌មាន CorkBeo បានរាយការណ៍ដូចនេះថា ខ្មោ ចក ប៉ាល់នេះ បានរសាត់អណ្ដែត នៅក្នុងមហាសមុទ្រអស់រយៈពេល ៤៩៦ថ្ងៃហើយ មុន នឹងអណ្តែងមក ដល់ឆ្នេរសមុទ្រប្រទេសអៀរឡង់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភពដដែលក៏បានបញ្ជាក់បន្ថែមថា កប៉ាល់នេះត្រូវបានគេ សាងសង់ឡើងនៅក្នុងឆ្នាំ ១៩៧៦ ហើយបោះបង់ចោលក្នុងឆ្នាំ ២០១៨ បន្ទាប់ពីវាមិនអាចជួសជុលប្រើការបន្ដ ខណៈពេលនាវិកកំពុងធ្វើដំណើរពី ប្រទេសក្រិក ទៅប្រទេសហៃទី។




យ៉ាងណាមិញ បន្ទាប់ពីបាន ធ្វើការចុះត្រួតពិនិត្យ អ្នកជំនាញបានរកឃើញ កប៉ាល់នេះ គឺមិនបានចុះឈ្មោះប្រទេស គ្មានថាមពលដំណើរការ ហើយធុងប្រេងឥន្ធនៈរបស់វាគឺទទេ។ ម៉្យាងទៀត វាក៏គ្មានប្រព័ន្ធតាមដាន ស្វ័យប្រវត្តិបន្ថែមទៀត ទើបធ្វើឱ្យកងទ័ពជើងទឹកអៀរឡង់ មិនអាចកំណត់ទីតាំង ឬអត្តសញ្ញាណរបស់កប៉ាល់បាន ពេលវាអណ្ដែត ចូលមកក្នុងប្រទេស។





គួរជម្រាបថា កប៉ាល់ខាងលើ នៅមិនទាន់អាចកំណត់ អត្តសញ្ញាណម្ចាស់វាបានទេ ហើយបច្ចុប្បន្ននេះ ក្រុមស៊ើបអង្កេត បានអំពាវនាវ ឱ្យរដ្ឋាភិបាលដោះស្រាយលើបញ្ហានេះ ព្រោះកាលណាកប៉ាល់ទុកកាន់តែយូរនៅលើផ្ទៃទឹក ភាពច្រេះស៊ីរបស់វាអាច នឹងបង្កផលប៉ះពាល់ដល់ជីវចម្រុះក្នុងទឹកសមុទ្របាន៕

Trending