Connect with us

ប្លែកៗ

ម្យ៉ាងដែរ! កសិករម្នាក់ខំព្រីនរូបនារីអាសអាភាស យកទៅដាក់តាំងនៅចំកណ្តាលវាលស្រែ មូលហេតុព្រោះតែ..(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឥណ្ឌា៖ ជារឿងដ៏គួរអស់សំណើច និងភ្ញាក់ផ្អើល តែបែរជាអាចជួយផ្លាស់ប្តូរ ជីវិតរបស់កសិករវ័យចំណាស់ ជនជាតិឥណ្ឌាម្នាក់ បន្ទាប់ពីរូបគាត់ព្រីនរូបភាព នា-រី-ស្រើ-ប-ស្រា-ល-មួយផ្ទាំងធំ យកទៅចងដាក់នៅកណ្តាលវាលស្រែ ទទួលបានលទ្ធផលល្អ នឹកស្មានមិនដល់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើយោងតាមប្រភពសារព័ត៌មាន បានឲ្យដឹងថា បុរសវ័យចំណាស់ខាងលើនេះ ត្រូវបានគេស្គាល់ឈ្មោះថា លោក Chenchu Reddy មានអាយុ៤៥ឆ្នាំ មុខរបរបច្ចុប្បន្ន គឺជាកសិករម្នាក់ ដាំដុះបន្លែបង្ការ និងធ្វើស្រែចំការ ជាមួយនឹងផ្ទៃដីទំហំរហូតដល់ទៅ៤ហិចតា ស្ថិតនៅក្នុងតំបន់មួយ ក្នុងរដ្ឋ Andhra Pradesh ប្រទេសឥណ្ឌា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក Reddy ត្រូវបានគេរាយការណ៍ បានដាក់ផ្ទាំងរូបភាពនារី ស្រើ ប ស្រា ល ដែលគេស្គាល់ថា ជារូបភាពរបស់នាង Sunny Leone (តារាសិច) នៅកណ្តាលវាលស្រែចំការ របស់លោកជាប់ជាប្រចាំ ខណៈធ្វើឲ្យអ្នកភូមិស្រុក និងមនុស្សម្នាជាអ្នកដំណើរជាច្រើន មានការភ្ញាក់ផ្អើល និងងឿងឆ្ងល់យ៉ាងខ្លាំង ទៅនឹងអ្វីដែលលោកបានធ្វើនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ បើយោងតាមការអះអាង ពីបុរសរូបនេះ ក៏បានឲ្យដឹងដែរថា ចំពោះមូលហេតុដែលលោកធ្វើយ៉ាងដូច្នេះ ក៏ដោយសារតែ ចង់បញ្ចៀសពីភ្នែកមនុស្សមិនល្អ ដែលតែងតែមានបំណងអាក្រក់ ចង់លបលួចលើទិន្នផលដំណាំរបស់លោក។ ព្រោះកន្លងមក ពីមួយឆ្នាំទៅមួយឆ្នាំ ទិន្នផលដំណាំរបស់លោក តែងតែបាត់បង់ ឬធ្លាក់ចុះអស់ជាច្រើន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្តែង បន្ទាប់ពីលោក Reddy បានរកឃើញល្បិច ឬគំនិតថ្មីនេះ លោកក៏បានកត់សម្គាល់ឃើញដែរថា ទិន្នផលដំណាំរបស់លោក មានការកើនឡើងល្អជាមុន ដោយសារតែ ជនខិលខូចមួយចំនួន រួមទាំងអ្នកស្រុកភូមិខ្លះ បែរជាចាប់អារម្មណ៍មើលទៅរូបភាព-ស្រើ-ប-ស្រា-លនោះ លែងខ្វល់ពីដំណាំ ឬបន្លៃបង្ការបស់លោក។ ខណៈអ្នកខ្លះទៀត គ្រាន់តែឃើញរូបភាព-អា-ស-អា-ភា-ស-បែបនេះ ក៏នាំគ្នាគេចដើរចេញបាត់ទៅហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរឲ្យដឹងផងដែរថា លោក Reddy គឺជាកសិករ ដាំដុះដូចជា ផ្កាខាត់ណា និងស្ពៃក្តោប។ បច្ចុប្បន្នលោក Reddy អះអាងថា ដំណាំរបស់លោកមានសុវត្ថិភាព ដោយពឹងផ្អែកទៅលើ រូបភាពស្រីស្អាតស្រើ-ប-ស្រា-ល-នេះ ប្រៀបបីដូចជាអង្គរក្សដ៏ល្អមួយ ជួយការពារដំណាំរបស់លោក ៕
មកមើលវីដេអូទាំងអស់គ្នា

Trending