Connect with us

ប្លែកៗ

ចេះគិតចឹងទៅរួច!! នារីម្នាក់ចេះតែគិតថាខ្លួនឯងមានផ្ទៃពោះទាំងមិនធ្លាប់បានអីៗផង មិនអស់ចិត្តក៏ទៅឆ្លុះអេកូមើល ស្រាប់តែឃើញ… (មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហ្វីលីពីន៖ វាគឺជារឿងពិតមួយដែលមិនគួរឲ្យជឿ ក្មេងស្រីជំទង់ម្នាក់មានជំនឿថា នាងកំពុងមានផ្ទៃពោះជាមួយនឹងសត្វត្រី។ នេះយោងតាមសារព័ត៌មាន MSN ដែលបានចេញផ្សាយក្នុងថ្ងៃទីសុក្រ ទី ១៣ ខែ មិនា ឆ្នាំ២០២១កន្លងទៅនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Kimberly Robles ជាក្មេងស្រីវ័យជំទង់ម្នាក់ មានអាយុ១៧ឆ្នាំ រស់នៅក្នុងតំបន់ជាប់សមុទ្រ Albay ក្នុងប្រទេសហ្វីលីពីន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Kimberly បានឲ្យដឹងថា “ខ្ញុំចាប់ផ្តើមឈីពោះមិនដែលបាត់សោះ តាំងពីខែតុលា ឆ្នាំ២០២០ រហូតដល់សព្វថ្ងៃនេះ។ ហើយពោះរបស់ខ្ញុំចេះតែរីកធំឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ ប្រៀបដូចជាស្ត្រីដែលកំពុងពរពោះម្នាក់អីចឹង”។

នៅពេលដែលអ្នកភូមិសួរខ្ញុំថា តើឯងមានផ្ទៃពោះមែនទេ? ខ្ញុំតែងតែប្រកែកដោយឆ្លើយតបទៅពួកគេវិញថា “ខ្ញុំមិនទាន់មានសង្សារទេ”។

ទ្រាំនឹងការសួរនាំមិនបាន Kimberly ក៏សម្រេចចិត្តប្រាប់ឪពុកបង្កើតនាង ឲ្យជូនទៅឆ្លុះអេកូ មើលនៅឯមន្ទីរពេទ្យ។
អ្វីដែលមនុស្សស្មានមិនដល់នោះគឺ លទ្ធផលចេញមក ពិតជាបានបង្ហាញរូបក្បាលនិងកន្ទុយត្រីចម្លែកម្យ៉ាងដែលមាននៅក្នុងពោះនាង។
តាមសម្តីរបស់ជីដូននាង Kimberly វិញបាននិយាយថា “រឿងដែល Kimberly មានផ្ទៃពោះជាមួយនឹងសត្វត្រី គឺដោយសារតែនាងបានចុះទៅងូតទឹកសមុទ្រ នៅពេលនាងកំពុងមករដូវ” ។ យ៉ាងណាមិញ វាគ្រាន់តែជាជំនឿនិងការសង្ស័យមិនច្បាស់ការមួយតែប៉ុណ្ណោះ។

ក្រោយពីដឹងរឿងនេះ ក្រុមបុគ្គលិកស្ថានីយទូរទស្សន៍ហ្វីលីពីន( KMJS ) មួយក្រុម បាននាំគ្នាចុះទៅជួយនាងដល់កន្លែង។ ពួកគេបាននាំនាងទៅជួបជាមួយគ្រូពេទ្យជំនាញខាងផ្ទៃពោះម្នាក់ក្នុងប្រទេសហ្វីលីពីន។
ក្រោយការឆ្លុះអេកូជាលើកទី២ និងពិនិត្យលទ្ធផលយ៉ាងល្អិតល្អន់ ធ្វើឲ្យគ្រូពេទ្យជំនាញម្នាក់នោះ មានប្រសាសន៍ប្រាប់ទៅកាន់ Kimberly វិញថា “អ្វីដែលមាននៅក្នុងពោះនាង គឺមិនមែនជាសត្វត្រីទេ ប៉ុន្តែវាគឺជាដុំបូស។

ក្រោយការដឹងរឿងនេះ នាង kimberly និងគ្រួសារកំពុងតែស្វះស្វែងរកថវិកាបន្ថែមដើម្បីយកទៅវះកាត់ដុំបូសចេញ៕

Trending