Connect with us

ប្លែកៗ

អាណិតដែរ!! អ្នកមេម៉ាយទើបនៅជាមួយប្រុសក្មេងបាន ៦ខែសោះ ប្រុសក្មេងរត់ចោលបាត់ ១ថ្ងៃក្រោយមក ស្រាប់តែរកឃើញថា…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចិន៖ ក្រោយពេលដែលបែកបាក់ និងការចាកចេញរបស់មិត្តប្រុស ដែលធ្លាប់បានរួមរស់ជាមួយគ្នាបាន រយះពេល ៦ខែកន្លងមក បានធ្វើឲ្យស្ត្រីមេម៉ាយម្នាក់ ខ្លោចចិត្តយ៉ាងខ្លាំង និងថែមទាំងបានឈានដល់ការរកឃើញអាថ៌កំបាំងមួយ គួរឲ្យស្លុតចិត្តតទៀតផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកស្រី Wang Qi វ័យ ៤០ ឆ្នាំ ជាពលរដ្ឋរស់នៅខេត្ត Zhejiang នៃប្រទេសចិន បានស្គាល់បុរសវ័យក្មេងម្នាក់មានឈ្មោះថា Qian តាមអនឡាញ ក្នុងឆ្នាំ ២០២០។ ដំបូងឡើយនាងពុំបានចាប់អារម្មណ៍លើបុរសម្នាក់នោះប៉ុន្មានទេ ព្រោះគិតថាគេមានវ័យក្មេងជាង ចំណែកនាងវិញធ្លាប់មានប្តីរួចទៅហើយ(ម៉េម៉ាយ)។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះ Wang មិនមានការយ៉ាងណាក៏ដោយ ក៏បុរសឈ្មោះ Qian មិនព្រមបញ្ឈប់ត្រឹមហ្នឹងដែរ។ គេតាមញ៉ែរហូតទាល់តែស្ត្រីមេម៉ាយរូបនេះ ចង់មិនចង់ ត្រូវធ្លាក់ក្នុងអន្លង់ស្នេហ៍​ប្រុសស្អាតបានសម្រេច។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាំងពីខែ កញ្ញា ឆ្នាំ ២០២០មក ពួកគេទាំងពីរឧស្សាហ៍ណាត់ជួបគ្នាខ្លាំងណាស់ រហូតបានសម្រេចចិត្តរស់នៅជាមួយគ្នាតែម្តង។ រយៈពេល ៦ ខែ ក្រោយពីបានរួមរស់ជាមួយគ្នា Qian ស្រាប់តែបាត់ខ្លួនទាំងគ្មានដំណឹង ធ្វើឲ្យស្ត្រីមេម៉ាយ ជាសង្សារ ខូចចិត្តជាខ្លាំង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាំងពីបានជួបជាមួយបុរសខាងលើមក អ្នកស្រី Wang បានចំណាយប្រាក់ ប្រមាណ ៤ ៦១៥ ដុល្លារអាមេរិក ដើម្បីតម្រូវចិត្តមិត្តប្រុសរបស់នាង មិននឹកស្មានថា គេហ៊ានធ្វើបែបនេះដាក់រូបនាង សូម្បីព្យាយាមទាក់ទងយ៉ាងណា ក៏គ្មានការឆ្លើយតប។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយសារចង់ដឹងថាហេតុអ្វីទើបជាមិត្តប្រុសចាកចោលរូបនាងបែបនេះ Wang បានឆែកឆេរគ្រប់ទិសទី រហូតរកឃើញថា ក្នុងអត្តសញ្ញាណប័ណ្ណរបស់ Qian ដែលជាមិត្តប្រុសនោះ បង្ហាញថាតាមពិតគេមិនមែនជាប្រុសពិតប្រាកដទេ គឺស្រីក្លែងខ្លួនជាប្រុស។

Trending