Connect with us

ប្លែកៗ

អ្នកណាទៅនឹកស្មានដល់!! ចេះតែឆ្ងល់ ១៣ឆ្នាំជាងហើយ ដែលប្ដីចេះតែថែទាំថូផ្កាធំៗនៅក្នុងផ្ទះ ថ្ងៃមួយកូនក៏ដើរជំពប់ជើង ធ្វើឲ្យដួលបែកថូផ្កាមួយ ក៏ស្រាប់តែឃើញក្នុងថូផ្កានោះសុទ្ធតែ…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចិន៖ វាគឺជារឿងធម្មតាទៅហើយសម្រាប់ប្តីប្រពន្ធ ដែលតែងតែលាក់លុយពីគ្នាទៅវិញទៅមកនោះ។ ជាក់ស្តែង ប្រសិនបើអ្នកគ្រោងនឹងធ្វើបែបនេះ សូមកុំដាក់លុយនៅក្នុងថូផ្កាឱ្យសោះ ព្រោះវាមិនមែនជាកន្លែងល្អសម្រាប់លាក់លុយនោះទេ បន្ដិចទៀតអ្នកទាំងអស់គ្នានឹងបានដឹងពីរឿងនេះហេតុអ្វីវាមិនល្អ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តួយ៉ាង មានកូនស្រីតូចម្នាក់ បានធ្វើឱ្យបែកថូផ្កាដោយអចេតនានៅក្នុងផ្ទះ ហើយបានរកឃើញសុទ្ធតែលុយជាច្រើនដែលឪពុករបស់នាងខំសន្សំ និងលាក់ពីម្តាយនាង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហេតុការណ៍ដ៏ហួសចិត្តនេះ បានកើតឡើងក្នុងខេត្តក្វាងស៊ី ប្រទេសចិន កាលពីពេលថ្មីៗនេះ ដែលបង្ហាញឱ្យឃើញថា នៅពេលព្រឹកព្រលឹមមួយ ក្មេងស្រីម្នាក់នោះក៏ហាត់ប្រាណនៅក្នុងបន្ទប់ទទួលភ្ញៀវ មិនបានប្រយ័ត្ន នាងក៏ធ្វើឱ្យបែកថូផ្កា ហើយឃើញសុទ្ធតែលុយនៅក្នុងនោះ។

ក្រោយមក ម្តាយនាងក៏ចេញមកមើលនាង ហើយគាត់បាននិយាយថា៖
«ខ្ញុំកំពុងតែគេង ស្រាប់តែពេលនោះខ្ញុំក៏ឮសំឡេងខ្លាំងមួយចេញពីបន្ទប់ទទួលភ្ញៀវ។ ខ្ញុំក៏ប្រញាប់ទៅមើល បន្ទាប់មកខ្ញុំក៏ឃើញថូផ្កាបានបែក ហើយឃើញសុទ្ធតែលុយពេញដី។ ក្រោយមកខ្ញុំបានផ្ញើសារឱ្យប្តីខ្ញុំ ហើយបានហៅគាត់មកផ្ទះភ្លាម។ ទឹកមុខរបស់គាត់ក៏បានផ្លាស់ប្តូរភ្លាមៗ នៅពេលគាត់មកដល់ផ្ទះ» ។

ខាងប្រពន្ធក៏បាននិយាយបន្ថែមទៀតថា គាត់បានចំណាយពេលអស់មួយព្រឹកធំដើម្បីរាប់លុយទាំងនោះ ហើយរកឃើញថា លុយសរុបទាំងអស់មានចំនួនដល់ទៅ ៥,០០០យ័ន (៧៣២ដុល្លារ) តែប៉ុណ្ណោះ។ ចំណែកខាងប្តីក៏បាននិយាយថា គាត់បានសន្សំលុយនេះអស់រយៈពេល ១៣ឆ្នាំមកហើយ ពោលគឺគាត់បានចាប់ផ្តើមលួចដាក់លុយចូលក្នុងថូផ្កាដ៏ធំនេះតាំងពីឆ្នាំ២០០៦ មកម្ល៉េះ បន្ទាប់ពីពួកគេបានទិញផ្ទះនេះ។

យ៉ាងណាមិញ ក្រោយពេលមានរឿងនេះកើតឡើងហើយ ខាងប្តីគឺមិនបាននិយាយអ្វីច្រើននោះទេ គាត់ក៏បានជួយសម្អាតប្រពន្ធ។ ចំណែកខាងប្រពន្ធវិញ គាត់ក៏មិនបានខឹងនឹងប្តីគាត់នោះដែរ ផ្ទុយទៅវិញ បែរជាអស់សំណើចចំពោះរឿងនេះទៅវិញ ព្រោះអស់រយៈពេលជាង ១៣ឆ្នាំមកហើយ គាត់សន្សំលុយបានតែប៉ុន្មានពាន់យ័នតែប៉ុណ្ណោះ។

ដូច្នេះ យើងពិតជារីករាយណាស់ ដែលយ៉ាងណោចណាស់ពួកគេមិនបានឈ្លោះប្រកែកគ្នាដល់ថ្នាក់វាយថូផ្កា ឬរបស់របរនៅក្នុងផ្ទះបន្ថែមទៀត ក្រែងលោឃើញលុយបន្ថែមទៀត៕
ទស្សនារូបភាព និងវីដេអូខាងក្រោម៖

Trending