Connect with us

ប្លែកៗ

ពុទ្ធោអើយ!! យ៉ាងម៉េចទៀតហើយហ្នឹង សិស្សវិទ្យាល័យភ្នំធំជាង ២០នាក់ ត្រូវបានសន្លប់ជាបន្តបន្ទាប់ ដោយសារតែ..(មានវីដេអូ)

បន្ទាយមានជ័យ ៖ សិស្សប្រមាណជាង ២០នាក់ ភាគច្រើនជាសិស្សស្រីត្រូវបានសន្លប់ជាបន្តបន្ទាប់អីលូវក៏ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដោយអាកាសធាតុក្តៅ និងអាការៈរន្ធត់ទើបសន្លប់បន្តគ្នារហូត។

លោកគ្រូ អ្នកគ្រូសម្រេចបិទសាលារៀនរហូត ដល់រសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ នៅវិទ្យាល័យភ្នំធំឃុំអូរប្រាសាទស្រុកមង្គលបូរី ។

សិស្សវិទ្យាល័យភ្នំធំបានប្រាប់ថា សិស្សដែលសន្លប់មានរយៈពេល២ថ្ងៃជាប់គ្នា កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ ត្រូវបានសន្លប់៣នាក់ ត្រូវបញ្ជូនទៅមន្ទីរពេទ្យ ហើយនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១នេះ សិស្សប្រមាណជាង២០នាក់ ភាគច្រើនជាស្ត្រីត្រូវបានសន្លប់ជាបន្តបន្ទាប់ ហើយលោកគ្រូ អ្នកគ្រូ ត្រូវបានដឹកទៅមន្ទីរពេទ្យ ។

សិស្សបានបញ្ជាក់ថា នៅពេលដែលសិស្សវិទ្យាល័យភ្នំធំសន្លប់ជាបន្តបន្ទាប់នេះ អាចបណ្តាលមកពីធំក្លិនកៅស៊ូដែលមានក្រុមហ៊ុនមួយខាងលិចសាលាជាប់ជើងភ្នំស្លរកៅស៊ូធ្វើផ្លូវ ហើយដោយអាកាសធាតុក្តៅផងសន្លប់ជាបន្តបន្ទាប់ អាចនេះជាមូលហេតុសិស្សវិទ្យាល័យភ្នំធំសន្លប់ជាបន្តបន្ទាប់ ។

លោក ឆែម ម៉ូដែល នាយកវិទ្យាល័យភ្នំធំបានប្រាប់ថា នៅវិទ្យាល័យភ្នំធំមាន២លើក មកហើយ កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ មានសិស្សស្ត្រីម្នាក់ដែលមានសុខភាពខ្វះជាតិស្ករ ហើយមិនស្រួលខ្លួនត្រូវបានប្រាប់អាណាព្យាបាលទទួលយកទៅផ្ទះ ហើយដល់ពាក់កណ្តាលផ្លូវថា ស្រួលខ្លួនអោយឪពុកជូនមករៀនពេលអង្គុយរៀនសន្លប់ ហើយមិត្តភក្តិដែលសុខភាពសូវល្អសន្លប់ទាំងអស់ ៣នាក់ត្រូវបានសង្គ្រោះ ហើយភ្លាមៗ សាលាត្រូវបានបិទហើយអោយសិស្សត្រឡប់ទៅផ្ទះវិញ ។




លោកបានបញ្ជាក់ថា ជាក់ស្តែងនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ ស្រាប់សិស្សម៉ោងចេញលេង ស្រាប់តែសន្លប់ជាបន្តបន្ទាប់ត្រូវបានលោកគ្រូ.អ្នកគ្រូ មានរថយន្ត និងសិស្សរួមថ្នាក់បានដឹកតាមម៉ូតូ និងរថយន្តសង្គ្រោះមណ្ឌលសុខភាពជួយដឹកទៅមណ្ឌលសុខភាពភ្នំតូច និងមន្ទីរពេទ្យសម្រាកព្យាបាលកងរទេះ (អូរស្ងួត)ត្រូវបានសិស្សខ្លះដាក់អ៊ុកស៊ីសែន និងខ្លៈទៀតដាក់សេរ៉ូមចាក់ថ្នាំរហូតដល់រសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១នេះ ឃើញសិស្សចំនួន២១នាក់ ប្រុស១នាក់ឃើញអាការៈមិនស្រួលខ្លួន តែនៅ២ទៅ៣នាក់ដែលដកដង្ហើមមិនទាន់ស្រួលខ្លួន ដែលកំពុងមើលថែពីអាណាព្យាបាល ។ក្រុមគ្រូពេទ្យចុះពិនិត្យបានបញ្ជាក់ថា ៖ ក្រោយពិនិត្យសុខភាពសិស្ស និងសាកសួរ គឺមូលហេតុដែលក្មេងសន្លប់ការសន្និដ្ឋានដំបូងអាចរន្ធត់តគ្នា នៅពេលដែលមានសិស្សម្នាក់ណាមួយសន្លប់ ដោយជម្ងឺណាមួយឃើញហើយរន្ធត់ទើបបណ្តាលសន្លប់ជាបន្តបន្ទាប់ដោយអាកាសធាតុក្តៅមានក្លិនខ្លះផង ទើបបណ្តាលសិស្សសន្លប់ជាបន្តបន្ទាប់ រហូតពេលនេះសិស្សបានស្រួលខ្លួនមួយចំនួនធំហើយ អាចជាងឡើងវិញទាំងអស់ ៕
សូមទស្សនាវីដេអូខាងក្រោម៖

Trending