Connect with us

កម្សាន្ត

សំណាងមែនទែន!! អ៊ុំប្រុសដែលលក់ការ៉េមក្រីក្រម្នាក់ បានផ្លាស់ប្ដូរជីវិតទាំងស្រុង ក្រោយលក់ការរ៉េម១ដើមឲ្យស្ដេចប្រដាល់ ម៉ាន់នី ប៉ាក់គីអៅ បានលុយរហូតដល់ទៅ…(មានវិដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហ្វីលីពីន៖ អ្នកលក់ការ៉េមអូសរទេះតាមផ្លូវនៅក្នុងប្រទេសហ្វីលីពីន បានជួបរឿងភ្ញាក់ផ្អើល និងពិសេសបំផុតសម្រាប់ជីវិត បន្ទាប់ពីបានជួបស្តេចប្រដាល់ប្រចាំប្រទេស និងជាសមាជិកសភា លោក Manny Pacquiao។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្តែង កាលពីថ្ងៃអាទិត្យសប្តាហ៍មុននេះ ម្ចាស់គណនីបណ្តាញសង្គមហ្វេសប៊ុកឈ្មោះ Jen Manilay បានចែករំលែកវីដេអូមួយ ដែលបង្ហាញពីសកម្មភាពរបស់លោក Pacquiao ជាមួយអ្នកលក់ការ៉េមម្នាក់ឈ្មោះ Manong Marciano។យោងទៅតាមវីដេអូដែលបានបង្ហោះនោះ អ្នកនាង Manilay និងស្តេចប្រដាល់បានហៅអ្នកលក់ការ៉េម ដែលតែងតែអូសកាត់កន្លែងធ្វើការរបស់នាងជារៀងរាល់ថ្ងៃ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​



«ខ្ញុំបានទិញការ៉េម១០ដើម ហើយខ្ញុំបានឲ្យ១ដើមទៅលោក Manny Pacquiao បន្ទាប់មក Pacquiao ក៏បានឲ្យខ្ញុំហៅអ្នកលក់នោះមក។


អ្នកលក់ការ៉េមនោះ ភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដែលខ្ញុំណែនាំគាត់ឲ្យគេស្គាល់មនុស្សម្នាក់ ហើយគេឃើញថាម្នាក់នោះគឺ លោក Manny Pacquiao»។លោក Pacquiao ក៏បានប្រគល់ប្រាក់ ៣,០០០ប៉េសូ (ប្រហែល ៥៧ ដុល្លារអាមេរិក) ទៅឲ្យអ្នកលក់ការ៉េមនោះ


ប៉ុន្តែបន្ទាប់ពីបានដឹងថា គេមានជំងឺដាច់សរសៃឈាមក្នុងខួរក្បាល ហើយកូន៣នាក់សុទ្ធតែមិនទាន់បានចូលរៀននោះ លោក Pacquiao ក៏បានឲ្យប្រាក់បន្ថែមទៀតចំនួន ៣០,០០០ប៉េសូ (ប្រហែល ៥៧០ ដុល្លារអាមេរិក)។





ភ្លាមៗនោះ Pacquiao បាននិយាយថា តើអ្នកកំពុងជួលផ្ទះគេមែនទេ? នៅសប្តាហ៍ក្រោយ ខ្ញុំនឹងឲ្យផ្ទះ រួមទាំងដីឡូត៍ទៅអ្នកទៀត។ដោយសារតែសណ្តានចិត្តដ៏ល្អរបស់ Pacquiao បានធ្វើឲ្យបុរសជាអ្នកលក់ការ៉េមនោះ រំភើបដល់ស្រក់ទឹកភ្នែកតែម្តង។





យោងទៅតាមអ្នកនាង Manilay បានឲ្យដឹងថា មិនយូរទេ លោក Marciano អាចមានលទ្ធភាពទិញថ្នាំដោយខ្លួនឯងបានហើយ ព្រោះតែគេទើបតែទទួលបានការងារមួយ ដែលផ្តល់ដោយលោក Pacquiao។«មិនយូរទៀតទេ គាត់នឹងលែងពិបាកដើរលក់ការ៉េមកណ្តាលថ្ងៃទៀតហើយ ព្រោះតែពួកយើងបានផ្តល់ការងារមួយឲ្យគាត់ធ្វើនៅក្នុងសាលា Goldenstate ដែលស្ថិតនៅក្នុងស្រុកកំណើតរបស់លោក Pacquiao។»
អ្នកនាង Manilay បានសរសេរបន្ថែមថា ៖ « Manong Marciano! ជួបគ្នាសប្តាហ៍ក្រោយ ជាមួយផ្ទះថ្មី និងដីឡូត៍របស់អ្នក។»
សូមទស្សនាវីដេអូខាងក្រោម៖

Trending