Connect with us

ប្លែកៗ

កំពុងជីកដីធ្វើផ្ទះ ស្រាប់តែប្រទះឃើញកំណប់ទ្រព្យបុរាណ អាយុកាលជាង ៨០០ឆ្នាំមុនមានទម្ងន់ដល់ទៅជាង ៥តោន ហើយថែមទាំង…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចិន៖ Fuliang County  ខេត្ត Jiangxi ប្រទេសចិន ជាតំបន់មួយដែលគេត្រូវបានទទួលស្គាល់ថា ជាតំបន់ដែលគេជីក និងរកបានកាក់បុរាណជាច្រើនដែលបានបន្សល់ទុកពីបុព្វបុរស ដែលគេទទួលស្គាល់ថាវាមានអាយុកាលរាប់រយឆ្នាំឯណោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយយោងបានសារពត៌មានចិនមួយ បានឲ្យដឹងថា បុរសជនជាតិចិនម្នាក់ មានឈ្មោះថា Chacun ជាម្ចាស់ដីនិងជាអ្នកស្រុក រស់នៅក្នុងតំបន់ខាងលើនេះ បានជីកដីដើម្បីសាងសងផ្ទះ ប៉ុន្តែជារឿងនឹកស្មានមិនដល់ ស្រាប់តែប្រទះឃើញមានកាក់ជាច្រើនសន្ធឹក កប់នៅក្នុងដីរបស់លោក បង្កឲ្យមានការភ្ញាក់ផ្អើល ហើយក៏បានទាក់ទងហៅ ខាងក្រុមបុរាណវិទូមកជួយធ្វើការពិនិត្យ និងជីកគាស់កកាយតែម្តង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រុមបុរាណវិទូបានបញ្ចប់ការជីកកកាយ កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២១ កន្លងទៅថ្មីៗនេះ ដោយសរុបទាំងអស់មានមានបំណែក ៣០០,០០០កាក់ និងទម្ងន់រហូតដល់ទៅ ៥,៦តោនឯណោះ។ នេះបើយោងតាមកាសែត China Daily បានចុះផ្សាយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកភូមិជាច្រើនជឿជាក់ថា កាក់ទាំងអស់ដែលត្រូវបានគេជីករកឃើញនេះ អាចមានអាយុកាល១,០០០ឆ្នាំ ហើយវាអាចជាកម្មសិទ្ធិរបស់ម្ចាស់ដីនេះ ពីមុនមកដែលបានបន្សល់ទុក (កប់ទុក) ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ុន្តែទោះបីជាយ៉ាងណាក្តី ប្រភពបានឲ្យដឹងថា កាក់ដែលបានរកឃើញ ត្រូវបានគេជឿជាក់ថា ជាកាក់បុរាណនាសម័យរាជវង្សសុង (ឆ្នាំ ៩៦០ ដល់ ១២៧៩) ។ នេះបើយោងតាមការគណនា និងប៉ាន់ប្រមាណពីក្រុមអ្នកបុរាណវិទូ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លើសពីនេះក្រុមបុរាណវិទូ ថែមទាំងជឿជាក់និងអះអាងថា កាក់ទាំងអស់នេះអាចមានអាយុកាល ៨០០ឆ្នាំមកហើយឯណោះ បើគិតមកទល់ពេលនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកអ្នកភិរក្សនៃសារមន្ទីរ Fuliang Museum ម្នាក់ឈ្មោះ Feng Ruqin បានឲ្យដឹងដែរថា តម្លៃកាក់ដែលត្រូវបានរកឃើញនេះ វាអាចមានតម្លៃតិចតួចប៉ុណ្ណោះ ហើយវាក៏មិនអាចជាកម្មសិទ្ធិ របស់ម្ចាស់ផ្ទះណាមួយពីមុនមក ដូចដែលអ្នកស្រុកគិតឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ុន្តែផ្ទុយទៅវិញ វាអាចជាកម្មសិទ្ធិរបស់ម្ចាស់ធនាគារ ឬម្ចាស់អាជីវករខ្នាតតូចមួយ ដែលរកស៊ីជួញដូរ មាស ប្រាក់ ឬលុយ ជាមួយនឹងអ្នកស្រុករស់នៅក្នុងតំបន់ក៏ថាបាន។ នេះបើយោងតាមការចុះផ្សាយ ពីកាសែត South China Morning Post ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរឲ្យដឹងផងដែរ បើទោះបីជាមានការលើកឡើងខុសគ្នាៗយ៉ាងណាក្តី បច្ចុប្បន្នកាក់ទាំងអស់ដែលបានជីករកឃើញនេះ ត្រូវបានក្រុមបុរាណវិទូប្រមូលយកទៅលាងសម្អាត ដោយសារតែកាក់ភាគច្រើនសុទ្ធតែច្រេះស៊ី និងដើម្បីបន្តយកទៅធ្វើចំណាត់ថ្នាក់ ក៏ដូចជាសិក្សាស្រាវជ្រាវបន្ថែមទៀត មុនពេលដែលពួកគេបង្ហាញចេញ នូវព័ត៌មានលម្អិតជាផ្លូវការឲ្យបានជាក់ច្បាស់ផងដែរ ៕

Trending