Connect with us

កម្សាន្ត

ញាក់សាច់! ទើបរៀបការរួចថ្មោងថ្មីផង ស៊ន សៀវម៉ី និងស្វាមីស្វីតខ្លំាង ដូចស្រមោចរោមស្ករ រហូតផុសរូបស្វីតបែបនេះ….(មានរូបភាពច្រើន)

ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយថាប៉ុន្មានថ្ងៃនេះហាក់ផ្ទុះខ្លាំងទាក់ទងនឹងជំងឺកូវីដ១ ៩ដែលធ្វើអោយមង្គលការខ្លះត្រូវបានពន្យាព្រោះខ្លាចឆ្លង។ ជាក់ស្តែងងាកមកកាលពីថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០២១ កន្លង

ទៅនេះ កីឡាការិនីតេក្វាន់ដូជម្រើសជាតិកម្ពុជា ស៊ន សៀវម៉ី និង គូដណ្ដឹងសំណព្វចិត្ត លោក កែវ ដេវីត បានសម្រេចចិត្តសែនព្រេនធ្វើជាប្ដីប្រពន្ធត្រឹមមានការទទួលដឹងឮពីសាច់ញាតិ បងប្អូន ដែលធ្វើឱ្យមហាជនជា

ច្រើនចូលរួមអបអរសាទរដល់ដំណឹងល្អផ្ទួនៗគ្នារបស់នាង ព្រោះថាមួយរយៈមុន ស៊ន សៀវម៉ី ទើបតែទទួលបានងារជាលោកជំទាវ។ ដោយឡែកក្រោយពីរៀបការរួចគឺថា
ផ្អែមល្ហែមកប់ជាមួយនឹង

ស្វាមីជាងទឹកឃ្មុំខែប្រាំងទៅទៀត ។ តួយ៉ាងនៅក្នុង IG Story របស់លោកជំទាវ បានបង្ហោះវីដេអូគេងកើយលើភ្លៅស្វាមី ឱបថើបគ្នាឡើងស្វីតខ្លាំងបំផុត ស្ដែងចេញនូវក្ដីសុខពេញទំហឹង ខណៈលោកកំពុងអង្គុយ

មើលរូបថតរបស់ពួកគេទាំងពីរ ធ្វើឱ្យមហាជនឃើញហើយចង់លើសជាតិស្ករក៏មាន ៕ តោះកុំអោយខាតពេលយូរ ដើម្បីជ្រាបកាន់តែច្បាស់ថាបែបណានោះ សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

Trending