Connect with us

ប្លែកៗ

កុំទុកចិត្តពេក! ក្មេងស្រីម្នាក់ចិញ្ចឹមពស់ថ្លាន់យក្សដល់ទៅ ៦ក្បាល ហើយប្រលែងលេងជាមួយវាគ្រប់ពេល ថ្ងៃមួយដល់ពេលវាឃ្លានខ្លាំង ក៏ស្រាប់តែ..(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឥណ្ឌូណេស៊ី៖ ក្មេងស្រីជនជាតិឥណ្ឌូណេស៊ីម្នាក់ ឈ្មោះ Chalwa Ismah kamal អាយុ១៤ឆ្នាំ រស់នៅទីក្រុង Purworejo នៃកោះជ្វាកណ្ដាល កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្ដាញសង្គម តាមរយៈឃ្លីបវីដេអូដែលបង្ហាញពីពស់ថ្លាន់ធំៗចំនួន៦ក្បាល ដែលនាងបានចិញ្ចឹមតាំងពីក្មេង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាការពិតណាស់ មនុស្សភាគច្រើនប្រាកដជាមានអារម្មណ៍តក់ស្លុត ភ័យខ្លាចនិងពុំសូវហ៊ាននៅជិតពស់ថ្លាន់ប៉ុន្មានទេ ជាពិសេសបើសិនវាមានទំហំកាន់តែធំ ព្រោះមើលទៅវាអាចនឹងលេបមនុស្សពេញវ័យបានយ៉ាងងាយស្រួល។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ុន្ដែ ក្មេងស្រី Chalwa បានធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលជាខ្លាំង ព្រោះនាងបានរស់ក្នុងផ្ទះរួមគ្នាជាមួយពស់ថ្លាន់៦ក្បាល ដោយមិនខ្លាចញញើត និងព្រួយបារម្ភចំពោះសុវត្ថិភាពរបស់ខ្លួនឡើយ។ជាក់ស្ដែង រូបថតនិងឃ្លីបវីដេអូបានបង្ហាញឲ្យឃើញថា ក្មេងស្រីឥណ្ឌូណេស៊ីរូបនេះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កំពុងតែងូតទឹក និងឱបក្រសោបជាមួយសត្វពស់យ៉ាងស្និទ្ធស្នាលបំផុត ហើយបច្ចុប្បន្ន វីដេអូរបស់នាងកំពុងតែផ្ទុះខ្លាំងនៅលើបណ្ដាញសង្គម ជាពិសេស Tik Tok និង Instagram តែម្ដង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទន្ទឹមនឹងនេះដែរ Chalwa បានប្រាប់គេហទំព័រឥណ្ឌូណេស៊ីមួយថា នាងបានមើលថែពួកវា តាំងពីខ្លួនមានអាយុ៤ឆ្នាំមកម៉្លេះ ហើយមិនមានអារម្មណ៍ភ័យខ្លាចអ្វីទាំងអស់ ពេលដែលនាងនៅក្បែរពួកវា។ ហើយទោះបីវីដេអូ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដែលនាងបង្ហោះនោះ មានអ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើន បង្ហាញការព្រួយបារម្ភចំពោះសុវត្ថិភាពរបស់នាងក៏ដោយ តែនាងបានពន្យល់ពួកគេវិញថា ពស់ថ្លាន់ទាំងនោះមិនមានពិសទេ ហើយជាទូទៅពស់ថ្លាន់គឺជាជនរងគ្រោះ ព្រោះមនុស្សភាគច្រើនតែងតែគិតអវិជ្ជមានមកលើពួកវា៕ សូមទស្សនាវីដេអូដូចខាងក្រោមនេះ៖

Trending