Connect with us

ប្លែកៗ

ថ្មីចែសហ្មង! រៀបការសម័យកូវីតនេះ ខំហៅភ្ញៀវដល់ទៅ១០០០តុ ពេលដល់ម៉ោងទទួលភ្ញៀវស្រាប់តែអោយពួកគេ…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ម៉ាឡេស៊ី៖ កាលពីថ្មីៗនេះថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ កម្មវិធីអាពាហ៍ពិពាហ៍របស់កូនប្រុសលោក Ku Nan ដែលជាសមាជិកសភាក្រុង Putrajaya ប្រទេសម៉ាឡេស៊ី ដែលហៅភ្ញៀវចំនួន 1ម៉ីននាក់ រសៀលដែលជាពិធីទទួលភ្ញៀវកិត្តិយសទទួលភោជនាហារ ប៉ុន្តែពួកគេមិនអាចអង្គុយជុំគ្នាក្នុងរោងពិធីដូចសព្វដងបានឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នករៀបចំតម្រូវឲ្យភ្ញៀវកិត្តិយសដែលមកចូលរួម គ្រាន់តែបើករថយន្តឆ្លងកាត់តាមមុខរោងពិធី ហើយស្វាគមន៍ជាមួយម្ចាស់កម្មវិធីពីក្នុងកញ្ចក់រថយន្ត គឺគ្រប់គ្រាន់ហើយ រួចពួកគេទទួលបានកញ្ចប់អាហារ ម៉ាស់ និងនំមួយថង់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គូស្វាមីភរិយាថ្មី គឺលោក Tengku Muhammed Hafiz Tengku Adnan និងកូនក្រមុំ Oceane Cyril Alagia រួមទាំងគ្រួសារបងប្អូនកូនកំលោះកូនក្រមុំ បានឈរនៅមុខរោង ឬឡើងលើឆាកកម្មវិធី ហើយគ្រវីដៃទៅកាន់ភ្ញៀវដែលនៅក្នុងរថយន្តពួកគេ។

ទោះបីជាពិធីរៀបអាពាហ៍ពិពាហ៍ស្ថិតនៅក្នុងស្ថានភាពតានតឹង នៃការរីករាលដាលជំងឺកូ វីដក៏ដោយ លោក Tengku Muhammed Hafiz បាននិយាយថា គាត់និងក្រុមគ្រួសារ បានថ្លែងអំណរគុណអ្នកទាំងអស់ ដែលបានមកចូលរួមជាភ្ញៀវកិត្តិយស។លោកបានបញ្ជាក់ថា៖ គំនិតផ្តល់ជាកញ្ចប់អាហារ ព្រមទាំងរបស់មួយចំនួនទៀត ជូនភ្ញៀវនោះ គឺជាគំនិតរបស់ឪពុកលោក។

គាត់ចង់ឲ្យពិធីមង្គលការរបស់ខ្ញុំ ត្រូវបានអបអរដោយប្រជាជនទាំងអស់នៅទីក្រុង Putrajaya ព្រោះពួកគេក៏ដូចជាគ្រួសាររបស់ខ្ញុំដែរ ដោយសារខ្ញុំធំឡើងដឹងក្ដីនៅទីក្រុងនេះ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកបានបញ្ជាក់ទៀតថា ពិធីរៀបអាពាហ៍ពិពាហ៍ ត្រូវបានធ្វើឡើងស្របទៅតាមនីតិវិធីនៃវិធានការការពារដែលក្រសួងបានកំណត់ ដើម្បីការពារការរីករាលដាលជំងឺកូវីដ១ ៩។ពិធីនេះក៏មានការសម្តែងវប្បធម៌ជនជាតិជ្វា និងសិល្បករក្នុងស្រុកមួយចំនួនដែរ។ការសម្តែងគេអាចមើលនៅលើអេក្រង់ដ៏ធំមួយនៅជាប់នឹងឆាក។

ក្នុងនោះផងដែរ អ្នកនិយមប្រើប្រាស់បណ្ដាញអ៊ីនធឺណិតកំពុងសាកសួរអំពីការពិតដែលថា ហេតុអ្វីបានជា កម្មវិធីត្រូវបានធ្វើឡើងនៅមុខវិមានយុត្តិធម៌ម៉ាឡេស៊ី។ នារីម្នាក់មានឈ្មោះ Hannah Yeoh ជាសមាជិកសភារងនៃស្រុក Segambut បានសរសេរលើគណនីធ្វីតទ័រថា៖ គួរតែមានការតុបតែង ខ័ណ្ឌព្រំដែនជាមួយវិមានយុត្តិធម៌ ទើបជាការប្រពៃ៕
សូមទស្សនាវីដេអូអំពីទិដ្ឋភាពពីធីមង្គលនេះទាំងអស់គ្នា៖

Trending