Connect with us

ប្លែកៗ

ពុទ្ធោអើយ!! ផ្អើលពេញក្រុងសៀមរាប ដោយឡានដឹកថ្នាំពេទ្យមួយគ្រឿង​ ត្រូវបានឆេះខ្ទេច ដោយសារតែ…

ខេត្តសៀមរាប ៖ រថយន្តម៉ាកស្តារិច ( Starex) ជាកម្មសិទ្ធរបស់ ក្រុមហ៊ុន Medibest បាន ឆា ប ឆេះ ដោយសារឆ្លងចរន្តអគ្គិសនី នៅមុខតាប្លូមុខរថយន្ត នៅចំណុចផ្សារកណ្ដាល ខាងមុខឱសថស្ថានព្រះវិហារ


ដែល ហេ តុ កា រ ណ៍ នេះបានកើតឡើង នៅវេលាម៉ោង ១៤ និង ០០ នាទីរសៀល ថ្ងៃទី ១៧ ខែ មីនា ឆ្នាំ ២០២១ ស្ថិតក្នុងភូមិមណ្ឌល ២ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ។


លោកវរសេនីយ៍ទោ ដា ចំរើន អធិការនគរបាលក្រុងសៀមរាប បានឲ្យដឹងថា មាន ក រ ណី ឆេះ ឡា នមួយគ្រឿង នៅចំនុចមុខឱសថស្ថានព្រះវិហារ ស្ថិតក្នុងក្រុមទី ២ ភូមិមណ្ឌល ២ស/កស្វាយដង្គំ ក្រុង/ខេត្តសៀមរាប ដែលបើកបរបដោយឈ្មោះ ជ្រែង វៃ ភេទប្រុស អាយុ ២៧ឆ្នាំមានស្រុកកំណើត ភូមិ ឈ្លីតលើ ឃុំខ្ជាយខាងត្បូង ស្រុកដងទង ខេត្តកំពត ។

លោកបន្ថែមថា ការខូចខាតអស់រថយន្តចំនួន ០១ម៉ាក Starex ពណ៌ទឹកប្រាក់ ផ្លាកលេខ ភ្នំពេញ 2Y_5865 ជាកម្មសិទ្ធ ក្រុមហ៊ុន Medibest នៅភ្នំពេញ ថ្នាំពេទ្យប្រហែល ២០០០ដុល្លារ រថយន្តខូ ច ខា ត ទាំងស្រុង ហើយរថយន្តនេះជាកម្មសិទ្ធ ក្រុមហ៊ុន Medibest នៅភ្នំពេញ ។
លោកបញ្ជាក់ថា ក-រ-ណី-នេះ សមត្ថកិច្ចបានប្រើប្រាស់រយន្តពន្ល ត់-អ-គ្គិ-ភ័-យ ចំនួន ០១គ្រឿង ។ លោកបញ្ជាក់ថា មូលហេតុនៃការឆេះនេះ បណ្តាលមកពីឆ្លងចរន្តអគ្គិសនីនៅតាប្លូខាងមុខរថយន្ត ៕

Trending