Connect with us

កម្សាន្ត

ក្ដៅៗ! Miss Grand មីយ៉ាន់ម៉ា រៀបរាប់ទាំងក្តុកក្តួលពីស្ថានភាពក្នុងប្រទេស និងក្រុមគ្រួសាររបស់ខ្លួន ថាកំពុងតែ… (មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពី Miss Grand Myanmar បានថ្លែងសុន្ទរកថា នៅលើឆាកនៃការប្រកួត Miss Grand International ឆ្នាំ ២០២០ ដើម្បីសុំជំនួយពីបណ្តាប្រទេសនានា ឲ្យជួយទាមទារលទ្ធិប្រជាធិបតេយ្យដល់ប្រទេសមីយ៉ាន់ម៉ា និងសង្ឃឹមថាប្រទេសរបស់ខ្លួន នឹងទទួលបានសន្តិភាពជាថ្មីម្ដងទៀត។ សន្ទរកថានាពេលនោះធ្វើឲ្យមហាជនជាច្រើន ជាពិសេសអ្នករៀបចំកម្មវិធីប្រកួតផ្ទាល់មានការព្រួយបារម្ភពីសុវត្ថិភាពរបស់នាងយ៉ាងខ្លាំង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២១នេះ លោក Nawat Issara Kraisin ដែលជាប្រធាន និងជាស្ថាបនិកនៃឆាកប្រកួត Miss Grand ព្រមទាំង កញ្ញា Han Lay ដែលជា Miss Grand Myanmar បានលេចឡើងនៅក្នុងសន្និសីទកាសែតជាផ្លូវការមួយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក Nawat បានមានប្រសាសន៍នៅក្នុងសន្និសិទ្ធមួយនោះថា បច្ចុប្បន្ននេះ កញ្ញា Han Lay កំពុងស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមការងារ Miss Grand International ១០០% ដោយមានរយៈពេល ៣ ខែយ៉ាងតិច ហើយក្រុមការងារនឹងបន្តថែរក្សានាងឱ្យបានយូរបំផុតតាមដែលអាចធ្វើទៅបានក្នុងខណះពេលដែលគួរឲ្យបារម្ភយ៉ាងខ្លាំងមួយនេះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយហេតុថា ចំពោះខ្លឹមសារដែល Han បាននិយាយនៅលើឆាកនោះ បើប្រៀបធៀបនឹងច្បាប់ ដែលទើបនឹងបង្កើតថ្មីនៃបដិវត្តនៅមីយ៉ាន់ម៉ា វាត្រូវបានចាត់ថាជាអំពើ “ខុស ច្បាប់”។ ដូច្នេះហើយ រឿងដំបូងដែលក្រុមការងាររបស់យើងចាំបាច់ត្រូវតែធ្វើ នោះគឺនឹងនៅថែរក្សា Han Lay ឲ្យបានល្អបំផុត ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកបានបន្ថែមទៀតថា ទាក់ទិននឹងទិដ្ឋាការឬ វិសារ របស់ Han បច្ចុប្បន្នខាងក្រុមការងារ Miss Grand កំពុងទាក់ទងទៅការិយាល័យអន្តោប្រវេសន៍ ដើម្បីស្នើរសុំទិដ្ឋាការការងារសម្រាប់ Han ឲ្យនាងអាចធ្វើការបាន ប៉ុន្តែប្រសិនបើក្រុមយើងមិនអាចស្នើសុំទិដ្ឋានេះបានទេ ពួកយើងនឹងដាក់ពាក្យសុំទិដ្ឋាការទេសចរណ៍ជំនួសវិញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ព្រោះក្នុងករណីនេះ Han ត្រូវបានគេចាត់ទុកថា ជាករណីទាសភាពហើយ ដូច្នេះនាងមិនអាចវិលចូលប្រទេសវិញបានទេ។ ដោយសារតែអាកាសយានដ្ឋានមីយ៉ាន់ម៉ាត្រូវបានបិទខ្ទប់នាង ១០០% រីឯការដែលត្រូវស្នើសុំសិទ្ធិជ្រកកោន ប្រសិនបើ Han ចង់បានបែបនេះពួកយើងនឹងរៀបចំឲ្យតាមសំណូមពរ។ស្របនឹងគ្នានេះដែរ ក៏មានប្រទេសមួយចំនួន កំពុង​ទាក់ទងមកដែល ថាពួកគេត្រៀមខ្លួននឹងផ្តល់ជំនួយគ្រប់យ៉ាងដល់ Han តែនាងមិនអាចនិយាយអ្វីបានទេ ហេតុនាងនៅមិនទាន់ប្រាកដចិត្តទេ បែបនេះហើយនាងសុំពេលខ្លះៗដើម្បីពិចារណាសិន ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំពោះសុវត្ថិភាព ក្នុងអំឡុងពេលស្នាក់នៅប្រទេសថៃ លោក Nawat បាននិយាយថា យើងធានាថា នឹងមិនមានអ្វីគួរឲ្យព្រួយបារម្ភទេ ព្រោះពេលនេះមានក្រុមការងារនៅជួយជ្រោមជ្រែងថែរក្សា Han គ្រប់ពេល ប៉ុន្តែប្រសិនបើស្ថានភាពកាន់តែអូសបន្លាយយូរ លោកក៏មិនអាចប្រាកដចិត្តបានដែរ។
ដោយឡែកខាងកញ្ញា Han Lay បាននិយាយថា បន្ទាប់ពីការថ្លែងសុន្ទរកនេះទៅ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បានធ្វើឱ្យសហគមន៍បរទេស យល់កាន់តែច្បាស់អំពីស្ថានភាពនៅក្នុងប្រទេសរបស់នាង ក៏ដូចជាព្យាយាមផ្តល់ការគាំទ្របន្ថែម។ ចំពោះសារដែលនាងបានថ្លែងនៅយប់នោះ វាបានធ្វើឱ្យប្រជាជនក្នុងលោកនេះយល់ច្បាស់ពីភាពខុសគ្នានៃសង្គមរបស់នាងពីមុន និងសង្គមក្រោយបដិវត្តន៍ ។ ទង្វើនៅយប់នោះគ្មានមតិប្រជាជនមីយ៉ាន់ម៉ាណាម្នាក់ បង្ហាញពីភាពមិនឯកភាពនោះទេ ថែមទាំងពួកគេ គាំទ្រនាងកាន់តែខ្លាំង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកនាង Han Lay បានរៀបរាប់ពីហេតុផល ដែលនាងសម្រេចចូលរួមក្នុងការតស៊ូដើម្បីលទ្ធិប្រជាធិបតេយ្យ ដោយវាបានចាប់ផ្តើមចេញពីការអំពាវនាវឱ្យមានការដោះលែង លោកស្រីអ៊ុងសានស៊ូជី តែក្រោយមកស្ថានភាពកាន់តែធ្ងន់ធ្ងរទៅៗ វាក៏ប្រែទៅជាការទាមទារលទ្ធិប្រជាធិបតេយ្យទៅវិញ។ ក្នុងនោះ Han ក៏បានទៅចូលរួមសកម្មភាពតវ៉ាជារៀងរាល់ថ្ងៃផងដែរ ដោយនាងដើរជាក្បួនតាមដងផ្លូវរយៈពេល ២ សប្តាហ៍ មុនពេលនាងសំរាកដើម្បីត្រៀមខ្លួនមកប្រកួតលើឆាកអន្តរជាតិ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំពោះស្ថានការណ៍នៅមីយ៉ាន់ម៉ានាពេលនេះ ព័ត៌មានគ្រប់យ៉ាងត្រូវបានបិទទាំងអស់ ក្នុងនោះដែរ មានតែប៉ុស្តិ៍ទូរទស្សន៍ ២ ប៉ុណ្ណោះ ដែលនៅតែអាចចាក់ផ្សាយបាន ដោយសារតែវាជាស្ថានីយ៍របស់យោធា។ ប៉ុស្តិ៍ទាំងនេះបង្ហាញតែរូបភាពល្អៗ ក៏ដូចជាបង្ហាញតែពីរឿងប្រជាជនភូមាទាំងអស់មានសុភមង្គល ដោយពួកញេមិនបានផ្តល់ជាព័ត៌មានពិតអំពីការដួលរលំរបបលទ្ធិប្រជាធិបតេយ្យឡើយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចុងក្រោយប្រទេសភូមា ក៏ដាក់ចេញនូវបំរាមគោចររយៈពេលដល់ទៅ ២៤ ម៉ោងថែមទៀត ដែលកាលពីមុនវាមានត្រឹមបំរាមចាប់ពីម៉ោង ៥ ល្ងាចដល់ម៉ោង ៦ ព្រឹកតែប៉ុណ្ណោះ។ រីឯក្តីបារម្ភអំពីសុវត្ថិភាពចំពោះគ្រួសារវិញ Han បានលើកឡើងថា នាងបានទាក់ទងសួរសុខទុក្ខក្រុមគ្រួសារកាលពីម្សិលមិញបន្ថែមទៀតរួចរាល់ហើយ បច្ចុប្បន្នក្រុមគ្រួសាររបស់នាងមានសុវត្ថិភាពល្អធម្មតា ព្រោះពួកគេនៅតែក្នុងផ្ទះប៉ុណ្ណោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាចុងក្រោយ Han បាននិយាយទាំងទឹកភ្នែកថា នាងនឹងបន្តប្រកាន់គោលជំហរទាមទារប្រជាធិបតេយ្យ និងឈរនៅខាងជនរួមជាតិមីយ៉ាន់ម៉ាទាំងមូល ព្រមទាំងសូមស្នើរសុំឲ្យសហគមន៍ពិភពលោកជួយដល់ប្រជាតិ ឬប្រជាជនមីយ៉ាន់ម៉ាផង ។ នាងបានបន្តថា យើងត្រូវការជំនួយពីប្រទេសទាំងឡាយខ្លាំងណាស់ សូមធ្វើឲ្យបានឆាប់រហ័សបំផុត ប៉ុន្តែអ្នកបានប្រាប់យើងថា ត្រូវរង់ចាំសិន ពីព្រោះវាកំពុងតែដំណើរការតាមលំដាប់លំដោយ។ ប៉ុន្តែក្នុងអំឡុងពេលរង់ចាំនេះ ការបាត់បង់សាច់ញាតិរបស់ពួកយើងនៅតែមាន ថែមទាំងកាន់តែច្រើនឡើងទៀតផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដូច្នេះនាងចង់សុំផ្ញើសម្លេងជនរួមជាតិមីយ៉ាន់ម៉ាទាំងមូលទៅកាន់អង្គការសហប្រជាជាតិថា ពួកយើងមានការលះបង់ច្រើនណាស់ហើយនាពេលនេះ តើមានអ្វីសំខាន់ជាងជីវិតពួកយើងទៀត? សូមមេត្តាចាត់វិធានការឱ្យបានឆាប់បំផុត តាមដែលអាចធ្វើទៅបាន ដើម្បីពួកយើងអាចញញឹមជាថ្មីលើទឹកដីដ៏បវររបស់ពួកយើង។ យើងសូមទទូច និងអង្វរអស់ពីបេះដូង សូមអាណិតពួកយើងផង ៕
សូមទស្សនាវីដេអូខាងក្រោម

Trending