Connect with us

ព័ត៌មាន

សង្វេគណាស់! ឃ្លាតពីស្រុកមកប្រឡង ពេលនេះ Miss Grand មីយ៉ាន់ម៉ា នៅសល់លុយជាប់ខ្លួនត្រឹមតែ… (មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅក្នុងខណៈនេះដែរប្រទេសមីយ៉ាន់ម៉ា កំពុងតែមានជួបវិបិត្តគឺបាតុកម្មយ៉ាងក្ដៅគគុកដែលកំពុងនឹងកើតឡើង បាតុកម្មមួយនេះគឺផ្ទុះឡើងចាប់តាំងពីមានរដ្ឋប្រហារយោធាមកម៉្លេះ ដោយក្នុងនោះ មានប្រជាជនមីយ៉ាន់ម៉ាច្រើននាក់ណាស់ដែលត្រូវបានកងទ័ពយោធាផ្ដា-ច់ការសម្លា-ប់ ដោយមិនញញើ-តដៃ សូម្បីតែក្មេងក៏ពួកវាមិនលើកលែងនោះដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទន្ទឹមនឹងនេះផងដែរ ដោយក្រឡែកទៅមើល Miss Grand Myanmar ឯណោះវិញ បន្ទាប់ពីការប្រកួតចប់ក៏នាងមិនទាន់អាចវិលត្រលប់ទៅកាន់ប្រទេសរបស់ខ្លួនបាននៅឡើយ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយហេតុថាក្នុងរាត្រីគ្រងមកុដនាយប់ ថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២១ កន្លងទៅ នាងបានបង្ហាញភាពអង់អាចទោះខ្លួនជាស្រីដោយនាងបានថ្លែងពី ស្ថានភាពនយោបាយរបស់ក្រុមកងទ័ពយោធាដែលបានសម្លា-ប់ប្រជាជនស្លូតត្រង់ ខណៈពួកគេទៅតវ៉ាទាមទាររកលទ្ធិប្រជាធិបតេយ្យដើម្បីជាតិ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ព្រោះតែការបារម្ភពីសុខទុក្ខរបស់ Miss Grand Myanmar គឺនាង Han lay ក្នុងនោះគេក៏ឃើញថា ក្រុមហ៊ុន Miss Grand International បានអនុញ្ញាតឱ្យបវរកញ្ញារូបនេះនៅបន្តក្នុងប្រទេសថៃមួយរយៈសិន ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួនរបស់នាង ព្រោះថាបើនាងវិលត្រលប់ទៅប្រទេសមីយ៉ាន់ម៉ាវិញ នាងអាចនឹងប្រឈមការចាប់ខ្លួន ឬ សម្លា-ប់ពីក្រុមយោធាបាន ដោយហេតុថានាងបាននិយាយពីនយោបាយប្រទេសនាងដើម្បីអង្វសុំជំនួយឲ្យបរទេស ឬអន្ដរជាតិងាកមកមើលប្រទេសមីយ៉ាន់ម៉ា។

នៅក្នុងពេលតែមួយនេះដែរ បន្ទាប់ពីអនុញ្ញាតឱ្យនាង Han lay នៅបន្ត ស្របនឹងពេលនោះ គេក៏ឃើញអ្នកគ្រប់គ្រងកម្មវីធី Miss Grand International លោក Nawat Itsaragrisit បានចេញមកនិយាយលើកទឹកចិត្ត និង ស្នើសុំមហាជននាង ដោយហេតុថា កាលពី Talk Show ល្ងាចថ្ងៃទី ២៩ ខែ មីនា ឆ្នាំ ២០២១ នាងបានរៀបរាប់ទាំងអារម្មណ៍ក្ដុ-កក្-ដួលដោយនាងនឹងស្នាក់នៅប្រទេសថៃរយៈពេល ២ ខែដើម្បីឱ្យប្រាកដថាអ្វីៗទាំងអស់គឺមានសុវត្ថិភាពសម្រាប់នាងមុនពេលហោះហើរត្រលប់ទៅមាតុភូមិវិញ ។

លោក Nawat នឹងថែរក្សានាង និង ផ្តល់អ្វីៗគ្រប់យ៉ាងចំពោះនាង រាប់ចាប់ពីម្ហូបអាហារ កន្លែងស្នាក់នៅ និង របស់របរចាំបាច់សម្រាប់នាង ។ ក្នុងនោះគេក៏ឃើញ ប្រជាជនថៃជាច្រើនជួយបរិច្ចាគប្រាក់ ព្រោះនាងនៅសល់ត្រឹមតែ ៦ ពាន់ បាតដែលស្មើប្រមាណជាជិត ២០០ ដុល្លារប៉ុណ្ណោះ ។មិនត្រឹមតែប៉ុណ្ណោះ លោក Nawat Itsaragrisit ក៏បានជួយនាងឱ្យលក់ផលិតផលរបស់លោកដើម្បីជាកម្រៃសម្រាប់ផ្គត់ផ្គង់ក្នុងការរស់ណោរបស់នាង និង ជួលអ្នកបម្រើម្នាក់សម្រាប់មើលថែ ទៅណាមកណាមានឡានសម្រាប់ជូន ដោយលោក Nawat Itsaragrisit  និងធានាបានថា​នាងនឹងទទួលបានការមើលថែយ៉ាងល្អពីក្រុមហ៊ុន ​Miss Grand  International ៕ សូមទស្សនាវីដេអូដូចខាងក្រោមនេះ៖

Trending