Connect with us

ប្លែកៗ

ជីវិតអើយជីវិត!! ក្មេងប្រុស ១២ឆ្នាំម្នាក់ តស៊ូរៀនទាំងយប់ក្រោមពន្លឺភ្លើងតាមចិញ្ចើមផ្លូវ ដោយសារតែ… (មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការសោកសង្រែងរួមជាមួយនឹងការសរសើរបានកើតឡើងចំពោះក្មេងប្រុសម្នាក់ដែលមានអាយុ ១២ឆ្នាំ ចំពោះសកម្មភាពតស៊ូព្យាយាមនៅក្នុងការសិក្សារៀនសូត្ររបស់គេ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សុខចិត្តមកធ្វើកិច្ចការសាលាក្រោមពន្លឺភ្លើងតាមចិញ្ចើមផ្លូវ ព្រោះតែគ្រួសាររបស់ខ្លួនទីទាល់ក្រគ្មានភ្លើងអគ្គីសនីប្រើនឹងគេ។ក្មេងប្រុសដ៏កំសម្នាក់នេះ ត្រូវបានគេស្គាល់ឈ្មោះថា Victor Martin Angulo Cordoba រស់នៅក្នុងទីក្រុង Moche ប្រទេស ប៉េរូ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នេះបើយោងទៅតាមសារពត៌មានដ៏ល្បីរបស់ប្រទេសប៉េរូ បានឲ្យដឹងថា បុគ្គលិកនៅនាយកដ្ឋានប៉ូលិស Moche (Moche Police Department) មានការភ្ញាក់ផ្អើល កាលពីចុងខែមីនា កន្លងទៅនេះ
ខណៈពួកគេបានឆែកមើលកាម៉េរាសុវត្ថិភាព។ ដោយនៅក្នុងនោះ ពួកគេបានកត់សម្គាល់ឃើញ មានក្មេងប្រុសម្នាក់កំពុងតែអង្គុយនៅចិញ្ចើមផ្លូវដ៏គួរឲ្យសង្ស័យ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ុន្តែនៅពេលដែលក្រុមប៉ូលិសបានធ្វើការ ទាញពង្រីកវីដេអូពីកាម៉េរាសុវត្ថិភាព ពិនិត្យមើលឲ្យច្បាស់នោះ ទើបពួកគេដឹងថា តាមពិតទៅក្មេងប្រុសខាងលើ ដែលត្រូវបានគេស្គាល់ឈ្មោះ Victor Martin នេះ គឺកំពុងតែអង្គុយអានសៀវភៅ និងសរសេរមេរៀន ដោយយកពន្លឺភ្លើងតាមចិញ្ចើមផ្លូវ ជួយដល់ការសិក្សារបស់គេនៅពេលយប់តែប៉ុណ្ណោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយមកមន្រ្តីប៉ូលិសដែលបម្រើការនៅក្នុងតំបន់ ក៏បានយកវីដេអូឃ្លីបមួយនេះ ទៅបង្ហោះចែកចាយនៅលើបណ្តាញសង្គមហ្វេសប៊ុក ដោយទទួលបានការចាប់អារម្មណ៍ និងជ្រួតជ្រាបយ៉ាងខ្លាំង ដល់ក្រអៅបេះដូងមហាជនទូទៅ និងមហាជនជាច្រើនលាននាក់ទៀតលើពិភពលោកតែម្តង។ វីដេអូឃ្លីបដំបូងនេះ កើបបានអ្នកចុចចូលមើលរហូតដល់ទៅខ្ទង់ជាង ៥លានដងឯណោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទន្ទឹមនឹងនេះផងដែរ បន្ទាប់ពីមានរឿងរ៉ាវមួយនេះកើតឡើងរហូតដល់ផ្ទុះភាពល្បីល្បាញលើបណ្តាញសង្គម បណ្តាសារព័ត៌មានក្នុងស្រុកជាច្រើន ក៏បានព្យាយាមទាក់ទងក្មេងប្រុស Victor Martin ដើម្បីចង់ដឹងលម្អិតពីស្ថានភាពរបស់គេ ក៏ដូចជាមូលហេតុដែលរូបគេទៅធ្វើកិច្ចសាលានៅផ្លូវបែបនេះ ជាជាងនៅផ្ទះផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើតាមប្រភពបានឲ្យដឹងថា នេះក៏ដោយសារតែ ក្មេងប្រុសអាយុ១២ឆ្នាំនេះ ស្ថិតនៅក្នុងគ្រួសារក្រីក្រ ដែលពុំមានលទ្ធភាពនៅក្នុងការបង់ចំណាយទៅលើថ្លៃប្រើប្រាស់អគ្គិសនី ឬការដំឡើងភ្លើងប្រើប្រាស់នៅក្នុងផ្ទះនោះទេ។ ដូច្នេះហើយទើបបានជា Victor Martin ត្រូវបង្ខំចិត្តទៅរៀននៅក្រោមពន្លឺភ្លើង តាមចិញ្ចើមផ្លូវនៅពេលយប់បែបនេះ ដើម្បីបញ្ចប់កិច្ចការសាលារបស់គេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកស្រី Rosa Angulo Cordoba ជាម្តាយ បានថ្លែងប្រាប់អ្នកសារព័ត៌មានថា កូនប្រុសរបស់គាត់ធ្លាប់បានប្រាប់គាត់ថា ប្រសិនណាបើគេបន្តរៀនក្រោមពន្លឺភ្លើងទៀននៅផ្ទះ គេអាចនឹងវង្វេងជាមិនខានទេ ព្រោះតែត្រូវកាច់.កតាមភ្លើងទៀនរហូត។ ដូច្នេះហើយទើបគេ ចេញទៅធ្វើកិច្ចការសាលារបស់គេ នៅខាងក្រៅបែបនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកស្រីបន្តទៀតថា Victor ជាកូនប្រុសដ៏ឧស្សាហ៍ម្នាក់ នៅផ្ទះគេតែងតែជួយធ្វើការងារផ្ទះ និងឃ្វាលហ្វូងសត្វជារៀងរាល់ថ្ងៃ។ Victor រៀនថ្នាក់ទី៦ ហើយគេក៏ជាក្មេងដែលចូលចិត្តរៀនសូត្រច្រើន និងថែមទាំងទទួលបានពិន្ទុ ឬចំណាត់ថ្នាក់ល្អៗថែមទៀតផង។
គួរឲ្យដឹងផងដែរថា បន្ទាប់ពីរឿងរ៉ាវរបស់ Victor កាន់តែល្បីទៀតនោះ ចៅហ្វាយក្រុង Moche ក៏ថែមទាំងបានចុះទៅសួរសុខទុក្ខក្មេងប្រុសរូបនេះដល់ផ្ទះ និងបានសរសើរយ៉ាងខ្លាំងដល់រូបគេ ហើយថែមទាំងបានសន្យាថា និងផ្តល់អគ្គិសនីដល់ផ្ទះរបស់គេបានប្រើប្រាស់ ដូច្នេះគេនឹងលែងលំបាកចេញទៅរៀននៅក្រៅរាល់យប់ដូចមុនទៀតនោះឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្មេងប្រុសរូបនេះបាននិយាយថា «ខ្ញុំសង្ឃឹមថា ពួកគាត់នឹងជួយខ្ញុំ ដូច្នេះខ្ញុំនឹងមានភ្លើងនៅផ្ទះ ហើយមិនចាំបាច់ចេញទៅធ្វើកិច្ចការសាលានៅក្រៅផ្ទះទៀតនោះទេ។ ខ្ញុំពិតជាចង់ជួយគ្រួសារខ្ញុំណាស់ ចង់ឲ្យពួកគាត់បានល្អជាងនេះ។ ខ្ញុំចង់ក្លាយជាមន្រ្តីប៉ូលិស និងចង់លុបបំបាត់អំពើពុករលួយ» ៕

Trending