Connect with us

កម្សាន្ត

ស៊ែរមួយទៅ!! ផ្អើលអីតែរបស់គេ យើងក៏មានព្រះពុទ្ធរូបប្រក់នាគដែលល្អឥតខ្ចោះ មានកម្ពស់ ១៥ម៉ែត្រ កំពុងលាក់ខ្លួននៅខេត្ត…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហ្វេសបុក៖ ព្រះពុទ្ធបដិមាប្រក់នាគ កម្ពស់ ១៥ ម៉ែត្រ ស្ថិតនៅក្នុងវត្តសត្ថាធម្មវិហារ ហៅវត្តភ្នំពោន ខេត្តកែប កំពុងទទួល បានការចាប់អារម្មណ៍ជាខ្លាំងពីបណ្តាបងប្អូនប្រជាពលរដ្ឋខ្មែរ ដោយសារភាពស្រស់ស្អាតនៃ ព្រះពុទ្ធបដិមាអង្គនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើយោងតាមគណនីហ្វេសប៊ុកឈ្មោះ Samnang Dyna បានសរសេររៀបរាប់ថា “ខេត្តកែប បដិមាព្រះពុទ្ធរូប ប្រក់នាគកម្ពស់១៥ម ស្ថិតក្នុងវត្តសត្ថាធម្មវិហារ ហៅ(វត្តភ្នំពោន) សាងសង់បាន ១០០% ហើយ សូមអនុ មោទនា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមឧទ្ទិសថ្វាយដល់ព្រះពុទ្ធសាសនា និងជូនដល់កម្ពុជាសូមឱ្យកម្ពុជាសម្បូរដោយ ព្រះពុទ្ធបដិមាធំៗគ្រប់ខេត្តក្រុង ទូទាំងប្រទេសកម្ពុជា”។ក្រោយពីការបង្ហោះរូបភាពប៉ុន្មានសន្លឹកពីព្រះពុទ្ធបដិមាប្រក់នាគខាងលើ គេឃើញមានការចាប់អារម្មណ៍ និង បន្តចែករំលែកតៗគ្នាជាច្រើននៅក្នុងបណ្ដាញទំនាក់ទំនងសង្គម ជាមួយការសរសើរពីទឹកដៃ និងភាពស្រស់ ស្អាតល្អនៃរូបព្រះពុទ្ធបដិមាមួយអង្គនេះយ៉ាងខ្លាំង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្របគ្នានោះគេរំពឹងដែរថា ព្រះពុទ្ធបដិមានេះ ជាចំណែកមួយក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យទៅទស្សនានៅខេត្តកែប។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្ជាប់ជាមួយនឹងរូបព្រះពុទ្ធបដិមាទ្រង់គង់ភ្នែនសមាធិលើរង្វេលនាគរាជនេះដែរ ក៏មានប្រវត្តិដំណាលមួយថា៖ “ក្រោយពេលបានត្រាស់ដឹងរួចហើយ ព្រះពុទ្ធបានបន្តធ្វើសមាធិនៅជិតស្រះទឹកមួយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅក្នុងសប្ដាហ៍ទី ៦ មានភ្លៀងព្យុះយ៉ាងខ្លាំងដែលអាចរំខានដល់ការភាវនារបស់ព្រះអង្គ។ នៅពេលនោះមានស្ដេចនាគឈ្មោះ មុចលិន្ទដែលរស់នៅក្នុងស្រះនោះ បានចេញមកជួយព្រះអង្គ”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

“ស្ដេចនាគវារឡើងពីទឹកលូនមកដល់ព្រះអង្គ បានឆ្វាយខ្លួនជារង្វេលដើម្បីឲ្យព្រះអង្គគង់ពីលើហើយ បើកពពារ ប្រក់កុំឲ្យព្រះអង្គទទឹក ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឯព្រះពុទ្ធវិញយកព្រះហស្តដាក់លើគ្នាក្នុងស្ថានភាពសម្រាក និងព្រះភក្ត្រ ញញឹម បន្តិចបង្ហាញនូវចិត្តស្ងប់ ប្រាកដដោយមេត្តាធម៌។ អ្វីដែលអស្ចារ្យគឺ ព្រះនេត្រទាំងពីរ បើកតែពុំសម្លឹងមក យើង ទេ ផ្ទុយទៅវិញព្រះនេត្រទាំងពីរបានបង្ហាញពី ការប្រមូលអារម្មណ៍ក្នុងចិត្ត ព្រោះព្រះពុទ្ធកំពុងធ្វើសមាធិ។ ព្រះពុទ្ធបញ្ចប់សមាធិនៅថ្ងៃទី ៤៩ បន្ទាប់មកព្រះអង្គយាងទៅសម្ដែងធម៌ប្រោសសត្វលោកគ្រប់ទិសទី”៕

Trending