Connect with us

ព័ត៌មាន

ហួសថ្លែង! ទីតាំង 5 កន្លែងនៅកំពង់ស្ពឺ ត្រូវបិទ ក្រោយអ្នកពាក់ព័ន្ធ កក្កដា សុភ័ណ្ឌ បានទៅទីនោះ

ដោយយោងទៅតាមការផ្សព្វផ្សាយរបស់ រដ្ឋបាលខេត្តកំពង់ស្ពឺ បានជម្រាបជូនដំណឹងដល់សាធារណជន និងបងប្អូនប្រជា ពលរដ្ឋខេត្តកំពង់ស្ពឹ នៅរសៀលថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០២១នេះ ឱ្យបានជ្រាបថា ពាក់ព័ន្ធនារីម្នាក់ ដែលបានប៉ះពាល់ផ្ទាល់ជាមួយឈ្មោះ កក្កដា សោភ័ណ្ឌ មាន វិជ្ជមា-នកូ-វីដ-១៩ និងបានមកលេងមិត្តភក្តិ នៅក្នុងភូមិសាស្រ្តក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដោយបានធ្វើដំណើរ ទៅកាន់ទីតាំងរួមមាន ៖

១. នៅថ្ងៃសុក្រ ទី ១២ ខែ មីនា ឆ្នាំ ២០២១ ពេលរសៀល បានមកហាង ណូណាស៊ីហ្វូតលក់គ្រឿងសមុទ្រ នៅចំណុចភូមិពាណិជ្ជកម្ម សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ហើយនៅថ្ងៃនោះ ក្នុងហាងក៏មានមនុស្សជាច្រើនចូលហូបអាហារ រួមទាំងម្ចាស់ហាងផងដែរ

២ នៅថ្ងៃដដែលនោះ ក៏បានទៅលេងផ្ទះមិត្តភក្តិ នៅទីតាំងក្នុងភូមិពាណិជ្ជកម្ម សង្កាត់រការធំ ក្រុងច្បារមន ខាងក្រោយបញ្ជាការដ្ឋានកងអាវុធហត្ថខេត្តកំពង់ស្ពឺ ៣ នៅពេលរាត្រី បានទៅហាង នៅផ្សាររាត្រី នាមាត់ស្ទឹងព្រែកត្នោត ភូមិទូលគក សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន

៣ នៅថ្ងៃសៅរ៍ ទី ១៣ ខែ មីនា ឆ្នាំ ២០២១ វេលាម៉ោង ១៤:០០ រសៀល បានចូលហាងកាហ្វេ អាម៉ាហ្សូន(Amazon) នៅក្នុងស្ថានីយ៍ប្រេងឥន្ធនៈ PTT ស្ថិតនៅក្នុងសង្កាត់រកាធំ ក្រុងច្បារមន ៥ នៅថ្ងៃដដែល វេលាម៉ោង ១៦៖០០ រសៀល បានទៅញាំអាហារនៅហាងម៉ែប៉ុកឬស្សី ស្ថិតនៅក្នុងភូមិបិល ឃុំស្គុះ ស្រុកសំរោងទង ៦ នៅថ្ងៃអាទិត្យ ទី ១៤ ខែមីនា ឆ្នាំ២០២១ ក៏បានធ្វើដំណើរត្រឡប់ទៅភ្នំពេញវិញ ។

គូសបញ្ចាក់ផងដែរថា អ្នកដែលបានពាក់ព័ន្ធទាំងអស់ ត្រូវតែទៅពិនិត្យ ឬ ធ្វើទៅតាមការណែនាំរបស់គ្រូពេទ្យ ក៏ដូចជាក្រសួងសុខាភិបាល។

Trending