Connect with us

កម្សាន្ត

កំសត់អ្វី ម៉្លេះទេលោក!! ខ្លួនតូចតែមួយ ត្រូវមកដើរតួរនាទីជាអ្នកមើលថែប្អូនឡើង ២-៣នាក់ ណាត្រូវធ្វើជាឪពុកផងម្ដាយផងហើយនៅធ្វើជាគ្រូទៀត ព្រោះតែ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្មេងស្រីអាយុ ១០ ឆ្នាំម្នាក់ដែលមានឈ្មោះថា Xiao Ying ជាកូនស្រីច្បងនៅក្នុងចំណោមបងប្អូន ៣ នាក់។ បន្ទាប់ពីឪពុករបស់នាងបានស្លាប់ ហើយម្តាយបានរត់ចោល, Xiao Ying ក៏ក្លាយខ្លួនជាម្តាយផងឪពុកផង ដែលមានវ័យក្មេងបំផុត។ Xiao Ying មានប្អូនប្រុសពីរនាក់ដែលសុទ្ធតែនៅតូចៗមិនទាន់ដឹងក្តីនៅឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះបីជាយ៉ាងណាក៏ដោយ, Xiao Ying នៅតែខំតស៊ូដើម្បីប្អូនប្រុសទាំងពីររបស់នាង។ជារៀងរាល់ព្រឹកក្មេងស្រីកំសត់បាននាំប្អូនៗងូតទឹក និងបង្រៀនពួកគេអោយចេះដុសធ្មេញដោយខ្លួនឯង។ បន្ទាប់មកនាងក៏បណ្តើរប្អូនៗទៅរៀន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​



ចាប់តាំងពីពួកគេលែងមានឪពុកម្តាយ, ក្មេងកំសត់ទាំងបីនាក់ត្រូវទៅគេងនៅផ្ទះពូរបស់នាងជារៀងរាល់យប់។ នាងជាក្មេងឧស្សាហ៍ និងមានចរិតចាស់ទុំខ្លាំងមែនទែន។នៅសាលារៀនមានចែកនំប៉័ងជាមួយនឹងបបរ អោយដល់សិស្សៗក្រីក្រ, ហើយនាងតែងតែជួយធ្វើកិច្ចការនេះ ដោយដើរចែករបបអោយទៅសិស្សដទៃទៀត។


Xiao Ying តែងតែទុកនំប៉័ងដែលជាចំណែករបស់នាងអោយទៅប្អូនៗ។នាងមិនត្រឹមតែមើលថែប្អូនរបស់នាងប៉ុណ្ណោះទេ, នាងថែមទាំងជាសិស្សគំរូ និងតែងតែជួយបង្ហាត់បង្រៀនដល់សិស្សដទៃផងដែរ។បន្ទាប់ពីចេញពីរៀន, នាងប្រញាប់រត់មកផ្ទះ ដើម្បីរៀបចំអាហារពេលល្ងាច ហើយរៀបចំងូតទឹកអោយប្អូនៗ។








ពួកគេត្រូវញុំាបាយអោយហើយ មុនពេលទៅគេងនៅផ្ទះពូរបស់គេ។ Xiao Ying មិនចូលចិត្តនៅពេលដែលនរណាម្នាក់លើករឿងម្តាយរបស់នាងមកនិយាយនោះទេ, ប៉ុន្តែនាងនៅតែសង្ឃឹមថាថ្ងៃណាមួយម្តាយរបស់នាងនឹងត្រលប់មកវិញ។ អាហាររបស់ពួកគេគ្មានអ្វីក្រៅពីបន្លែឆាប្រេងខ្យងនោះទេ។ ពួកគេកម្របានបរិភោគសាច់ណាស់។ម្តងម្កាលអ្នកជិតខាងបានអោយម្ហូបមកពួកគេ។ ពូរបស់នាងបាននិយាយប្រាប់នាងថា អោយយកប្អូនៗរបស់នាងទៅដាក់មណ្ឌលទៅ, ប៉ុន្តែនាងបានប្រកែកដាច់អហង្ការចំពោះគំនិតនេះ។
Xiao Ying និយាយថា, នៅពេលដែលម្តាយរបស់នាងបានដឹងថាឪពុករបស់នាងកើតជំងឺមហារីក ម្តាយរបស់នាងក៏លួចលុយសន្សំនៅក្នុងគ្រួសាររត់ទៅបាត់ ហើយមិនយូរប៉ុន្មានឪពុករបស់នាងក៏បានស្លាប់ចោលពួកនាងទៅ៕

Trending