Connect with us

ព័ត៌មាន

ព័ត៌មានចុងក្រោយថា Tesla បានចុះបញ្ជីជាមួយកម្ពុជារួចហើយ ថែមទាំងបានកំណត់ទីតាំងសាកថ្ម រថយន្តនៅឯ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្តភាគច្រើនប្រាកដជាបានដឹងនូវប្រធានបទដ៏ក្ដៅគគុក ដែលកំពុងចែកចាយពេញបណ្ដាញសង្គមគឺ ក្រុមហ៊ុន Tesla របស់លោក Elon Musk មកបើកការិយាល័យលក់ និងសេវាកម្មជួសជុលនៅកម្ពុជា ភ្ជាប់ជាមួយរូបភាពអាគារដែលកំពុងសាងសង់

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដែលមានរូបឡូហ្គោរបស់ក្រុមហ៊ុន Tesla ហើយមានទីតាំងស្ថិតនៅលើ មហាវិថីសហព័ន្ធរុស្ស៊ី យើងសង្កេតឃើញថា មានមហាជនជាច្រើន កើតការចាប់អារម្មណ៍ខ្លាំង មិនថាតែជាប្រជាជនខ្មែរផ្ទាល់ទេ សូម្បីតែប្រទេសនានានៅជិតខាង ក៏កំពុងរង់ចាំមើលថា តើជាការពិត ឬជាព័ត៌មានក្លែងក្លាយ?

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយមកក៏មានមតិបញ្ច្រាស់គ្នា ទៅវិញទៅមក ខណៈមតិមួយប៉ែកនិយាយថា ក្រុមហ៊ុនតេសឡាដែល បើកនៅកម្ពុជានោះគឺជា ក្រុមហ៊ុនចំណីអាហារ និងក្រុមហ៊ុនគ្រឿងសំណង់ ដែលចុះបញ្ជីតាំងពីឆ្នាំ ២០១២-២០១៦ មិនមែនជាក្រុមហ៊ុនរថយន្តអគ្គីសនីរបស់លោកElon Musk ទេ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្របពេលដែលមានប្រភពខ្លះទៀតនិយាយថា ព័ត៌មានខាងលើគឺមិនពិតទេ ហើយគេលើកឡើងថា ក្រុមហ៊ុន Tesla ទើបតែបានចុះបញ្ជីពាណិជ្ជកម្មជាផ្លូវការណ៍ នៅក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ ២០២១ នេះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយក្រុមហ៊ុនយក្សមួយនេះបានរត់ការចុះបញ្ជីជាមួយក្រសួងតាំងពីឆ្នាំ ២០២០ មកម្លេះ ។ ក្នុងនោះក៏មានការអាះអាងដែរថា ចំពោះស្ថានីយ៍សាកថាមពល អាចនិងដាក់ឲ្យប្រើប្រាស់ជាផ្លូវការ មានទីតាំងនៅផ្សារទំនើប AEON 1 និង AEON  2 ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ ក្រោយមកក៏មានប្រជាជបខ្មែរ បានបញ្ចេញមតិជាច្រើនថា ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

“ត្រឹមត្រូវ! ប្រសិនបើមិនមែនជា ក្រុមហ៊ុនរបស់ Elon musk មែន ហេតុអ្វី ប្រើឡូហ្គូដូចគ្នាម្លេះ? ប្រសិនបើថា ជាក្រុមហ៊ុនម្ហូបអាហារ ការប្រើឡូហ្គូនេះ គឺបំពានកម្មសិទ្ធបញ្ញារបស់ Tesla ទាំងស្រុង ។ នេះប្រហែលជា Showroom ដំបូងគេរបស់ក្រុមហ៊ុន Tesla គេ នៅអាសុីអាគ្នេយ៏”

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

“ឃើញទេ មានចំណុច២! ទី១ ឡូហ្គោ ដូចបេះបិទ ទី២ បើក្រៅពីក្រុមហ៊ុនឡាន ហេតុអ្វីមានពាក្យ Services?”

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះក៏មានមតិជាច្រើនទៀត ដែលជាការ ទទួលស្វាគមន៍ ក៏ដូចជាមានភាពរីករាយដែលឃើញប្រទេសកម្ពុជា ជាប្រទេសទី ២ នៅក្នុងតំបន់អាស៊ាន ដែលមានការិយាល័យលក់របស់ក្រុមហ៊ុន Tesla បន្ទាប់ពីសិង្ហបុរី ៕

Trending