Connect with us

ប្លែកៗ

ក្មេងប្រុស ៣នាក់ វង្វេងក្នុងព្រៃជ្រៅជាង ១៥ម៉ោង ពេលរកឃើញសភាពរាងកាយ មើលហើយខ្លោចចិត្ត…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បរទេស៖ ក្រុមជួយសង្គ្រោះក្នុងស្រុកហាំងឆាត ខេត្តឡាំប៉ាង ប្រទេសថៃ បានទទួលពាក្យបណ្ដឹងមកថា មានក្មេងប្រុសចំនួន ៣នាក់បានវង្វេងបាត់ខ្លួនចូលទៅក្នុងព្រៃជ្រៅ កាលពីពេលកន្លងទៅថ្មីៗ។ ក្រុមការងារជួយសង្គ្រោះ និងអ្នកស្រុក បានជួយស្វែងរកក្មេងប្រុសទាំង ៣ នាក់ដែលមានអាយុ ចន្លោះពី ១៣ ទៅ ១៤ឆ្នាំ តែរកមិនឃើញភ្លាមៗនោះទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមសេចក្តីរាយការណ៍បានឲ្យដឹងថា ដំបូងឡើយមានក្មេងចំនួន ៦នាក់ ដើរចូលព្រៃមើលទឹកជ្រោះ Mae Poo នៅពេលព្រឹក តែមានក្មេងប្រុស ៣នាក់បានបាត់ខ្លួន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឪពុកម្តាយបានចាប់ផ្តើមស្វែងរក កូនៗរហូតដល់ថ្ងៃលិចបាត់ ប៉ុន្តែការស្វែងរកដំបូង មិនទទួលបានផលទាល់តែសោះ ដូច្នេះពួកគេបានសម្រេចចិត្ត ជូនដំណឹងដល់ក្រុមជួយសង្គ្រោះក្នុងតំបន់ទាំងយប់។ក្រុមអ្នកជួយសង្គ្រោះ និងអ្នកស្រុក បានចាប់ផ្តើមចេញស្វែងរកក្មេងៗ ដែលបានបាត់ខ្លួន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រយៈពេល ១៥ ម៉ោងបន្ទាប់ពីការស្រាវជ្រាវ ពោលម៉ោងប្រមាណ ១១យប់ ពួកគេបានរកឃើញម៉ូតូរបស់ក្មេងៗ ដែលទុកចោលនៅត្រង់ចំណុច Ban Wiang Thong ក្នុងស្រុក Mueng Yao។ មនុស្សទាំងអស់ដែលចូលរួមក្នុងការស្វែងរក បានចាប់ផ្តើមស្រែករកឈ្មោះក្មេងប្រុសទាំង ៣នាក់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពួកគេដើរចូលព្រៃកាន់តែជ្រៅ ហើយងងឹតថែមទៀត ប៉ុន្តែទីបំផុតក្មេងប្រុសទាំង ៣នាក់ ត្រូវបានរកឃើញវិញ។ ពួកគេទាំងអស់ សុទ្ធតែសុខភាពខ្សោយខ្លាំងណាស់ ជាពិសេសក្មេងប្រុសម្នាក់ ដែលឈឺពោះពីព្រឹក។ សភាពហត់ហេវ កាន់តែធ្ងន់ធ្ងរទៅៗ ព្រោះក្មេងៗមិនបានបរិភោគអ្វីតាំងពីល្ងាច រហូតដល់ក្រុមជួយសង្គ្រោះរកឃើញ។ ក្រុមជួយសង្គ្រោះបានបញ្ជូនពួកគេ ទៅកាន់មន្ទីរពេទ្យ HangChat ដើម្បីទទួលការព្យាបាល។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្មេងប្រុសទាំង ៣នាក់ បានបញ្ជាក់ថា មិត្តភក្តិទាំង ៦នាក់ បានទៅមើលទឹកជ្រោះនៅពេលព្រឹក តែមិត្តភក្តិពួកគេម្នាក់បានចាប់ផ្តើមឈឺពោះ។ ក្មេងប្រុស២ នាក់ផ្សេងទៀត មានការព្រួយបារម្ភពីមិត្តរបស់ខ្លួន ដូច្នេះពួកគេបានសម្រេចចិត្តនៅមើលក្មេងប្រុសនោះនៅក្នុងព្រៃសិន។ ៣ នាក់ទៀតបានចាកចេញពីព្រៃមុនពេលថ្ងៃលិច។មួយសន្ទុះក្រោយមក ថ្ងៃជិតលិចមែនទែន ពួកគេទាំង៣ បានព្យាយាមចាកចេញពីព្រៃ ប៉ុន្តែទីបំផុតបានវង្វេងផ្លូវ ហើយព្យាយាមដើរជុំវិញទីនោះ រកសេវាទូរស័ព្ទ ដើម្បីហៅទូរស័ព្ទទៅកាន់ក្រុមគ្រួសាររបស់ពួកគេ តែរកមិនបានឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដំបូងឪពុកម្តាយទាំងអស់គ្នា មានការខឹងសម្បាផង និងសប្បាយចិត្តផងក្នុងពេលតែមួយ នៅពេលដែលក្មេងប្រុសត្រូវបានគេរកឃើញ ប៉ុន្តែបន្ទាប់ពីបានដឹងពីមូលហេតុដែលពួកគេស្ថិតនៅក្នុងព្រៃហើយវង្វេងដូច្នេះ ឪពុកម្តាយរបស់ក្មេងប្រុសទាំង៣ មិនដឹងថាត្រូវនិយាយអ្វីនោះទេ មានតែនាំកូនទៅផ្ទះរៀងៗខ្លួន ហើយអរគុណចំពោះក្រុមជួយសង្គ្រោះក្នុងការតាមរកក្មេងៗ៕(ប្រែសម្រួល៖និស្ស័យ)

Trending