Connect with us

ព័ត៌មាន

ញាក់សាច់! មានពេក Love Riya ត្អូញត្អែរ រកបានលុយច្រើនពេកក៏ធ្លាប់ធុញ​នឹង​ចាយ​លុយ ព្រោះតែខ្លួន….

បើនិយាយដល់គូស្នេហ៏ដ៏ផ្អែមល្ហែមនិងទទួលបានការចាប់អារម្មណ៏ខ្លាំងនៅលើបណ្តាញសង្គមហ៊្វេសបុកគឺអ្នកមេម៉ាយរូបស្រស់ អ្នកនាង Love Riya និងប្រូ សូនី ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយ។ ដោយឡែក

កាលពីពេលថ្មីៗនេះក្នុងកម្មវិធីដ៏ល្បីមួយឈ្មោះ Laugh And Love Talk Show ពេលអ្នកនាងLove Riya និយាយពីភាពជោគជ័យដំបូងនោះ ក៏ត្រូវបានពិធីការិនីដ៏ល្បីឈ្មោះ ពូកែសំនួនវោហារស័ព្ទ កំប្លុកកំប្លែង

សុភ័ក្ត្រ កុសុម៉ា សួរសំណួរ ថាតើពេលបានលុយច្រើនពីផលិតផលអស់ហ្នឹងថាតើ ធ្លាប់ធុញទ្រាន់នឹងការចាយលុយដែរឬទេ?ជាចម្លើយអ្នកនាង Love Riya បានបញ្ជាក់ដូច្នេះថា«ធ្លាប់តើ នៅម្នាក់ឯង និយាយការពិតមែនតើ

នៅពេលដែលយើងលក់បានចឹងទៅ ដូចថាយើងនៅម្នាក់ឯង ចឹងយើងទៅញុំាអីក៏ម្នាក់ឯង ទៅណាក៏ជាមួយតៃកុងឡាន ហើយយើងគិតថា បើបានគ្នាម្នាក់មកញុំាអីជុំគ្នាអញ្ចឹងទៅណា ដូចថាទៅណាក៏ម្នាក់ឯងៗឯកាណាស់

គិតទៅមនុស្សយើងមានអ្វីគ្រប់បែបយ៉ាង មុខរបរក៏យើង មាន ឡានក៏យើងមាន ផ្ទះក៏យើងមានយើងមានសឹងតែគ្រប់អស់ហើយ ចឹងយើងលក់បានមក គឺអត់ដឹងថាត្រូវទៅធ្វើអី មានអារម្មណ៍ទៅណាទេ នៅតែផ្ទះ ភាគច្រើន

ឲ្យតៃកុងឡានដឹកញុំាអីមួយជុំហើយចូលផ្ទះវិញ ជីវិតអត់ មានន័យទេហើយកុំគិតថា មានលុយហើយ ជីវិតយើងមានន័យ អត់មានន័យទេ បើសិនជាអត់មានមនុស្សប្រុសម្នាក់ដែលយល់ចិត្តយើង ដៃគូម្នាក់ ពេលយើងចប់ពីការងារគាត់យល់ពីអារម្មណ៍យើង…»៕

Trending