Connect with us

ប្លែកៗ

ក្ដុកក្ដួលណាស់!! យុវជនម្នាក់ សុំចេញពីមន្ទីពេទ្យទាំងឈឺធ្ងន់ ដើម្បីបានមកកាន់ដៃសង្សារបស់ខ្លួនជាលើកចុងក្រោយ ព្រោះតែ…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បរទេស៖ បុរសម្នាក់បានធ្វើឲ្យអ្នកប្រើប្រាស់បណ្ដាញសង្គមក្ដុកក្ដួល និងអាណិតឥតឧបមា បន្ទាប់ពីដឹងថា លោកបានសុំគ្រូពេទ្យចេញពីមន្ទីរពេទ្យយ៉ាងតក់ក្រហល់ទាំងខ្លួនរបួសធ្ងន់ធ្ងរដេកលើគ្រែ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដើម្បីបានមើលមុខមិត្តស្រីផ្ទាល់ភ្នែកជាលើកចុងក្រោយ មុននាងត្រូវលាគ្រប់គ្នាជារៀងរហូតគ្មានថ្ងៃត្រលប់។កាលពីពេលថ្មីៗកន្លងទៅនេះ មន្ត្រីប៉ូលីសនៃស្ថានីយ៍ប៉ូលីសស្រុកថាមួង ខេត្តកានចនបុរី ប្រទេសថៃ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បានទទួលដំណឹងអំពីហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ ដោយកន្លែងកើតហេតុនៅផ្លូវកែងមុខវត្តលោហះរ៉ាតបាំរុង ស្រុកថាមួង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្នាក់ងារមូលនិធិឃុនរតនវុត បានទៅពិនិត្យកន្លែងកើតហេតុ ហើយប្រទះឃើញជនរងគ្រោះរងរបួសធ្ងន់ចំនួន ៣នាក់ គឺក្មេងស្រីអាយុ ៣ ឆ្នាំ(ពុំស្គាល់អត្តសញ្ញាណ) ស្ត្រីម្នាក់ឈ្មោះ ផាន់ភ័ត ភូមិភ័កឌី អាយុ ២១ឆ្នាំ និងបុរសម្នាក់ឈ្មោះផាន់ថកាន វង្សឆៃផេង អាយុ ២១ឆ្នាំ ដោយក្មេងស្រីអាយុ ៣ឆ្នាំ និងស្ត្រីរងគ្រោះ ជីពចរលែងដំណើរការ។ ភ្នាក់ងារជួយសង្គ្រោះបានសង្គ្រោះបឋម CPA រហូតមានជីពចរឡើងវិញ ហើយប្រញាប់បញ្ចូនទៅកាន់មន្ទីរពេទ្យ បន្តែជាអកុសល នាងផាន់ភ័ត ស្លាប់បាត់បង់ជីវិត ខណៈពេលកំពុងនាំទៅកាន់មន្ទីពេទ្យ ឯក្មេងស្រីអាយុ ៣ឆ្នាំ រងរបួសធ្ងន់ធ្ងរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រៅពីនោះទៀតនៅកន្លែងកើតហេតុ គេប្រទះឃើញរថយន្តម៉ាកតូយ៉ូតាពណ៌ខ្មៅស្លាកលេខ 902 ក្នុងស្ថានភាពខាងមុខមានស្លាកស្នាមបុកយ៉ាងខ្លាំង ដោយរបើកទ្វារទាំងបួននៅខាងឆ្វេង ប៉ុន្តែមិនឃើញអ្នកបើកបរ ឬអ្នកដំណើរទេ។ នៅជិតគ្នានោះដែរ គេឃើញម៉ូតូ Honda Wave ស្លាកលេខ 864 ដែលជាកម្មសិទ្ធិរបស់អ្នកស្លាប់ ដែលត្រូវបានបុក និងដួលនៅទីនោះ។ លើសពីនេះទៀត ហាងនៅក្បែរនោះត្រូវបានបុកដោយរថយន្តដដែល ខ្ទេចខ្ទីគ្មានសល់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈការសាកសួរសាក្សីឃើញហេតុការណ៍នេះ បានឲ្យដឹងថា មុនពេលកើតហេតុ គាត់បានឃើញរថយន្តមួយគ្រឿងបើកបរចេញពីភោជនីយដ្ឋានមួយ មានល្បឿនលឿន នៅពេលទៅដល់ចំណុចកើតហេតុ ត្រង់ផ្លូវកោង រថយន្តមួយគ្រឿងនេះ មិនបានបន្ថយល្បឿនទេហើយបានជ្រុលទៅបុកម៉ូតូពេញទំហឹង និងហាងមួយកន្លែងទាំងកម្រោលលាន់ឮដូចរន្ទះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខណៈពេលដែលអ្នកបើកបរ និងអ្នកដំណើរនៅខាងក្នុងរថយន្តមានប្រហែល ៣ ទៅ ៤ នាក់ បន្ទាប់ពីកើតឧបទ្ទេវហេតុរួច តៃកុងឡាន​ បានប្រញាប់ចុះពីឡានហើយរត់គេចខ្លួនចូលទៅក្នុងផ្លូវលំបាត់ ដោយបន្សល់នូវអ្នករងរបួសធ្ងន់ចំនួនបីនាក់។ ទាំងអស់នេះដែរ ភ្នាក់ងារប៉ូលីស បានធ្វើការស៊ើបអង្កេតរកតៃកុងឡាន ដើម្បីដោះស្រាយតាមផ្លូវច្បាប់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្វីដែលធ្វើឲ្យគេរំជួលចិត្តស្រក់ទឹកភ្នែកនោះ គឺមិត្តប្រុសទទូចសុំគ្រូពេទ្យចេញពីមន្ទីរពេទ្យទាំងអាការៈខ្លួនធ្ងន់ធ្ងរ ដើម្បីបានជួបមិត្តស្រីជាលើកចុងក្រោយមុនយកនាងទៅបូជា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាចុងក្រោយ សូមយកចិត្តទុកដាក់ចំពោះមនុស្សជាទីស្រលាញ់របស់អ្នកឲ្យល្អ ពេលនៅជាមួយគ្នាឃើញមុខគ្នា ព្រោះយើងមិនអាចដឹងបានទេថា សុភមង្គលទាំងនេះ អាចនឹងរលាយបាត់នៅពេលណាមួយនោះទេ។

គូស្វាមីភរិយាផ្សេងទៀតចេះស្រលាញ់គ្នា និងថែរក្សា មិនថាមានឬក្រ សេចក្ដីស្រឡាញ់គឺស្រស់ស្អាត បើយើងចេះស្រឡាញ់ និងយល់ចិត្តគ្នា។ សូមឲ្យជនរងគ្រោះបានទៅកាន់ សុគតិភព សូមថ្កោលទោសដល់អ្នកដែលបុកហើយរត់គេចខ្លួន៕

Trending