Connect with us

ប្លែកៗ

ដើម្បីសងគុណឪពុក ដែលទើបផុតសង្ខារ បុរសម្នាក់នេះហ៊ានយកលុយទៅកប់អស់ជាង ៧០០០$នៅក្នុងមឈូស ហើយថែមទាំង…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្តទាំងអស់គ្នាប្រាកដជាធ្លាប់បានដឹងហើយថាការសងគុណឱពុកម្ដាយមានច្រើនរបៀបខ្លាំងណាស់ ដោយពេលគាត់នៅមានជីវិតគឺផ្ដល់ការផ្គត់ផ្គង់ចំណីអាហារ ក៏ដូចជាការរស់នៅសមរម្យ​ ចំណែកនៅពេលគាត់ផុតជីវិតគឺមានការសែនព្រេនដាក់របស់សែនជាក្រដាសតំណាង អ្វីដែលបានរៀបរាប់គឺជារឿងធម្មតា តែអ្វដែលប្លែកនោះគឺក្នុងប្រទេស

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ម៉ាឡេស៊ីមានរឿងមួយដូចតទៅ ហេតុតែចង់សងគុណឪពុកដែលទើបតែស្លាប់ បុរសម្នាក់សុខចិត្តកប់ប្រាក់ប្រមាណ ៣០ ០០០ រីងហ្គីត (៧ ៦៣០ ដុល្លារអាមេរិក) ក្នុងមឈូសរបស់ឪពុក។
បុរសរូបនេះ ប្រភពមិនបញ្ចេញឈ្មោះ ត្រូវគេស្គាល់ថា ជាជនជាតិឥណ្ឌាម្នាក់ ដែលសព្វថ្ងៃកំពុងរស់នៅប្រទេសម៉ាឡេស៊ី។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភពបន្តថា ឪពុករបស់បុរសខាងលើ បានកើតជំងឺជាច្រើនមុខ មុនពេលគាត់ស្លាប់។ សពរបស់គាត់ត្រូវបានបញ្ចុះនាថ្ងៃទី ១៦ មិនា ២០២១ កន្លងទៅថ្មីៗនេះ នៅឯភាគខាងត្បូងរដ្ឋ Selangor។
នៅក្នុងមឈូសនោះ គេឃើញមានក្រដាសប្រាក់តម្លៃ ៥០ រីងហ្គីតចំនួន ៦០០ សន្លឹក សរុប ៣០ ០០០ រីងហ្គីត ហើយមានផ្កាស្រស់ៗ ត្រូវបានគេកប់ជាមួយគ្នាផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលដែលឪពុកនៅរស់ បុរសជាកូន ត្រូវអ្នកផងដឹងថា ជាកូនប្រុសចេះដឹងគុណតបស្នងឪពុក សូម្បីឪពុកស្លាប់ទៅហើយក៏ដោយ ក៏លោកនៅបំពេញភាពកតញ្ញូធម៌ដដែល។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មិនតែប៉ុណ្ណោះអ្វីដែលប្លែកជាងនេះទៅទៀត រាល់ពេលឧទ្ទិសកុសលផលបុណ្យដល់បុព្វការីជនម្តងៗ លោកថែមទាំងសែនទាំងសម្លៀកបំពាក់ និងក្រដាសប្រាស់ពិតៗ ដែលអ្នកដទៃវិញគេមិនធ្វើបែបនេះឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ រឿងរ៉ាវនេះត្រូវបានគេចែកចាយតៗគ្នា នៅលើបណ្តាញសង្គមនៅម៉ាឡេស៊ី ដោយអ្នកខ្លះបារម្ភខ្លាច មឈូសនោះអាចត្រូវគេគាស់យកលុយក៏ថាបាន៕

Trending