Connect with us

ប្លែកៗ

ចេះតែឆ្ងល់! មិចសុខៗ កូនប្រុសម្នាក់ស្រាប់តែទៅទិញរថយន្តស៊េរីទំនើប១គ្រឿង តម្លៃជាង ៨ម៉ឺនដុល្លារ កប់ក្នុងមឈូសស. ពឪពុក ដល់ដឹងការពិតចឹងសោះ….

បរទេស៖ ហេតុការណ៏ដ៏ភ្ញាក់ផ្អើលមួយ ដោយបុរសជាជនជាតិនីហ្សេរីយ៉ាម្នាក់ បានធ្វើឲ្យគ្រប់គ្នាមានការងឿងឆ្ងល់ខ្លាំង ក្រោយហ៊ានចំណាយលុយខ្ទង់រាប់ម៉ឺនដុល្លារ ទិញរថយន្តស៊េរីទំនើប ជំនួសដោយមឈូស ដើម្បីដាក់សាកសពឪពុកនៅខាងក្នុង យកទៅកប់ក្នុង

ផ្នូរទៅជាមួយ។ ដោយឡែកកូនប្រុសដែលត្រូវបានគេស្គាល់ថា ជាអ្នកមានទ្រព្យម្នាក់ខាងលើនេះ មានឈ្មោះថា លោក Azubuike បានបាត់បង់ឪពុកជាទីស្រលាញ់ ដោយសារតែ ឪពុកលោកមានវ័យកាន់តែចាស់ និងរោគាពាធ។

កន្លងមក កាលឪពុកនៅរស់ លោក Azubuike តែងធ្លាប់បានសន្យាថា នៅថ្ងៃណាមួយលោកនឹងទិញរថយន្តស៊េរីទំនើបមួយគ្រឿង ជូនដល់ឪពុករបស់លោក។ប៉ុន្តែជាអកុសល ការសន្យាមួយនេះមិនទាន់បានលេចចេញជាផ្លែផ្កា សម្រេចបំណងផងនោះ ឪពុករបស់

លោកក៏បានទទួលមរណភាព។ ជាក់ស្តែងតាមរយៈរូបភាពមួយសន្លឹក នៅក្នុងថ្ងៃនៃពិធីបុណ្យ ដែលត្រូវបានគេថត និងបង្ហោះចែកចាយលើបណ្តាញសង្គមនោះ រថយន្តធំ BMW ត្រូវបានគេស្ទូចទម្លាក់ យកទៅកប់ក្នុងដីដែលគេដឹងថា មានជម្រៅប្រហែលជិត២ម៉ែត្រជាថ្នូរនឹងពាក្យសន្យារបស់ខ្លួនចំពោះឪពុក៕

Trending