Connect with us

ប្លែកៗ

សុំខ្លាចហើយ ម៉ែប្រពន្ធ!! ប្ដីខំថតរូបផ្ញើឲ្យមើលហើយ បែរជាប្រពន្ធខឹងហើយមករករឿងប្ដី ដល់ថ្នាក់យកជើងធាក់ក្បាលប្ដី នៅនឹងមុខគេ មុខឯងព្រោះតែរឿង..(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហ្វេសបុក៖ វីដេអូឃ្លីបមួយបានផ្ទុះល្បីខ្លាំងមែនទែន ដែលនៅក្នុងឃ្លីបនោះ គឺជាសកម្មភាពមួយ ដែលគួរឲ្យហួសចិត្តខ្លាំងណាស់។ ដោយវីដេអូនោះ បង្ហាញពីបុរសមួយក្រុមនៅក្នុង KTVដែលមានឈ្មោះថា « Karaoke tay vịn » ហើយត្រូវបានប្រពន្ធ តាមទាន់ល្បិចរបស់ប្ដីៗ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយក្នុងនោះប្ដីឆាតប្រាប់ប្រពន្ធថាសុំទៅលេងបងប្អូនហើយប្រពន្ធ ក៏ព្រមតែប្រាប់ថាពេលទៅដល់ថតរូបឲ្យមើលផង ។ប្ដីក៏បានថតរូបផ្ញើ ឲ្យប្រពន្ធមើលហើយប្រពន្ធក៏មិនបានថាអីទេ បន្ទាប់ពីប្រពន្ធលែងសង្ស័យហើយ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពួកប្ដីៗក៏នាំគ្នាចូលទៅ KTVទៀត ហើយប្រពន្ធក៏ឆាតសួរម្ដងទៀត។ពេលមកដល់ KTVភ្លាម ប្ដីក៏ឆាតទៅប្រាប់ប្រពន្ធថា បងត្រូវបងប្អូនបង្ខំ ឲ្យមកកំដរផឹកនៅឯ KTVនេះ បងមកទាំងបង្ខំទេ។


ហើយពួកបងក៏មិនបានយកពួកស្រីមកកំដរ រឺក៏អោបអីនោះដែរ ព្រោះប្ដីនឹកតែប្រពន្ធតែម្នាក់គត់ “ខ្លួនបងនៅ KTV តែចិត្តនឹកប្រពន្ធនៅឯផ្ទះ” ។ពេលនោះប្ដីក៏ថតរូបជាមួយបងប្អូនប្រុស ហើយក៏ផ្ញើឲ្យប្រពន្ធមើល ដើម្បីបញ្ចាក់ពីភាពស្មោះត្រង់។តែចៃដន្យអីប្រពន្ធរបស់គេ គឺពូកែតាមដានណាស់លោកព្រះ..! គ្រាន់តែប្ដីភ្លាត់ស្នៀតបន្តិចក៏ចាប់បានដែរ វាឆ្ងាញ់ត្រង់ថាប្ដីថតឡើងទំនងហើយ.. តែចង្រៃអី!!


ទៅថតជាប់កាបូបស្រីអីណាវិញ តែបន្ដិចសោះត្រូវរួចខ្លួនបាត់។នៅអារូបមួយសន្លឹកក្រោយទៀតនេះ បានធ្ងន់ករមែន! មានណា…លេងថតភ្លេចមើលជញ្ចាំងកញ្ចក់ខាងក្រោយ ឆ្លុះជាប់រូបស្រីកំដរទៀត សាំចិត្តហ្មង..!

ស្រាប់តែមួយសន្ទុះក្រោយមក ផ្អើលពេញ KTV បន្ទាប់ពីពួកនាងជាប្រពន្ធ នាំគ្នាមកតាមវ៉ៃប្ដីដល់ KTVតែម្ដង។ដោយក្នុងរូបភាព ពិតជាគួរឲ្យអាម៉ាស់ជាទីបំផុត សម្រាប់ក្រុមបុរសជាប្ដី ដែលក្នុងនោះឃើញមានប្ដីអ្នកខ្លះនាំគ្នាអង្គុយក្រោមអោបដៃឡើងក្រវៀនៗព្រោះខ្លាចប្រពន្ធគ្រប់គ្នា។


ឯបុរសម្នាក់ពាក់អាវខ្មៅនោះ គ្នាខំអង្គុយអោនក្បាលចុះ សុំទោសប្រពន្ធ ដោយថើបជើងរបស់នាងហើយ តែមានឯណា..ស្រាប់តែនាងយកជើងធាក់ក្បាល ឡើងដាច់ផ្ងាតែម្ដង។យើងក៏មិនដឹងថា ពេលពួកគេទៅដល់ផ្ទះរៀងខ្លួន តើក្រុមបុរសជាប្ដីនោះ នឹងត្រូវជួបហានិភ័យយ៉ាងណាបន្តទៀតនោះទេ ។បើតាមខ្ញុំស្មានពួកគេអាច នឹងចូលពេទ្យក៏ថាបានដែរ បើប្រពន្ធគាត់ លែងនៅមុខគេ មុខឯងសុទ្ធតែធាក់មួយជើងដាច់ផ្ងារចឹងហើយ ទៅដល់ផ្ទះចឹង បែបមិនរស់ទេ។សូមផ្ដាំផ្ញើរទៅបងៗបុរសៗទាំងអស់គ្នាមើលទុកយកជាមេរៀនផង !!


បើអ្នកមិនទាន់មានប្រពន្ធ យល់ល្អបើត្រូវសប្បាយក៏សប្បាយឲ្យអស់ចិត្តឲ្យហើយទៅតាមានប្រពន្ធហើយដឹងតែជាប់…ហើយ។សម័យនេះប្រពន្ធៗ មិនមែនធម្មតាៗទេ ម្នាក់ៗសុទ្ធតែជើងឯកសើបអង្កេតហើយ។បើជ្រុលជាចង់សប្បាយហើយ ក៏យកប្រពន្ធទៅជាមួយហ្មងទៅ ធ្វើមិច បើយើងមានគ្រួសារទៅហើយ វាមិនអាចដូចនៅកំលោះទេ បើសប្បាយក៏សប្បាយជាមួយគ្នាលក្ខណៈគ្រួសារទៅ៕រក្សាសិទ្ធដោយ៖ bizkh
សូមទស្សនាវីដេអូ មួយជើងកណ្ដាលមុខ ដូចខាងក្រោម៖

Trending