Connect with us

ប្លែកៗ

ល្បីថាគ្រួសារមួយនេះ ហ៊ានចិញ្ចឹមសត្វក្រពើទម្ងន់ដល់ទៅ ២០០គីឡូ នៅក្នុងផ្ទះតែម្តង ថ្ងៃមួយស្រាប់តែគាត់…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឥណ្ឌូនេស៊ី៖ ជារឿងដ៏គួរឲ្យភ្ញាក់ផ្អើល ដែលបុរសជនជាតិឥណ្ឌូនេស៊ីម្នាក់ បានចិញ្ចឹមក្រពើដ៏ធំមួយក្បាល នៅក្នុងផ្ទះរបស់ខ្លួនក៏ដូចជាសត្វចិញ្ចឹម ជាមួយនឹងការមើលថែទាំយ៉ាងយកចិត្តទុកដាក់ ទាំងមិនបារម្ភ ឬភ័យខ្លា-ចពីសុវត្ថិភាពរបស់ខ្លួន ជាពិសេស ថែមទាំងចាត់ទុកដូចសមាជិកគ្រួសារ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ម្ចាស់សត្វក្រពើមួយក្បាលខាងលើនេះ ត្រូវបានគេស្គាល់ឈ្មោះថា Muhammad Iwan មានអាយុ៤១ឆ្នាំ ជាអ្នកស្រុករស់នៅក្នុងតំបន់ Sempur ខេត្ត West Java ប្រទេសឥណ្ឌូនេស៊ី។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើយោងតាមប្រភពសារព័ត៌មាន បានឲ្យដឹងថា លោក Muhammad បានទិញក្រពើមួយក្បាលនេះ ពីអ្នកនេសាទម្នាក់ នៅឯឆ្នេរសមុទ្រ Pangandaran Beach តាំងតែពីកំឡុងឆ្នាំ១៩៩៧ មកម៉្លេះ ជាមួយនឹងតម្លៃត្រឹមតែ ១,៣១ផោន (ប្រហែលជា ១,៨៥ដុល្លារអាមេរិក ឬជិត២ដុល្លារអាមេរិក) តែប៉ុណ្ណោះ ហើយលោកបានដាក់ឈ្មោះឲ្យវាថា Kojek ។ បើគិតមកទល់ពេលនេះ Kojek មានអាយុ២១ឆ្នាំហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលនោះ Kojek នៅជាកូនក្រពើតូចមួយតែប៉ុណ្ណោះ ដែលមានទម្ងន់ខ្លួនស្រាល និងមានប្រវែងខ្លួនត្រឹមតែ ២៥សង់ទីម៉ែត្រ។ ប៉ុន្តែនៅពេលនេះ វាមានទម្ងន់ខ្លួនរហូតដល់ទៅ ២០០គីឡូក្រាម ជាមួយនឹងប្រវែងខ្លួនដល់ទៅ ២,៦ម៉ែត្រឯណោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក Muhammad ត្រូវបានគេរាយការណ៍ថា ជារៀងរាល់ថ្ងៃ លោកតែងតែងូតទឹក យកច្រាសដុសលាងសម្អាតស្បែក Kojek និងដុសធ្មេញឲ្យវា ក៏ដូចជាផ្តល់ចំណីត្រីឲ្យស៊ីជាប្រចាំ។

Kojek វាចូលចិត្តស៊ីត្រីណាស់ យ៉ាងហោចណាស់ក៏អស់ចន្លោះពី ១,៥ ទៅ ៥គីឡូក្រាមក្នុងមួយថ្ងៃដែរ។ លោក Muhammad តែងតែប្រលែងលេងជាមួយ Kojek ដើម្បីបង្កើនភាពស្និទ្ធស្នាល ចំណែកឯកូនតូចៗរបស់លោក ក៏លេងនៅក្បែរនោះ ទាំងមិនមានការភ័-យខ្លា-ចដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្វីដែលពិសេស ជាងនេះទៅទៀតនោះ បន្ទាប់ពីមានរូបភាព ក៏ដូចជាវីដេអូឃ្លីបមួយចំនួន ត្រូវបានបង្ហោះចែកចាយ សាយភាយលើអីុនធើណែត ជាច្រើនកន្លងមក បានធ្វើឲ្យទាក់ទាញដល់ភ្ញៀវទេសចរគ្រប់មជ្ឈដ្ឋាន មកពីទីជិតទីឆ្ងាយ រួមមាន អាមេរិក អូស្រ្តាលី និងពួកខាងអឺរ៉ុបជាច្រើនផ្សេងទៀត តែងនាំគ្នាធ្វើដំណើរមកលេងផ្ទះ លោក Muhammad ដើម្បីមើល Kojek ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ តាមការអះអាងពីសំណាក់លោក Muhammad បានឲ្យដឹងថា ថ្វីត្បិតតែក្រពើវាជាសត្វដ៏កាចសាហាវ ដែលមនុស្សគ្រប់គ្នាខ្លាចរអាមែនពិត ប៉ុន្តែសម្រាប់លោក គឺលោកពិតជាស្រលាញ់ និងយកចិត្តទុកដាក់ចំពោះ Kojek ខ្លាំងណាស់។ ហើយលោកតែងតែលាងសម្អាត ផ្លាស់ប្តូរអាងទឹកឲ្យវា យ៉ាងហោចណាស់ ២ទៅ៣ដងក្នុងមួយសប្តាហ៍ និងតែងតែជួយដុសលាងសម្អាតស្បែក និងធ្មេងញឲ្យជានិច្ច ដើម្បីជួយឲ្យវាមានសុខភាពល្អ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក Mahammad បានប្រាប់ទៀតថា កាល Kojek នៅតូច វាក៏ធ្លាប់ខាំដៃលោកដែរ ប៉ុន្តែនៅពេលដែលលោក មើលថែទាំវាជារៀងរាល់ថ្ងៃមក Kojek កាន់តែដឹងជាងមុន ហើយវាពិតជាសកម្ម ជាមួយនឹងលោកណាស់។

ជាពិសេស មានភ្ញៀវទេសចរណ៍ជាច្រើន តែងជួយផ្តល់ជាកញ្ចប់ថវិកាមួយចំនួន សម្រាប់ជួយមើលថែទាំ Kojek សរុបទៅជាង ៥២,៣០០ផោន (ប្រហែលជា ៧៤,០០០ដុល្លារអាមេរិក) ឯណោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកបានបន្ថែមចុងក្រោយថា Kojek គឺជាសត្វចិញ្ចឹមមួយក្បាល តែវាក៏ជាចំណែកមួយដ៏សំខាន់ នៅក្នុងគ្រួសាររបស់លោកផងដែរ ៕

Trending