Connect with us

កម្សាន្ត

អុញនោះ!! មានរឿងអីចេះ ឃើញស្វីតៗមិញសោះ កាកា បែរជាប្រកាសក្តែងៗ ថាចង់ចែកផ្លូវគ្នាពីប្តី ព្រោះតែ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជឿជាក់ថាប្រិយមិត្តពិតជាស្គាល់អ្នកនាង កាកា ហើយ មួយរយៈក្រោយនេះ តារាហ្វេសប៊ុក Kaka KH តែងបង្ហោះអារម្មណ៍សោកសៅដោយសារមានភាពរកាំរកូសក្នុងគ្រួសាច្រើន រហូតមកដល់ថ្ងៃដំបូងក្នុងខែមេសានេះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកនាង Kaka KH ក៏សម្រេចចិត្តបង្ហោះសារដ៏វែងអន្លាយប្រកាសបញ្ចប់ចំណងអាពាហ៍ពិពាហ៍។Kaka KH បានបញ្ជាក់ថា នាងបានផ្តល់ឱកាសឱ្យស្វាមីជាច្រើនដងហើយ ប៉ុន្តែរូបគេនៅមិនផ្លាស់ប្តូរទម្លាប់ធ្វើខ្លួនជាមនុស្សប្រមឹក

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មើលងាយប្រពន្ធខ្លួនឯងមិនគ្រប់ ថែមទាំងបណ្តោយឱ្យមនុស្សជុំវិញខ្លួនមើលងាយនាងថែមទៀតព្រួតគ្នាជាន់ពន្លិច បំផ្លាញកិត្តិយសរហូតធ្វើឱ្យមនុស្សគ្រប់គ្នាមើលមកនាងដូចមនុស្សឆ្កួត ធ្លាក់ខ្លួនឈឺស្គមបាក់ទឹកចិត្ត។Kaka KH បានបន្ថែមថា“ខ្ញុំស្បត់ មួយជីវិតនេះខ្ញុំមិនចង់ជួប ស្គាល់ពួកប្រមឹកខ្វះស្រាមិនបានទេ!

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បញ្ចប់ចំណងអាពាហ៍ពិពាហ៍ត្រឹមនេះ ចប់ដោយសន្តិវិធី ដោយស្ងៀមស្ងាត់ទុកមុខរាប់អានគ្នាដើម្បីកូន បើមានឪពុកដែលស្រលាញ់ស្រា និងព្រមធ្វើគ្រប់យ៉ាងដើម្បីមិត្តភក្តិ ប្រពន្ធកូនទុកក្រោយមិនចំបាច់មានក៏បានដែរ”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងសំណេរដ៏វែងអន្លាយ អ្នកនាង Kaka បានសម្រេចចិត្តច្បាស់លាស់ហើយត្បិតមិនចង់ឱ្យខ្លួនរស់ក្នុងស្ថានភាពកាន់តែយ៉ាប់យឺនជាងនេះ និងមិនចង់ឱ្យជះឥទ្ធិពលផ្តល់គំរូអាក្រក់ដល់កូននៅថ្ងៃក្រោយ ទើបនាងសម្រេចបញ្ចប់ចំណងអាពាហ៍ពិពាហ៍ត្រឹមពេលនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លើសពីនេះទៅទៀតអ្នកនាង ក៌បានបង្ហោះសារបន្ថែមទៀតថា ក្នុងមួយជីវិតតើ 10 ឆ្នាំមានប៉ុន្មានដូងសម្រាប់មនុស្សស្រី?ជាពិសេសមនុស្សស្រីដែលមានជំ ងឺរួមរិតចប់ខ្លួនដូចជារូបខ្ញុំខ្ញុំជាមនុស្សរបស់មហាជនដែលខំកសាងកេរ្តិ៍ឈ្មោះកិត្តិយសសម្រាប់ខ្លួនឯង

ព្រោះចង់កែប្រែប្រវត្តិដែលធ្លាប់មិនល្អឱ្យក្លាយទៅជាមនុស្សដែលមានតម្លៃនៅក្នុងសង្គម…ទីបំផុតអ្នកដែលធ្វើឱ្យខ្ញុំអាប់ឱនកិត្តិយសអ្វីដែលខ្លួនឯងខំប្រឹងប្រែងគឺជាមនុស្សដែលនៅជិតខ្ញុំជាទីបំផុត ដែលខ្ញុំទុកចិត្តស្រឡាញ់បូជាជីវិតរួមរស់ទាំងបានសន្យាថានឹងមើលថែគ្នា…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការសម្រេចចិត្តថ្ងៃនេះមកពីខ្ញុំហត់នឿយចិត្តក្នុងការរង់ចាំឱ្យមនុស្សម្នាក់កែឥឡូវខ្ញុំផ្ដល់សេរីភាពឲ្យបងសម្លាញ់ទៅមិត្តភក្កិបងមើលថែម្ដង ទឹកស្រាមិត្តភក្កិបងថ្លៃ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តែបើខ្ញុំនៅតែទ្រាំលុយស្រាមិនអាចយកមកសងទឹកភ្នែកម្ដាយខ្ញុំនៅថ្ងៃណាមួយបានទេ ដូច្នេះមួយជាតិនេះសន្យាថាមិនស្លាប់ដោយសារមនុស្សប្រុសដែលត្រឹមជាអ្នកដទៃ ក្នុងកែវភ្នែកអ្នកខ្ញុំគ្មានតម្លៃអ្នកសម្រាប់ខ្ញុំក៏លេងមានតម្លៃដែរ ៕

Trending