Connect with us

កម្សាន្ត

រំជួលចិត្តខ្លាំងណាស់!! បន្ទាប់ពីឃើញបងស្រីកញ្ញា វី ឌីណែត បានបំពេញកាតព្វកិច្ចលើកចុងក្រោយ ជូនម្តាយមុនយកទៅបូជាតាមរយៈសំបុត្រផ្តាំទៅគ្រូពេទ្យថា…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មរណភាពម្តាយរបស់ក្រុមគ្រួសាររបស់តារាចម្រៀង វី ឌីណែត បានធ្វើឲ្យមហាជនកាន់តែស្រណោះស្រណោកនោះ គឺបើគិតចាប់តាំងពីថ្ងៃព្យាបាលកូវីដ-១៩ មកទល់ថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២១

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គឺរយៈពេលប្រមាណជា ៩ ថ្ងៃប៉ុណ្ណោះ ជំងឺឆ្លងមួយនេះបានផ្ដាច់សង្ខារអ្នកម្ដាយជាទីស្រឡាញ់របស់តារាចម្រៀង វី ឌីណែត និង ភរិយារបស់តារាចម្រៀងជើងចាស់ ហួរ ឡាវី បាត់ទៅ ខណៈនឹងអ្នកជំងឺកំពុងមានជំងឺប្រចាំកាយស្រាប់ផងនោះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​



លើសពីនោះ កញ្ញា វី ឌីណែ និង លោក ហួរ ឡាវី ដែលជាស្វាមី ព្រមទាំងកូនចៅមិនអាចបានជួបមុខ មិនអាចប៉ះ ម្តាយ ភរិយា និង ជីដូន ជាលើកចុងក្រោយនោះទេ ក៏ព្រោះតែជំងឺកូវីដ-១៩ ហើយពេលនេះ កញ្ញា វី ឌីណែត និង ប្អូនស្រីពៅកំពុងតែសម្រាកព្យាបាលកូវីដ-១៩ រីឯបងស្រីរបស់កញ្ញា និង ឪពុកក៏កំពុងធ្វើចត្តាឡីស័កផងដែរ ។

ដោយឡែកក្រោយពីម្តាយទទួលមរណភាពហើយនោះ បងស្រីរបស់តារាចម្រៀង វី ឌីណែត គឺអ្នកនាង វី លីដា បានបង្ហោះសារ និង ខ្លឹមសំបុត្រចុងក្រោយ ដែលអ្នកនាងបានផ្ញើរទៅកាន់គ្រូពេទ្យដើម្បីបំពេញកត្តញ្ញូជាកូនលើកចុងក្រោយ ទោះមិនបានជួបមុខម្តាយមុនបូជា ។

សំបុត្រនោះ ដែរអ្នកនាង វី លីដា បានធ្វើឲ្យមហាជនអ្នកលេងបណ្តាញសង្គមស្រក់ទឹកភ្នែកតាមអ្នកនាង ក៏ព្រោះតែការព្រាត់ប្រាសគ្មានថ្ងៃជួប និង មិនអាចជួបមុខលាដំណើរអ្នកម្តាយនោះ ៕

Trending