Connect with us

ប្លែកៗ

ខ្លោចចិត្តណាស់! អ៊ុំប្រុសម្នាក់ ប្រកាសលក់កែវភ្នែកតាមហ្វេសប៊ុក ព្រោះតែកូវីដ បាត់បង់ការងារធ្វើហើយថែមទាំង..(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បរទេស៖ បុរសជនជាតិថៃម្នាក់ ខ្វះខាតលុយខ្លាំងពេក ក្នុងអំឡុងពេលនៃការរីរាលដាលជំងឺកូវីដ បានព្យាយាមលក់កែវភ្នែកមួយចំហៀង នៅលើបណ្ដាញសង្គមហ្វេសប៊ុក បង្កឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង។

លោក Taweep Mee Phan អាយុ ៥៧ ឆ្នាំមកពី សង្កាត់ Chalong ប្រទេសថៃ បានបង្ហោះនៅលើគណនីហ្វេសប៊ុករបស់គាត់កាលពីថ្ងៃសុក្រសប្តាហ៍មុនថា គាត់សុខចិត្តលក់កែវភ្នែកខាងឆ្វេងរបស់គាត់ ដើម្បីយកប្រាក់ផ្គត់ផ្គង់គ្រួសារ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក Taweep ធ្លាប់ជាអ្នកបើករថយន្តក្រុងឲ្យក្រុមហ៊ុនទេសចរណ៍ចិនអស់រយៈពេល ១៥ ឆ្នាំ ក្រោយមកគាត់បាត់បង់ការងារកាលពីខែកុម្ភៈ ឆ្នាំ២០២០ កន្លងទៅ នៅពេលដែលចំនួនអ្នកទេសចរ ទៅលេងនៅលើកោះភូកេត បានថយចុះយ៉ាងគំហុក ព្រោះជំងឺកូវីដ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយអស់សង្ឃឹមខ្លាំង គាត់បានបង្ហោះលើបណ្ដាញសង្គម លក់កែវភ្នែកមួយចំហៀង ដោយលោក Taweep បានសរសេរថា៖ «ក្រោយពីការផ្ទុះជំងឺកូវីដ មិនមានភ្ញៀវទេសចរទេ ហើយខ្ញុំត្រូវឈប់បើកបរ ដែលមានន័យថា ខ្ញុំបានបាត់បង់ប្រាក់ចំណូល ក្នុងការផ្គត់ផ្គង់គ្រួសារខ្ញុំ។ ឥឡូវនេះតើខ្ញុំត្រូវធ្វើការងារពេញម៉ោងអ្វី ដើម្បីរកប្រាក់ចំណូលមកជួយគ្រួសារខ្ញុំ?»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកបានបន្ថែមថា៖ «ខ្ញុំសុខចិត្តធ្វើអ្វីៗគ្រប់បែបយ៉ាង ដើម្បីគ្រួសារ ប្រសិនបើនរណាម្នាក់ ត្រូវការភ្នែក ខ្ញុំត្រៀមខ្លួនលក់មួយចំហៀង។ ខ្ញុំដឹងថាវាខុសច្បាប់ ប៉ុន្តែខ្ញុំត្រូវលុយ ដើម្បីមើលថែចៅៗ និងឱ្យពួកគេអាចទៅរៀនបាន និងមើលថែខ្លួនឯង ក្នុងអំឡុងពេលជីវិតចុងក្រោយ នៅស្រុកកំណើត»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់ពីបានឃើញការបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុកបែបនេះ អាជ្ញាធរក៏បានចុះទៅសួរសុខទុកផងដែរ។ អាជ្ញាធរបានឲ្យដឹងថា៖ «លោក Taweep បានបង្ហោះនៅលើបណ្តាញសង្គម បង្ហាញពីក្ដីអស់សង្ឃឹម បន្ទាប់ពីមិនអាចផ្តល់ប្រាក់ចំណូល និងផ្គត់ផ្គង់គ្រួសារគាត់បាន»។ អាជ្ញាធរបានបញ្ជាក់បន្ថែមថា៖ «មានការធានាចំពោះគាត់ថា គាត់មិនចាំបាច់លក់កែវភ្នែក ម្ខាងនោះទេ ហើយយើងនឹងជួយ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដំបូងឡើយអាជ្ញាធរបានផ្តល់អង្ករ ដើម្បីជួយបន្ទុកគ្រួសារ ហើយក្រោយមកអាជ្ញាធរបានអះអាងថា នឹងឱ្យលោកធ្វើការនៅក្រុមហ៊ុនឯកជនមួយ។ ក្រោយទទួលបានជំនួយលោក Taweep បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអាជ្ញាធរ ដែលបានយកចិត្តទុកដាក់ជួយលោក ក្នុងគ្រាដ៏លំបាកបំផុតនេះ៕

Trending