Connect with us

ប្លែកៗ

ព្រះមហាក្សត្រី ដែលក្មេងជាងគេក្នុងពិភពលោក មិនត្រឹមតែមានព្រះភ័ក្ត្រស្រស់ស្អាតទេ ថែមទាំងមានព្រះទ័យ គិតគូរដល់…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៊ូតាន៖ ប្រាកដណាស់ប្រិយមិត្តអ្នកអានភាគច្រើនគឺមិនបានស្គាល់ប្រទេសប៊ូតានឡើយ តែនៅពេលនេះមនុស្សភាគច្រើនបានស្គាល់ព្រោះតែ ព្រះមហាក្សត្រី ដែលក្មេងបំផុតក្នុងពិភពលោក គឺ ព្រះមហាក្សត្រី នាព្រះរាជាណាចក្រប៊ូតាន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សព្វថ្ងៃ ព្រះមហាក្សត្រី Jetsun Pema មានព្រះជន្ម ២៧ ព្រះវស្សា។ ទ្រង់បានឡើងសោយរាជ្យកាលពីខែតុលាឆ្នាំ ២០១១ កន្លងទៅ ក្នុងព្រះជន្ម២១ព្រះវស្សា បន្ទាប់ពីទ្រង់បានរៀបអភិសេកជាមួយព្រះអង្គម្ចាស់ Jigme Khesar Namgyel Wangchuck ដែលមានព្រះជន្ម ៣១ព្រះវស្សា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ព្រះអង្គម្ចាស់ទាំង២ព្រះអង្គ មានព្រះរាជបុត្រមួយអង្គ មានព្រះនាម Jigme Namgyel Wangchuck ដែលព្រះជន្ម ១ព្រះវស្សា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ព្រះអង្គម្ចាស់ទាំង២ បានឆ្លងកាត់ការសិក្សា នៅប្រទេសអង់គ្លេស និងមានចំណូលចិត្តផ្នែកសិល្បៈដូចគ្នា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ព្រះមហាក្សត្រី បានសិក្សាជំនាញ ទំនាក់ទំនងអន្តរជាតិ និងសិល្បៈប្រវត្តិសាស្ត្រ នៅឯសាកលវិទ្យាល័យ Regent នាទីក្រុងឡុងដ៍។ ចំណែកឯព្រះមហាក្សត្រវិញ ទ្រង់បានសិក្សាជំនាញទំនាក់ទំនងអន្តរជាតិ និងនយោបាយនៅឯសាកលវិទ្យាល័យ Oxford។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ព្រះអង្គម្ចាស់ Jigme Khesar Namgyel Wangchuck បានមានបន្ទូលពីព្រះមហេសីរបស់ទ្រង់ថា៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

“នាងគឺជានារីដ៏អស្ចារ្យ និងឆ្លាត។ ជាធម្មតា នាងនិងខ្ញុំ តែងតែចែករំលែករឿងធំមួយ គឺក្តីស្រឡាញ់ និងចំនូលចិត្តផ្នែកសិល្បៈ”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរបញ្ជាក់ថា ក្នុងពិធីរៀបអភិសេធរបស់ព្រះអង្គម្ចាស់ទាំង២ព្រះអង្គ មានប្រជាជនប៊ូតានចូលរួមដល់ទៅជាង ៥ម៉ឺននាក់ឯណោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលនោះ ព្រះមហាក្សត្រី Jetsun បានបង្ហាញខ្លួនក្នុងនាមជារាស្ត្រសាមញ្ញម្នាក់ ប៉ុន្តែ គេបានដឹងថា តាមពិត ទ្រង់ក៏មានជាប់សែស្រឡាយរាជវង្សដែរ។ យោងទៅតាមសារព័ត៌មាន Washington Post បានឲ្យដឹងថា ជីតាទួតខាងឪពុករបស់ទ្រង់ ធ្លាប់ជាមន្ត្រី នៅខេត្តមួយដែលស្ថិតនៅភាគខាងកើតនៃទីក្រុង Tashigang។ ចំនែកឯជីតាសាច់ខាងម្តាយ គឺជាបងប្អូនជាមួយ ព្រះមហាក្សត្រីរបស់ស្តេចប៊ូតានទី២ ដែលមានឪពុក/ម្តាយផ្សេងពីគ្នា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើតាមទំព័រហ្វេសប៊ុករបស់ ព្រះមហាក្សត្រី គេបានឃើញទ្រង់បានចូលរួមជាមួយអង្គការជាច្រើន ដើម្បីលើកកម្ពស់ការយល់ដឹងទាក់ទងនឹងបរិស្ថាន សុខភាព និងជនពិការ។ មិនតែប៉ុណ្ណោះ ទ្រង់ក៏បានចូលរួមលើកកម្ពស់ សហគ្រិនវ័យក្មេងក្នុងតំបន់ និងចូលរួមធ្វើឲ្យប្រសើរឡើងនូវសេដ្ឋកិច្ចក្នុងតំបន់ដាច់ស្រយាលផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ព្រះមហាក្សត្រីអង្គនេះ មិនត្រឹមតែមានព្រះភ័ក្ត្រស្រស់ស្អាតទេ ថែមទាំងមានព្រះទ័យ គិតគូរដល់ប្រជានុសាស្ត្រថែមទៀតផង៕

Trending