Connect with us

កម្សាន្ត

ចេះតែឆ្ងល់! ឃើញតារាប្រុសសង្ហា ស្ងាត់ៗកោសក់ ដល់ដឹងការពិតហួសចិត្តមិនស្ទើរ…..

ប្រិិយមិត្តអ្នកគ្រាំទ្រប្រហែលជាស្គាល់ហើយតារាសម្តែង និង តារាបង្ហាញម៉ូដ អេដវីន ប្រាកដជាធ្លាប់បានសរសើររួចមកហើយ ពីសម្រស់ស្រស់សង្ហារបស់តារាប្រុសរូបនេះហើយ។ ជាក់ស្តែងប្រហែលជាងឿងឆ្ងល់មិចសុខៗស្រាប់តែកោសក់ តួយ៉ាងនៅ

រសៀលថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២០២១ កន្លងទៅនេះ គូស្នេហ៍របស់តារាប្រុសរូបនេះបានចេញមុខមកទម្លាយការពិតហើយពីមូលហេតុ អេដវីន កោរសក់ ដោយមូលហេតុនោះធ្វើឲ្យអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកដឹងហើយហួសចិត្ត និង អស់សំណើចដល់

គូស្នេហ៍នេះយ៉ាងខ្លាំង ។គូស្នេហ៍ អេដវីន បានសរសេររៀបរាប់សន្ទនារបស់អ្នកទាំង ២ ថា «ម៉ោង ២ យប់ ៥ ថ្ងៃមុន ខ្ញុំ : ប្តីហា អូនរមាស់ក្លៀកហាស កោររោមក្លៀកសិន តែមិនដឹងអាឡាមណាមុតទេ ព្រោះថ្ងៃមុន កោរចំអាឡាមអត់មុត ។ អូនកោរទៅឡើងក្រឡេកក្រលាក់ វីវរឈាមឥលូវហើយ ។ Edwin : អូនចង់ដឹងអាណាមុត

អូនកោរសក់បងសាកទៅ! កុំទៅកោរសាកដៃខ្លួនឯងទៀត ឈាមឈុលរវល់ទាំងយប់ឥលូវហើយ ។ ខ្ញុំ : ok បង អូនសាកសិន» ។លើសពីនោះ អ្វីដែលកាន់តែធ្វើឲ្យអ្នកអានសារខាងលើអស់សំណើចកាន់តែខ្លាំងទៀតនោះ ក៏ព្រោះឃ្លាថា «មានណា ជ្រុលដៃ អាណាដឹង អញវឹងហើយ! Sorry បងអើយ បើទំនេរ យកអូនទៅវត្តស្រោចទឹកផង

មើលទៅ បើនៅតាចឹងៗ យើងមានតែដឹកដៃគ្នាចោលពេទ្យឆ្កួតទេ! ប្តីបងលំបាកហើយ មានប្រពន្ធ អត់ស្អាតមធ្យមទេ ងុំអត់គ្រប់នឹងហ្មង ! នេះហើយមូលហេតុគាត់ កោរសក់
លើលោកនេះ មើលទៅមានតែប្តីខ្ញុំមួយទេ ដែរប្រពន្ធធ្វើចឹងហើយ នៅសើចមើលកញ្ចក់ ហើយសើចផ្អើលផ្ទះទាំងយប់កើត៕

Trending