Connect with us

កម្សាន្ត

ក្មេងៗសុំចាញ់! អតីតតារាសម្តែង ស្រស់សង្ហារ លោកពេជ្រ ភារុណ វ័យជិត៧០ឆ្នាំក៏ពិតមែន តែនៅតែសង្ហារ

លោក​ពេជ្រ ភារុណ ​ត្រូវបាន​គេ​ ចា ត់ ​ទុកថា ជា​តារា​សម្តែង​ដែល​ឈរ​ក្នុង​ជួរ​តារា​ល្បី​មួយ​ចំនួន​ដូច​ជា​លោក​ទេព រិន​ដារ៉ូ ​លោក​ខៃ ប្រសិទ្ធ យុត្ថា​រ៉ា​ឆានី ហម ឈរ៉ា និង​​យស បូវណ្ណៈកាល​ពី​អំឡុង​ពេល​ដែល​ខ្សែភាព​យន្ត​ខ្មែរ​កំពុង​តែ​ទទួល​បាន​ការ​គាំទ្រ​​ពីទស្សនិកជន​ក្នុង​ទសវត្សទី​៩០ ។ ថ្វីត្បតិតតែលោកលាពីសិល្បៈមែន


ប៉ុន្តែលោកកំពុងរស់នៅយ៉ាងមានក្ដីសុខ ជាមួយនឹងក្រុមគ្រួសាររបស់លោក នៅក្នុងមាតុភូមិ ជាមួយអាជីពជាអ្នកច្នៃម៉ូតសំលៀកបំពាក់ និង កា ត់ ខោអាវ នៅផ្សារចាស់​ ដែលជាគេហដ្ឋានរបស់លោកផ្ទាល់តែម្តង។ ពិតអតីតតារាសម្ដែងប្រុសរូបនេះ ត្រូវបានគេ ចា ត់ ទុកថា ជាតួប្រុសដែលមានរូបរាងសង្ហាខ្លាំង និងអង្រួនចិត្តនារីនាសម័យនោះ។


ក្រឡេកមកមើលពេលនេះ ទោះបើជាលោកមានវ័យជិត ៧០ឆ្នាំក៏ពិតមែន តែលោកនៅតែមានរូបរាងស្រស់សង្ហារ មិនចាញ់កំលោះៗប៉ុន្មាននោះទេ ជាមួយនឹងការតែងខ្លួនបែបទាន់សម័យ យ៉ាងស្រស់សង្ហារតែម្ដង៕ សូមមើលរូបភាពខាងក្រោម៖

Trending